Thứ 4, 19/02/2020, 19:31 GMT+7
ជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ប្រារព្ធពិធីបុណ្យកឋិនទាន
20:13, 24/12/2019
ជារៀងរាល់ឆ្នាំ តាមទំនៀមទម្លាប់ប្រពៃណី និវាសនជនក្នុងបណ្ដាភូមិ ស្រុកនៅតាមវត្ត ខ្មែរ ទាំងឡាយក្នុងខេត្ត សុកត្រាំង ក៏បានប្រារព្ធបុណ្យកឋិនទានក្នុងរវាងពីថ្ងៃ ១ រោច ខែ អស្សុជ ដល់ថ្ងៃ ១៥ កើតខែ កត្តិក តាមប្រតិទិនខ្មែរ។ វត្តអារាម ខ្មែរទាំងអស់នឹងកំណត់យកកាលបរិច្ឆេទដើម្បីប្រារព្ធពិធីបុណ្យកឋិនទានរួចជូនដំណឹងដល់ពុទ្ធបរិស័ទនៅក្នុងភូមិ ស្រុកអោយបានដឹងដើម្បីចូលរួមប្រារព្ធពិធីបុណ្យជាមួយគ្នា។
បុណ្យកឋិនទានគឺជាឱកាសដើម្បីប្រជាជនបួងសួង សុំអោយភូមិស្រុកសុខសាន្ត ក្រុមគ្រួសារសុភមង្គល បួងសួងសុំអោយភ្លៀង ខ្យល់អំណោយផលរដូវកាលបានផលជាទ្វេដង។ 
ទេយ្យវត្ថុដែលជនជាតិ ខ្មែរ ប្រគេនចំពោះព្រះសង្ឃក្នុងពិធីបុណ្យកឋិនទាន

បុណ្យកឋិនទានក៏ជាឱកាសដើម្បី អោយជនជាតិ ខ្មែរ ប្រគេនត្រៃចីវរ ទេយ្យវត្ថុទាំងឡាយចំពោះព្រះសង្ឃ បន្ទាប់ពីចូលព្រះវស្សាអស់រយៈពេល ៣ ខែ។ ពិធីដង្ហែអង្គផ្កាកថិន ប្រគេនត្រៃចីវរតែងតែបានប្រព្រឹត្តឡើងក្នុងរយៈពេលពីរថ្ងៃ។ ថ្ងៃដំបូងប្រារព្ធឡើងនៅក្នុងវត្ត ព្រះសង្ឃសូត្រធម៌ប្រសិទ្ធពរអោយភូមិស្រុកសុខសាន្តត្រាណ លាភសំណាងគ្រប់ៗ គ្នា។ 
ទេយ្យវត្ថុទាំងអស់មុននឹងបានប្រគេនចំពោះព្រះសង្ឃគឺត្រូវដង្ហែអង្គកឋិនទានប្រទក្សិណព្រះវិហារ ៣ ជុំ

នៅថ្ងៃទីពីរ ត្រៃចីវរនិងទេយ្យវត្ថុផ្សេងៗទៀតសម្រាប់ប្រគេនព្រះសង្ឃត្រូវបានពុទ្ធបរិស័ទដាក់តម្កល់ទៅក្នុង​ ស្ពកហើយទូលលើក្បាលដើម្បី សម្តែងសន្តានចិត្តគោរពព្រះរតនត្រៃ បន្ទាប់មកដង្ហែព័ទ្ធជុំវិញភូមិ ស្រុកនិងដង្ហែប្រទក្សិណព្រះវិហារមុនពេលប្រារព្ធពិធីវេរប្រគេនចីវរកឋិនទានចំពោះព្រះសង្ឃ។
ក្រុមគ្រួសារពុទ្ធបរិស័ទនីមួយៗ ពេលចូលរួមប្រារព្ធពិធីបុណ្យកឋិនសុទ្ធតែបាន
គណៈកម្មការវត្តចុះបញ្ជីទទួលស្គាល់បុណ្យកុសល

ជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ប្រារព្ធពិធីបុណ្យកឋិនដើម្បី បំពេញសទ្ធាជ្រះថ្លា តែងតែដឹកនាំមនុស្សទៅកាន់ប្រភពនៃកុសលធម៌៕
ចិន្តា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ