Chủ nhật, 15/09/2019, 17:27 GMT+7
ពិធីផ្ដល់ស័ក្ដិពេញវ័យរបស់ជនជាតិ យ៉ាវក្រហម
19:41, 14/03/2019
តាមទស្សនាទានរបស់ជនជាតិ យ៉ាវក្រហមបុរសភេទត្រូវតែឆ្លងពិធីផ្ដល់ស័ក្ដិពេញវ័យរួចទើបបានទទួលស្គាល់ថាគ្រប់អាយុពេញវ័យ គ្រប់សមត្ថភាពចូលរួមក្នុងការងារសំខាន់ៗ របស់សហគមន៍ហើយ ពេលដែលស្លាប់ទៅព្រលឹងនឹងបានវិលមកជួបជុំនឹងជីដូនជីតាវិញ។
ពិធីផ្ដល់ស័ក្ដិពេញវ័យតែងបានប្រារព្ធឡើងនៅពេលចុងឆ្នាំនិងក្រោយបុណ្យចូលឆ្នាំ តាមរយៈ ៣ លំដាប់ថ្នាក់៖ ពិធីផ្ដល់ស័ក្ដិពេញវ័យ ៣ ភ្លើងទៀន ពិធីផ្ដល់ស័ក្ដិពេញវ័យ ៧ ភ្លើងទៀននិងខ្ពស់បំផុតគឺពិធីផ្ដល់ស័ក្ដិពេញវ័យ ១២ ភ្លើងទៀន។
ពិធីកិច្ចមួយចំនួនត្រូវបានប្រារព្ធតែក្នុងពិធីផ្ដល់ស័ក្ដិពេញវ័យ ១២ ភ្លើងទៀន ជាក់ស្តែងដូចជាពិធីផ្ដល់ស័ក្ដិពេញវ័យអោយនារី

ពិធីផ្ដល់ស័ក្ដិពេញវ័យ ៣ ភ្លើងទៀនត្រូវបានប្រារព្ធនៅតាមផ្ទះ។ ពិធីផ្ដល់ស័ក្ដិពេញវ័យ ៧ ភ្លើង ទៀនត្រូវបានប្រារព្ធតាមទ្រង់ទ្រាយវង្សត្រកូល។ ពិធីផ្ដល់ស័ក្ដិពេញវ័យ ១២ ភ្លើងទៀនកម្រនឹងបានប្រារព្ធឡើង តាមធម្មតាប្រារព្ធដោយទ្រង់ទ្រាយធំ(ពី ៣ វង្សត្រកូលឡើងទៅ) ហើយមានបណ្ដា សេចក្តីកំណត់ពិសេសៗ។ មានវង្សត្រកូលខ្លះត្រូវឆ្លងកាត់ពី ៧ ដល់ ៨ ជំនាន់ទើបបានប្រារព្ធពិធីផ្ដល់ស័ក្ដិពេញវ័យ ១២ ភ្លើងទៀន។
អ្នកបានផ្ដល់ស័ក្ដិពេញវ័យនឹងបានទទួលត្រាធ្វើអំពីឈើឆ្លាក់រូបសត្វតោ សារចារដោយអក្សរណូមកត់ត្រាពីប្រវត្តិរូប មូលហេតុផ្ដល់ស័ក្តិ បណ្តាពាក្យទូន្មានប្រៀនប្រដៅដែលត្រូវអនុវត្តតាម។ ចាប់ពីពេលនេះ សិស្សទាំងឡាយត្រូវបានផ្តល់ស័ក្តិ ១២ ភ្លើងទៀន ហើយត្រូវបានទទួលស្គាល់ថាគ្រប់អាយុពេញវ័យជាផ្លូវការ

កន្លែងចាត់តាំងពិធីបុណ្យគឺម្ចាស់ បុណ្យជាអ្នកជ្រើសរើស។ គ្រួសារម្ចាស់ផ្ទះនឹងសង់រោងបុណ្យ សង់រានថ្វាយ ព្រះឥន្រ្ទ បានវឿង...។ បណ្តាពិធីកិច្ចត្រូវបានដំណើរការជាលំដាប់លំដោយតាមចង្វាក់របស់ត្រែ ស្គរ វេញត្របាញ់ចូលជាមួយសំឡេងរលាក់កណ្ដឹងរបស់គ្រូសែន។ មុនពេលប្រារព្ធពិធីកិច្ចសំខាន់នីមួយៗ គ្រូនិងសិស្សទាំងឡាយរួមគ្នារាំបទថ្វាយធូបនៅរោងបុណ្យ។ 

គ្រួសារម្ចាស់ផ្ទះនឹងសង់រោងបុណ្យ សង់រានថ្វាយ ព្រះឥន្រ្ទ បានវឿង...

អ្នកត្រូវបានផ្តល់ស័ក្តិនឹងហៅគ្រូសែនជាគ្រូហើយទទួលខ្លួនឯងជាសិស្ស

ដោយឡែកនៅរានថ្វាយព្រះឥន្រ្ទ គ្រូនិងសិស្សនឹងរាំបទ Rùa (លំនាំដំណើរនៃអណ្ដើក) ដើម្បីអញ្ជើញ ព្រះឥន្រ្ទ និងបណ្តាអាទិទេពអញ្ជើញចុះមកធ្វើជាសាក្សី៕
ង្វៀនប៊ិច
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖