Thứ 3, 15/10/2019, 20:59 GMT+7
អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌នៃភូមិភាគកណ្តាល
17:08, 25/05/2019
ទិវាវប្បធម៌បណ្តាជនជាតិនៃ ភូមិភាគកណ្តាលលើកទី ៣ - ឆ្នាំ ២០១៨ ក្រោមប្រធានបទ "អភិរក្សពង្រីកអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិនៅភូមិភាគកណ្តាលក្នុងសម័យ កាលប្តូរថ្មី - សមាហរណកម្មនិងអភិវឌ្ឍន៍ស្ថិរភាពប្រទេសជាតិ"បានប្រារព្ធឡើងនៅទីក្រុង តាមគីកុ្នងរយៈពេល ៣ ថៃ្ងចាប់ពីថៃ្ងទី ២៤ ដល់ ២៦ ខែ សីហា។ 
ក្រសួងវប្បធម៌កីឡានិងទេសចរណ៍សហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តក្វាងណាម ចាត់តាំងព្រឹត្តិការណ៍នេះ។ ទិវាបុណ្យនាំមកនូវលម្ហបរិយាកាសវប្បធម៌ចម្រុះស្រស់ឆើតឆាយដោយការជួបជុំគ្នា ប្រាស្រ័យផ្ដោះប្ដូរនិងសម្តែងវប្បធម៌ប្រពៃណីដ៏ពិសេសដាច់ដោយឡែកពីសំណាក់ សិប្បករសិល្បករ កីឡាករកីឡាការិនីជិត ២.០០០ នាក់តំណាងអោយជនជាតិជិត ២០ ក្រុមចំណុះ ១៣ ខេត្តនៃ ភូមិភាគកណ្តាល។ 
ទិវាបុណ្យបាននាំមកនូវលម្ហបរិយាកាសវប្បធម៌ចម្រុះស្រស់ឆើតឆាយជាមួយនឹសកម្មភាពជាច្រើនដ៏សម្បូរបែបដូចជា៖ សម្តែងនិងឧទ្ទេសនាមឈុតដកស្រង់ពិធីបុណ្យ ពិធីកិច្ចប្រជុំជីវភាពវប្បធម៌ប្រពៃណីជនជាតិ


 
ទិវាបុណ្យមានការចូលរួមពីសំណាក់សិប្បករ សិល្បករ អ្នកសម្តែង កីឡាករ កីឡាការិនីជិត ២.០០០ តំណាងអោយជនជាតិ ២០ ក្រុមចំណុះ ១៣ ខេត្តនៃភូមិភាគកណ្ដាល
ទស្សនីយភាពសិល្បៈក្នុងរាត្រីបើកទិវាវប្បធម៌បណ្តាជនជាតិនៃ
ភូមិភាគកណ្តាលលើកទី ៣

ក្នុងក្របខ័ណ្ឌនៃទិវាវប្បធម៌ ក៏បានប្រព្រឹត្តឡើងនូវកម្មវិធីដ៏សម្បូរបែបជាច្រើនដូចជា៖ សមោសរសិល្បៈមហាជននិងសមែង្ត សំលៀកបំពាក់ប្រពៃណីជនជាតិសម្តែងនិងឧទ្ទេសនាមឈុតដកស្រង់ពិធីបុណ្យ ដាក់តាំងពិព័រណ៍ឧទ្ទេសនាម ផ្សព្វផ្សាយផលិតផលវប្បធមដែលមានលក្ខណៈពិសេសដាច់ដោយឡែករបស់បណ្តាជនជាតិ...។ សកម្មភាពទាំងនេះបានរួមចំណែកអភិរក្ស ពង្រីកតម្លៃ វប្បធម៌ប្រពៃណីទាំងឡាយរបស់បងប្អូនបណ្តាជនជាតិ នៅភូមិភាគកណ្តាល៕
លឺវអានញ៉ៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ