Chủ nhật, 29/03/2020, 0:43 GMT+7
ថែរក្សាបន្តនូវ អក្សរផ្ចង់ភាសា ចិន
10:34, 26/01/2020
អោយតែដល់ឱកាសបុណ្យចូល ឆ្នាំថ្មីនិទាឃរដូវម្តងៗ ជនជាជនជាតិ ចិន ដែលមានទេពកោសល្យខាងសរសេរអក្សរផ្ចង់ក៏ចាប់ផ្ដើមរៀបតុ បត់ក្រដាសរៀបប្រអប់ទឹកខ្មៅ ជក់ ដើម្បី ត្រៀមរៀបចំអោយ
រដូវកាលលេងអក្សរថ្មីមួយ។ 
ចំណូលចិត្តលេងអក្សរដ៏ថ្លៃថ្នូរ រម្យទមនេះបានផ្សារភ្ជាប់ ទៅនឹងប្រពៃណីសង្វាតក្នុងការរៀនសូត្ររបស់ជនជាតិ ចិន នៅទីក្រុងហូជីមិញ និងបណ្តាខេត្ត ក្រុងនៃភូមិភាគខាងត្បូង។
សិល្បនៃការសរសេរអក្សរផ្ចង់នៅលើក្រដាសនិងស៊ុមកញ្ចក់ដែលបានថែរក្សានៅគ្រួសាររបស់លោក លឺវវ៉ីជី នៅភូមិលេខ ២ ឃុំ ភូលើយ ស្រុក ឌិញក្វាន (ខេត្ត ដុងណាយ)

ដោយឡែកតែនៅទីក្រុង ហូជីមិញ សិល្បៈនៃការសរសេរអក្សរផ្ចង់ត្រូវបានជនជាតិ ចិន រក្សានិងពង្រីកឡើង ឆ្លងតាមរយៈសកម្មភាពនៃបណ្តាក្លិបអក្សរផ្ចង់ ក្លិបវិចិត្រសិល្បៈ គំនូរវិចិត្រជនជាតិ ចិន... ជាកន្លែងប្រមូលផ្ដុំការប្រជុំជីវ ភាពរបស់អ្នកជំនាញខាងសរសេរអក្សរផ្ចង់ ដ៏ល្បីឈ្មោះទាំងឡាយក៏ដូចជាអ្នកស្រឡាញ់ចូលចិត្តមុខវិជ្ជាសិល្បៈនេះ។ នៅទីនេះថ្នាក់បង្រៀនអក្សរផ្ចង់ ចិន ទាំងឡាយ រួមជាមួយបណ្ដាសកម្មភាពតាំងពិព័រណ៍ លក់ផ្ទាំងគំនូរជូនអក្សរដែលបង្កប់នូវអត្ថន័យ នាំមកនូវសំណាងល្អត្រូវបានបន្តរក្សាជាប្រចាំហើយទៀងទាត់។
លោកស្រី ក្វាច់ម៉ុកលៀន នាយិកាសាលាបំពេញវិជ្ជាភាសា ចិន កឹនធើ ជាអ្នកដែលបានរួមវិភាគទានយ៉ាងច្រើនក្នុងការថែរក្សាភាសានិងថែរក្សាបន្តនូវអក្សរផ្ចង់នៅក្នុងសហគមន៍ជនជាតិ ចិន នៅលើភូមិសាស្រ្តទីក្រុង កឹនធើ
ទន្ទឹមនឹងតម្រូវការពីកម្លាំងសង្កត់ដោយជក់ មុំបត់បែននៃតួអក្សរ ទម្រង់សិល្បៈនៃការសរសេរអក្សរផ្ចង់តម្រូវអោយអ្នករៀននូវការអត់ធ្មត់ ព្យាយាម ហាត់ពត់ចរិតលក្ខណៈបុគ្គលដាច់ដោយឡែកដើម្បីបង្ហាញពីលក្ខណៈនៃសច្ចភាព កុសលកម្ម សោភណភាព ឆ្លងតាមគំនូសនៃតួអក្សរនីមួយៗ
ក្រដាសបិទផ្ទះទុយលាង ពាក្យទំនឹមទាំងគូៗ អក្សរផ្ចង់ភាសា ចិន ត្រូវបានដាក់លក់នៅហាងរបស់ជនជាតិ ចិន នៅស្រុក ឌិញក្វាន (ដុងណាយ)

បណ្តាសិប្បករសរសេរអក្សរផ្ចង់ដ៏ល្បីឈ្មោះជាជនជាតិ ចិន នៅទាំងចាត់តាំងពេលសរសេរអក្សរផ្ចង់សប្បុរសធម៌ សរសេរជូនពាក្យទំនឹមនៃថ្ងៃចូលឆ្នាំជូនអក្សរដែលបង្កប់នូវអត្ថន័យនាំ មកនូវសំណាងល្អ...ដើម្បីជួយឧបត្ថម្ភ គិតគូរអោយអ្នកក្រីក្របានទទួលចូលឆ្នាំថ្មីមួយពេញលេញ កក់ក្តៅផង ព្រមទាំងស្រូបទាញចំណាប់អារម្មណ៍ របស់យុវជន យុវនារីរួមចំណែកក្នុងការអភិរក្ស ថែរក្សានិងពង្រីកថែមទៀតនូវសិល្បៈនៃការស រសេរអក្សរផ្ចង់ភាសា ចិន៕
អត្ថបទ​និងរូបថត៖  ធូហឿង - ភុកថាញ់

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ