Thứ 3, 15/10/2019, 21:33 GMT+7
សិល្ប៍វិធីបង្កើតក្បាច់រចនានៅលើសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ ម៉ុង
10:37, 16/07/2019
ឃុំ សាឡុង ស្រុក មឿងចា (ខេត្ត ដៀនបៀន) ជាទីកន្លែងរក្សាទុកនូវលក្ខណៈវប្បធម៌ប្រពៃណីដ៏បវរជាច្រើនរបស់ជនជាតិ ម៉ុង ក្នុងនោះ មានសិល្ប៍វិធីបង្កើតក្បាច់រចនានៅ លើសំលៀកបំពាក់។
ដោយរបៀបដេរផ្ទាប់បន្ទះក្រណាត់ពណ៌ គូរដោយក្រមួនឃ្មុំនូវបណ្តាគំនូររាងសញ្ញា ជើងក្អែក គំនូររាងអក្សរ T ក្រឡារាងផ្លែតាឡាត់ (Canarium album) គំនូររាងត្រីកោណ គួបផ្សំប៉ាក់ជាក្បាច់រចនា... សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ ម៉ុង នៅ សាឡុង តែងតែមានសម្រស់ស្អាតដ៏ល្អឯក ខុសស្រឡះនឹងរបៀបតាក់តែងសំលៀកបំពាក់ របស់ បណ្តាជនជាតិដទៃ។ 
សិល្ប៍វិធីបង្កើតក្បាច់រចនានៅលើសំលៀកបំពាក់ប្រពៃណីគឺជាលក្ខណៈវប្បធម៌ដ៏ល្អឯកត្រូវបានជនជាតិ ម៉ុង នៅឃុំ សាឡុង ស្រុក មឿងចា រក្សាទុកតាំងពីយូរយារណាស់មកហើយ។ រូបថត៖ ស៊ន់ទឺ

មិនត្រឹមតែគូរគំនូរនៅលើសំពត់អាវ ក្រវាត់ចង្កេះ សំលៀកបំពាក់ ប៉ុណ្ណោះទេ បណ្តាក្បាច់រចនាពិសេសដាច់ដោយឡែករបស់ជនជាតិ ម៉ុង នៅទាំងបាន សម្ដែងទៅលើបណ្តាឧបករណ៍ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃទៀតផងដូចជា៖ កាផាសម្រាប់ទៅចម្ការ ថង់យាម...។
របៀបបង្កើតក្បាច់រចនា ចម្រុះពណ៌នៅលើផលិតផលក្រណាត់សូត្រ បានបង្កើតឡើងនូវឈុតសំលៀក
បំពាក់ដ៏ស្រស់ស្អាត ល្អឯក នាំមកនូវភាពពិសេសដោយឡែករបស់ស្រ្តីជនជាតិ ម៉ុង។ រូបថត៖ ស៊ន់ទឺ

បាតដៃទាំងគូជាមួយបច្ចេកទេសប៉ាក់យ៉ាងប៉ិនប្រសប់បង្ហាញអំពីការចំណានរបស់ស្រ្តីជនជាតិ ម៉ុង។ រូបថត៖ ស៊ន់ទឺ
បងប្អូនជនជាតិ ម៉ុង ជាពិសេសគឺសាខា ម៉ុងផ្កា នៅឃុំ សាឡុង ស្រុក មឿងចា ក្នុងថ្ងៃដែលខេត្ត ដៀនបៀន ប្រារព្ធពិធីទទួលស្គាល់សិល្ប៍វិធីបង្កើតក្បាច់រចនានៅលើសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ ម៉ុង ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ។ រូបថត៖ ស៊ន់ទឺ

ដោយបានបង្កប់នូវបណ្ដាតម្លៃប្រវត្តិសាស្រ្ត វប្បធម៌ដ៏វិសេសវិសាល សិល្ប៍វិធីបង្កើត ក្បាច់រចនានៅលើសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ ម៉ុង (សាខា ម៉ុងផ្កា) នៅឃុំ សាឡុង ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ដាក់បញ្ចូលទៅក្នុងបញ្ជីរាយនាម បេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ៕
ស៊ន់ទៀន - ស៊ន់ទឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ