Thứ 3, 12/11/2019, 20:7 GMT+7
លក្ខណៈវប្បធម៌ដ៏ល្អឯករបស់ជនជាតិ សាផាង នៅ ដៀនបៀន
09:14, 18/07/2019
ជនជាតិ សាផាង (ក្រុមតូចមួយនៃជនជាតិ ចិន) រស់នៅរាយប៉ាយ នៅតាមបណ្ដា ឃុំ ស្រុកព្រំដែន ណឹមពោ មឿង ចា តួចួ នៃខេត្ត ដៀនបៀន។ នេះក៏ជាភូមិសាស្រ្តស្នាក់អាស្រ័យនៃបណ្តាជនជាតិ ថៃ ម៉ុង... ម៉្លោះហើយវប្បធម៌របស់ជនជាតិ សាផាង ក៏មានលក្ខណៈស្រដៀងៗ គ្នានឹងជនជាតិទាំងនោះដែរ។
ទោះបីជាត្រូវរងនូវឥទ្ធិពលច្រើនឬតិចនៃការជ្រួតជ្រាបវប្បធម៌ ទៅវិញទៅមក ប៉ុន្តែរហូតមកទល់ពេលនេះជនជាតិ សាផាង ក៏នៅតែរក្សាបានស្ទើរតែទាំងស្រុងនូវលក្ខណៈវប្បធម៌ប្រពៃណី នោះគឺក្បូរក្បាច់រចនាយ៉ាងចំណាន ល្អឯកនៅលើស្បែកជើងប៉ាក់ទាំងគូចម្រុះដោយពណ៌ស្រស់ឆើតឆាយ បង្ហាញពីភាពប៉ិនប្រសប់និងការយល់ដឹងពីសោភណភាពដោយឡែករបស់អ្នកដែលច្នៃបង្កើតវា។
យុវនា រី សា ផាង ប៉ិនប្រសប់ប៉ាក់ក្បូរក្បាច់រចនា តុបតែងនៅលើស្បែកជើងមួយគូៗ
 
យុវនារី សាផាង ក្នុងសម្លៀកបំពាក់ប្រពៃណីកំពុងប៉ាក់ក្បូរក្បាច់រចនានៅលើស្បែកជើងទាំងគូៗ
ជ្រុងមួយនៃជ្រលង ថែនប៉ា នៅឃុំ សាឡុង ស្រុក មឿងចា (ខេត្ត ដៀនបៀន) ជាកន្លែងដែលសហគមន៍ជនជាតិ សាផាង កំពុងរស់នៅ

ពណ៌សម្បុរនៅលើស្បែកជើងភាគច្រើនគឺពណ៌ក្រហម ពណ៌ផ្កាឈូក ខៀវ លឿង ហើយមិន បែងចែករវាងស្បែកជើងប្រុសនឹងស្បែកជើងស្រីឡើយ។ ព្រមជាមួយនឹងសម្លៀកបំពាក់ប្រពៃណី លក្ខណៈវប្បធម៌ដ៏ល្អឯក ២០១៩ នៅលើស្បែកជើងប៉ាក់ទាំងគូបានបង្កើតជា "ពាណិ ជ្ជសញ្ញា" មិនអាចនឹងភាន់ច្រឡំនៃជនជាតិ សាផាង នៅខេត្ត ដៀនបៀន សព្វថ្ងៃនេះ៕
ស៊ន់ទៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ