ជនជាតិ កឺទូ តែងហៅដើម នេវ ថាជាសសរចងក្របីបូជាយញ្ញរៀងរាល់ពេលប្រារព្ធពិធីបុណ្យប្រពៃណីផ្សេងៗ ដូចជា៖ អំណរស្រូវថ្មីបួងសួងសុំទឹកភ្លៀង បង្កបង្កើតភូមិ...។
 |
ក្រៅពីអត្ថន័យជំនឿខាងវិញ្ញាណ ដើម នេវ នៅមានតួនាទី
ជាទីចំណុចកណ្តាលនៃពិធីបុណ្យផ្សេងៗ
|
ដើម នេវ តែងត្រូវបានតុបតែងយ៉ាងផ្ចិតផ្ចង់រួមមានក្បាច់រចនាដ៏ល្អិតល្អន់ជាច្រើនជាមួយនឹងពណ៌ជាសំខាន់ ៤ គឺ៖ ខ្មៅ ស ក្រហម លឿង សម្ដែងឡើងនូវលក្ខណៈវប្បធម៌ប្រពៃណីនិងកត្តាជំនឿខាងវិញ្ញាណក្នុងជំនឿ របស់ជនជាតិ កឺទូ។
 |
ដើម នេវ បានឆ្លាក់ តុបតែងដោយរូបគំនូរ ពណ៌ស្រស់ឆើត
ដាច់ដោយឡែករបស់ជនជាតិ កឺទូ
|
 |
បញ្ចប់ពិធីបុណ្យ យុវជន យុវនារី កឺទូទាំងឡាយក្នុងសម្លៀកបំពាក់ប្រពៃណី
តែងប្រមូលផ្ដុំគ្នានៅជុំវិញដើម នេវដើម្បីរាំរបាំ ទុងទុង - យ៉ាយ៉ា
|
ក្រៅពីអត្ថន័យជំនឿខាងវិញ្ញាណ ដើមនេវ នៅមានតួនាទីជាចំណុចកណ្តាលសម្រាប់ពិធីបុណ្យទាំងឡាយ។
 |
ដើម នេវ បានបោះបញ្ឈរត្រង់នៅខាងមុខផ្ទះ ហ្គឿល - ទីតាំងចំកណ្ដាលនៃភូមិ |
ពេលបញ្ចប់ពិធីបុណ្យ ជនជាតិកឺទូ ប្រមូលផ្តុំជុំវិញដើម នេវ ផឹកស្រាអេករួមគ្នា ពិសានូវមុខម្ហូបប្រពៃណីហើយនាំគ្នារាំតាមចង្វាក់របាំ ទុងទុង - យ៉ាយ៉ា ក្នុងស្នូរគងឃ្មោះរបស់សិប្បករទាំងឡាយលាន់រំពងឡើង៕
វៀនវ៉ាន់សឺន