Thứ 7, 25/05/2019, 12:56 GMT+7
ដើម្បីសំឡេងគងឃ្មោះ លាន់រន្ទឺបានឆ្ងាយជានិច្ច
15:07, 11/11/2018
ជាយូរលង់ណាស់មកហើយសំឡេងគង សំឡេងឃ្មោះបានផ្សារភ្ជាប់យ៉ាងស្អិតល្មួតទៅនឹងជីវភាព វប្បធម៌របស់ សហគមន៍បណ្តាជនជាតិនៅ តីង្វៀនគឺជា "សទ្ទសំឡេង" អំពីជំនឿខាងវិញ្ញាណជាដួងព្រលឹងរបស់ បងប្អូនជនជាតិដែលសំដែងឡើងនូវក្តីសប្បាយរីករាយក្នុងពលកម្ម និងការប្រជុំជីវភាពជាប្រចាំថ្ងៃរបស់សហគមន៍។
ទន្ទឹមនឹងការយកចិត្តទុកដាក់របស់ផ្នែកវប្បធម៌ សិប្បករជាច្រើនមិនក្រែងរអែងវ័យចំណាស់ កម្លាំងខ្សោយ បង្ហាត់បង្រៀនរបៀបលេងគងឃ្មោះអោយកូនក្មួយបងប្អូនជនជាតិ។ ពិធីបុណ្យប្រពៃណីជាច្រើនទាក់ទិនដល់ វប្បធម៌គងឃ្មោះដូចជា៖ពិធីសែនកំពង់ទឹក ពិធីចងសម្ពន្ធជាបងប្អូន ពិធីសែនស្រូវថ្មី...
ការសមែង្ត គងឃ្មោះកុ្នង "ពិធីបុណ្យហូបក្របី"របស់បងប្អូនជនជាតិ យ៉ារ៉ាយ

បង្ហាត់បង្រៀនរបៀបលេងគងឃ្មោះអោយអ្នកជំនាន់ក្រោយ

ដែលបានប្រារព្ធឡើង រៀបចំសំដែងបង្ហាញឡើងវិញ រួមចំណែកពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ថែរក្សាបរិយាកាសនៃការសម្តែងគងឃ្មោះរបស់ភូមិឋានទាំងឡាយនៅ តីង្វៀន។ 
ការសមែង្ត គងឃ្មោះកុ្នង "ពិធីបុណ្យហូបក្របី"របស់បងប្អូនជនជាតិ យ៉ារ៉ាយ
 
សិប្បករ ហើ - រឺវហ្មរ៍ - ជាសិប្បករលេងគងឃ្មោះដ៏ល្បីឈ្មោះនៅ
ទីរួមស្រុក បួនត្រឹប ស្រុក ក្រុងអាណា ខេត្ត ដាក់ឡាក់

គងឃ្មោះបច្ចុប្បន្ននៅទាំងបានផ្នែកវប្បធម៌ទេសចរណ៍បញ្ចូលទៅក្នុងបណ្តាសកម្មភាពទេសចរណ៍សំដៅផ្សព្វផ្សាយនិងបង្កលក្ខខណ្ឌអោយសំឡេងគង សំឡេងឃ្មោះលាន់រន្ទឺបានឆ្ងាយជានិច្ច៕
ថាញ់ហាយ - ថាញ់ហា - ហ្វាយណាម - ត្រឹនឡេឡឹម
Bài và ảnh: Thanh Hải, Thanh Hà, Hoài Nam, Trần Lê Lâm
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ