Thứ 3, 20/08/2019, 1:26 GMT+7
សំពត់សង្កឹម ហាមអៀន
10:58, 30/05/2019
ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះរបរត្បាញសំពត់សង្កឹមប្រពៃណីត្រូវបានគ្រួសារបងប្អូនជនជាតិភាគតិចជាច្រើននៅបណ្តាឃុំដូចជា៖  មិញហឿង ហ៊ុងឌឹក តឹនថញ់ អៀនភូ ទីរួមស្រុក តឹនអៀន ចំណុះស្រុក ហាមអៀន (ត្វៀនក្វាង) បន្តរក្សានិងអភិវឌ្ឍន៍ រួមចំណែកបង្កការងារធ្វើ បង្កើនប្រាក់ចំណូលនិងរក្សាបណ្តាតម្លៃវប្បធម៌ប្រពៃណីផង។ 
សិប្បកម្មតម្បាញសំពត់សង្កឹម ម៉ាញ់ប៊ិញ នៅទីរួមស្រុក តឹនអៀន  ជាសិប្បកម្មដំបូងបង្អស់នៅលើភូមិសាស្ត្រស្រុក ហាមអៀន ប្រកបរបរត្បាញសំពត់សង្កឹមដោយមានពលករចំនួន ១៥ នាក់ ក្នុងនោះ  ភាគច្រើនជាបងប្អូនជនជាតិ តៃ យ៉ាវ ម៉ុង។ អាស្រ័យផលិតបណ្តាផលិតផលដូចជា៖ អាវអៀមប៉ាក់របស់ជនជាតិ យ៉ាវ សំពត់ មួក កន្សែង ក្រណាត់វ័ណ្ឌជើងរបស់ជនជាតិ ម៉ុង ។ល។ ពលករនៅទីនេះ  មានប្រាក់ចំណូលក្នុងមនុស្សម្នាក់ពី ៣,៥ ដល់ ៤ លានដុងក្នុងមួយខែ។ 
រោងតម្បាញសំពត់សង្កឹមមួយនៅ ហាមអៀន
អភិវឌ្ឍន៍របរត្បាញសំពត់សង្កឹមប្រពៃណីរួមចំណែកបង្កើតការងារធ្វើបង្កើនប្រាក់ចំណូលនិងរក្សារាល់តម្លៃវប្បធម៌របស់ជនជាតិ តៃ នៅ ហាមអៀនផងដែរ
ពីសំពត់សង្កឹម ប្រជាជននៅហាមអៀនផលិតចេញជាមុខទំនិញល្អឯកជាច្រើន ដូចជា៖ស្រោមខ្នើយស្រោមភួយកន្សែង ថង់យួរវត្ថុអនុស្សាវរីយ៍...ត្រូវបានភ្ញៀវទេសចរនិយមចូលចិត្ត

ក្បូរក្បាច់រចនានៅលើផលិតផលសំពត់សង្កឹមហាមអៀន


យោងតាមលោក វូង៉ុកឡឹម ប្រធានការិយល័យវប្បធម៌ ព័ត៌មាន ស្រុក ហាមអៀន ដើម្បីអោយមានការអភិវឌ្ឍជាងទៀតនូវមុខរបរត្បាញសំពត់សង្កឹម ការិយល័យនឹងជម្រុញការតំណភ្ជាប់នឹងបណ្តាសិប្បកម្មតម្បាញឯកជនដើម្បីបើកថ្នាក់បង្វឹកណែនាំពីរបៀបប៉ាក់  របៀបត្បាញបម្រើការប្រើប្រាស់និងនាំចេញ ជ្រើសរើស បើកបន្ថែមសិប្បកម្មតម្បាញនៅឃុំមួយចំនួនដែលមានបងប្អូនជនជាតិភាគតិចរស់នៅកុះករ បើកបណ្តាចំណុចដាក់តាំង លក់ផលិតផលសំពត់សង្កឹមនិងផលិតផលហត្ថកម្មវិចិត្រសិល្បៈ...៕
  វូក្វាងដាន - វ៉ាន់ទ្រិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖