Thứ 6, 21/02/2020, 22:29 GMT+7
សាច់ជ្រូកព្យួរលើធ្នើចង្រ្កាន - រសជាតិចូលឆ្នាំថ្មីរបស់ជនជាតិ យ៉ារ៉ាយ
16:50, 04/02/2020
ថ្ងៃចូលឆ្នាំថ្មីចំពោះបង ប្អូនបណ្ដាជនជាតិភាគតិចនៅ តីង្វៀន មិនអាចខ្វះស្រាអេកនិងសាច់ជ្រូកព្យួរលើធ្នើចង្ក្រាន បានឡើយ។ ចំពោះ ជនជាតិ យ៉ារ៉ាយ ក៏ដូច្នោះដែរ! នៅអំឡុងពេលជិតដល់ថ្ងៃចូលឆ្នាំថ្មី គ្រួសារនីមួយៗនឹងកាប់ជ្រូក មួយក្បាលដែលគេបានចិញ្ចឹមតាំងពីដើមឆ្នាំមក។
ដំណាក់កាលកាប់ជ្រូកត្រូវបានប្រគល់អោយបុរសៗ ក្នុងគ្រួសារ។ សាច់ជ្រូកត្រូវបានកាត់ជាដុំៗ បន្ទាប់មកក៏យកទៅ ប្រឡាក់ជាមួយគ្រឿងទេសរួមមាន៖ ខ្ញីព្រៃ រំដេងព្រៃ ម្ទេសក្រៀម ម្រេច ប៊ីចេងនិងអំបិល។ ​សាច់ត្រូវតែប្រឡាក់ភ្លាមៗ បន្ទាប់ពីបានកាត់ជាដុំៗ ដើម្បីរក្សាអោយបានស្រស់។ បងប្អូននារីក្នុងភូមិនឹងប្រឡាក់សាច់ជ្រូកជាមួយនឹងគ្រឿងទេស អោយជ្រាបសព្វ។
ដំណាក់កាលប្រឡាក់សាច់ជ្រូកជាមួយនឹងគ្រឿងទេស

 បន្ទាប់ពីប្រឡាក់គ្រឿងទេសពី ៣ ដល់ ៤ ម៉ោង សាច់ត្រូវបានដោតនឹងចង្កាក់ឫស្សីបិតសម្រួចរួចយក ទៅព្យួរនៅលើធ្នើចង្រ្កានធ្យូង។ ប្រមាណ ២ ថ្ងៃក្រោយទើបប្រែត្រឡប់សាច់ប្រែចុះប្រែឡើងរហូតដល់សាច់ ស្ងួតសព្វបន្ទាប់ ពី ៥ ដល់ ៧ ថ្ងៃសាច់ហួតទឹកអស់គឺចាប់ផ្តើមបរិភោគបាន។
សាច់ជ្រូកត្រូវបានដោតនឹងចង្កាក់ដើម្បីសម្ងួតនៅលើធ្នើចង្ក្រាន
សាច់ជ្រូកព្យួរលើធ្នើចង្រ្កាន អំបិលអង្ក្រង ស្រាអេកជាវប្បធម៌ភោជនាហារមិនអាច ខ្វះបានក្នុងថ្ងៃចូលឆ្នាំថ្មីរបស់ជនជាតិ យ៉ារ៉ាយ

សាច់ជ្រូកព្យួរលើធ្នើចង្រ្កាន ត្រូវបានជនជាតិ យ៉ារ៉ាយ យកមកអាំងនៅលើចង្រ្កានភ្លើងក្រហមរហូតដល់​ភាយក្លិនឈ្ងុយគឺ អាចបរិភោគបាន។ អាំងរួចស្រេច ជនជាតិ យ៉ារ៉ាយ យកអង្រែដំអោយសាច់រាងទន់ៗ រួចហែកតូចៗ សម្រាប់បរិភោគ៕
ហុងឌៀប
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ