Thứ 4, 13/11/2019, 4:38 GMT+7
សូរសម្លេងលាន់រំពងនៃគងឃ្មោះ តីង្វៀន
10:37, 21/06/2019
តីង្វៀន ទាក់ទាញមនុស្សម្នាទាំងឡាយមិនត្រឹមតែដោយភាពស្រស់ស្អាត ថ្លៃថ្នូរនៃបណ្តាដំបូលផ្ទះរ៉ុងដែលមានរាងខ្ពស់ស្រឡះ រសក្លិនដ៏ប្រហើររបស់មេដំបែស្រាអេក ជើងទទេទាំងគូក្នុងចង្វាក់ ស្វង របស់នារីព្រៃភ្នំហាក់ដូចជាល្បួងអញ្ជើញភ្ញៀវប៉ុណ្ណោះទេ... នៅទាំងក្ដីជក់ចិត្តដិតអារម្មណ៍មិនអាចទប់បាននឹងបណ្តាចង្វាក់នៃគងឃ្មោះ...។
មិនដូចជានិទាឃរដូវនៅតំបន់ដីដទៃ និទាឃរដូវនៅ តីង្វៀន គ្រាន់តែសែង្ដ ឡើងឆ្លងតាម រយៈវេលាប្រសព្វគ្នារវាងរដូវវស្សានិងរដូវប្រាំង រួមជាមួយនឹងចង្វាក់នៃពិធីបុណ្យប្រជាប្រិយ។ នោះគឺជាអំឡុងពេលដែលផ្សារភ្ជាប់ទៅនឹងរដូវ "នីងនើង" "រដូវពិធីបុណ្យ" "រដូវស៊ីឆ្នាំផឹកខែ" ចាប់ពីចុងខែ វិច្ឆិកាឆ្នាំមុនដល់ចុងខែ មីនា ដើមខែមេសា នៃសុរិយាគតិឆ្នាំក្រោយ។
សម្តែងគងឃ្មោះកុ្នងពិធីអំណរស្រូវថ្មីរបស់ជនជាតិ ក្ហ

ពិធីបុណ្យនិទាឃរដូវនៅ តីង្វៀន តែងតែផ្សារភ្ជាប់ទៅនឹងការប្រជុំជីវភាពវប្បធម៌គងឃ្មោះ។ គងឃ្មោះមានតាំងពីកាលណានោះនៅតែជាសំណួរដែលមិនទាន់មាននរណាអាចឆ្លើយបាន គ្រាន់តែដឹងថា គងឃ្មោះបានឋិតឋេរ រួមដំណើរផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងប្រវតិ្តសាស្រអ្ត ភិវឌ្ឍន៍នៃបណ្តាជនជាតិភាគតិចនៅ តីង្វៀន។
ពិធីបុណ្យនិទាឃរដូវនៅ តីង្វៀន ផ្សារភ្ជាប់ជាមួយនឹងការប្រជុំជីវភាពវប្បធម៌
គងឃ្មោះ
 
គងឃ្មោះជាប្រភពដើមនៃចង្វាក់ភ្លេងចិញ្ចឹមបំប៉នដួងព្រលឹង បុគ្គលិកលក្ខណៈ ជាសូរសម្លេងនៃក្តីស្រឡាញ់ជាកម្លាំង ជាព្រលឹងដ៏ពិសិដ្ឋនៃ សហគមន៍បណ្តាជនជាតិនៅ តីង្វៀន។ប្រសិនបើនៅបណ្តាភូមិ ព្លៃ តំបន់ជនជាតិ សេដាំង បាណា  ហ្រេ... នៅក្បែរជើងភ្នំ ង៉ុកលិញយើងអាចសម្របខ្លួនទៅក្នុងរដូវប្រមូលផលស្រូវ ពោត ដំឡូង ដំឡូងមី នៅតំបន់កណ្តាលនិងតំបន់ខាងត្បូង តីង្វៀន វិញ ហត្ថាដ៏រឹងមាំរបស់មាណពទាំងឡាយ ជើងទទេទាំងគូដ៏ទន់ភ្លន់ស្វិតស្វាញរបស់នារីៗ ជនជាតិ អេដេ យ៉ារ៉ាយ ម៉្នុង... បែរជាបន្តដំណើរ រស់រាន ឋិតឋេរក្នុងរដូវប្រមូលផលកាហ្វេលើវាលស្រែ ចម្ការទៅវិញ។
ដើម្បីអភិរក្សនិងពង្រីកតម្លៃវប្បធម៌គងឃ្មោះ ផ្នែកអប់រំខេត្ត កនទុម បាននាំគងឃ្មោះ
បញ្ចូលទៅក្នុងការបង្ហាត់បង្រៀនក្រៅម៉ោងសិក្សា

ក្រោយរដូវកាលទោះជាបានអំណោយផលឬមិនអំណោយផលក៏ដោយ បណ្ដាជនស្លូតត្រង់ សាមញ្ញ ស្និទ្ធស្នាលទាំងនោះនៅតែបន្តដំណើរផ្ទេរប្រគល់និងផ្សព្វផ្សាយទំនៀមទម្លាប់ឆ្លងតាមបណ្តាពិធីបុណ្យប្រពៃណី។ នោះក៏ជាវេលាដែលសូរសម្លេងគងឃ្មោះចាប់ផ្តើមលាន់ឡើងក្នុងពិធីបុណ្យទទួលទានបាយថ្មីនៅខែ វិច្ឆិកា តាមសុរិយាគតិ បន្ទាប់នោះគឺពិធីបុណ្យផ្សេងៗ ជាបន្តបន្ទាប់៖ ពិធីបុណ្យអំណររដូវកាល ពិធីបុណ្យសែនសុំសុខភាពល្អ ពិធីបុណ្យសែនកំពង់ទឹក ពិធីបុណ្យប្រណាំងដំរីពិធីបុណ្យរំសាយផ្នូរជាដើម។ 

ក្នុងពិធីបុណ្យនិទាឃរដូវផ្សេងៗ នៅ តីង្វៀន សូរសមេង្ល គងឃ្មោះប្រៀបដូចជាប្រភពទឹកក្រោមដីជ្រួតជ្រាបចូលទៅក្នុងជីវភាពរស់នៅ

ក្នុងបណ្តាពិធីបុណ្យនិទាឃរដូវនៅ តីង្វៀន សូរសម្លេងគងឃ្មោះប្រៀបដូចជាប្រភពទឹកក្រោម ដីជ្រួតជ្រាបចូលទៅក្នុងជីវភាពរស់នៅជួនខ្លាំងក្លា ឈូឆរដូចជាទឹកជ្រោះធ្លាក់ចុះ ជួនង៉ក់ងរ ពុះកញ្ជ្រោលក្មេងខ្ចីប្រៀប ដូចអ្នកកម្លោះច្រៀងបទ eirei ដ៏ស្មោះស្ម័គ្រ នឹងធឹងដូចជាសេចក្តីស្នេហារបស់នារីព្រៃភ្នំ...។
ការប្រគំគងឃ្មោះនៅមណ្ឌលកេរតំណែលប្រវត្តិសាស្ត្រ - វប្បធម៌ថ្នាក់ជាតិ ព្លៃអុើយ ចំណុះឃុំ អាយុនហាស្រុក ភូធៀន (ខេត្ត យ៉ាឡាយ)

សូរសម្លេងគងឃ្មោះអាចសម្រាលនូវក្តីទុក្ខ ការឈឺចាប់ភាពឯកោឬសម្រាលនូវការតូចចិត្ត ខឹងសម្បារនៃក្ដីអភ័ព្វ។ អ្នកមានអ្នកក្រ ក្មេងចាស់ ប្រុសស្រីហាក់ដូចជាត្រូវមន្តសណ្តំ ស្រែកឃ្លានបានវិលមករកប្រភពដើម ផ្សារភ្ជាប់ក្នុងចង្វាក់គងឃ្មោះ។
មានសេចក្តីស្នេហាយ៉ាងពិសេសនឹងវប្បធម៌គងឃ្មោះ សិប្បករ អាប៊ីវ នៅឃុំ ង៉ុកបៃ ទីក្រុង កនទុម (ខេត្ត កនទុម) បានចំណាយទាំងកម្លាំងកាយទាំងកមំ្លាងចិត្តដើម្បីសែង្វ យល់ ស្រាវជ្រាវពីលំហវប្បធម៌គងឃ្មោះ តីង្វៀន

មកដល់តីង្វៀន ក្នុងឱកាសនេះ យើងអាចស្ដាប់ឭនូវសូរសម្លេងគង ឃ្មោះរណ្ដំក្លៀវក្លារបស់ជនជាតិ បាណា ក្នុងពិធីបុណ្យដើមរដូវ វាចាដួងចិត្តរណ្ដំរងំរបស់បណ្ដាកម្លោះ ក្រមុំជនជាតិ យ៉ារ៉ាយ តាមរយៈសម្លេងឃ្មោះ អារ៉ាប ក្នុងពិធីបុណ្យរំសាយផ្នូរ សូរសម្លេងទន់ភ្លន់ ផ្អែមល្ហែមដូចទឹកឃ្មុំនៃសម្លេងឃ្មោះរបស់ជនជាតិ ម៉្នុង ក្នុងពិធីបុណ្យសុំទឹកភ្លៀង ឬស្ដាប់នូវសូរស័ព្ទដ៏ខ្លាំងក្លានៃបំណងប្រាថ្នារបស់បុរស នារីជនជាតិ អេដេ ក្នុងពិធីបុណ្យសែនកំពង់ទឹក ។ល។ទាំងអស់បានបន្លឺឡើងដូចជាវង់ភ្លេងចំរុះដែលប្រគំនូវគ្រប់កម្រិត សម្លេងខ្ពស់ទាប គ្រប់ពណ៌សម្បុរនៃជីវភាពរស់នៅតាំងពីបុរាណកាលអោយវិលមកហើយលាន់ខ្ទរឡើង។
ជាច្រើនឆ្នាំកន្លង ជនជាតិ សេដាំង នៅលើតំបន់ខ្ពង់រាប ដាក់ឡាក់
តែងតែខិតខំរក្សាអត្តសញ្ញាណវប្បធម៌គងឃ្មោះ

ដើម្បីអភិរក្ស ពង្រីកបេតិកភ័ណ្ឌលំហវប្បធម៌គងឃ្មោះ តីង្វៀនចាំបាច់ណាស់នូវការលើកកម្ពស់តួនាទី ភារកិច្ចរបស់សហគមន៍ក្នុងការរក្សា ការពារតម្លៃគងឃ្មោះ

រាត្រីសមោសរសម្តែងគងឃ្មោះក្រោមប្រធានបទ "អត្តសញ្ញាណក្នុងពិភពសមាហរ័ណកម្ម" ទាក់ទាញសិប្បករជាច្រើនរូបអញ្ជើញមកពីខេត្តទាំង ៥នៃតំបន់ តីង្វៀន មកចូលរួម

ប្រឡងប្រគំគងឃ្មោះក្នុងក្របខ័ណ្ឌទិវាបុណ្យវប្បធម៌ប្រពៃណីជនជាតិ អេដេ

សូរសមេង្ល គងឃ្មោះនៅកណ្តាលលំហតីង្វៀន ដែលប្រកបដោយព្រៃព្រឹក្សាលតាវល្លិបានក្លាយទៅជាចំណុចមិនអាចបំភ្លេចបានក្នុងដំណើរទេសចរណ៍របស់ភ្ញៀវទេសចរអន្តរជាតិ

ចូរផ្ទៀងស្ដាប់សម្លេងឃ្មោះមានទាំងសូរសម្លេងនៃស្ពាន់និងប្រាក់!សម្លេងឃ្មោះបន្លឺឡើងធ្វើឲ្យសត្វកំប្រុកភ្លេចកកាយរន្ធ សត្វទោចភ្លេចហក់តោងលើដើមឈើ ពស់វែកភ្លេចលូនលើផ្ទៃដី កម្លោះដ៏ចំណានៗ អង្គុយធ្មឹង នារីៗ ដ៏ស្រស់ស្អាតអង្គុយស្រឡាំងកាំង ហើយក្តាន់ប្រើសក៏ឈរធ្មឹងភ្លេច ទាំងស៊ីស្មៅ។ ចូរសម្របខ្លួនវេញចូលជាមួយចង្វាក់របាំគងឃ្មោះ តីង្វៀន ម្តងមើលមិនថាភ្ញៀវជិតឬឆ្ងាយ បុរសឬនារី ក្មេងឬចាស់ នារីឬក្មេងៗនោះឡើយ...៕
អត្ថបទ៖ បណ្ឌិត បួនក្រុង ត្វៀតញុង
រូបថត៖ ង៉ុកគី - ទ្រិញបូ - ហុងឌៀប - ទន់អាញ់ - យឿងយ៉ាង - ង៉ូថាវ

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖