Thứ 2, 09/12/2019, 14:35 GMT+7
កម្លាំងរស់រានថ្មីនៅភូមិដ្ឋានយុវជន កសាងអាជីព ធ្វីហ៊ុង
10:14, 07/04/2015
ភូមិដ្ឋានយុវជនកសាងអាជីព ធ្វីហ៊ុង បានស្ថាបនាឡើងតាំងពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១ លើភូមិសាស្រ្តបណ្ដាភូមិ ណាហ៊ិញ ភូមិ កលួង ចំណុះឃុំ ធី្វហុង៊ និងភូមិ ណាតុង ចំណុះឃុំ ទ្រុងខាញ់ នៃស្រុកវ៉ាន់ឡាង។

ភូមិដ្ឋានមានផ្ទៃក្រឡាជាង១.២០០ហិកតា។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវគមនាគមន៍ អគ្គិសនី ទឹក អាគារវប្បធម៌ ថ្នាក់រៀនកំរិតមត្តេយ្យបានកសាងជាសារវន្តព្រមៗ គ្នា។ មកទល់បច្ចុប្បន្ននេះ មាន ១៤៦ គ្រួសារ ជាមួយមនុស្សជិត ៦០០ នាក់ ក្នុងនោះ មាន ៦៥ គ្រួសារយុវជនបានជ្រើសរើសថ្មីមកនៅទីនេះបានស្ថិរកម្មជីវភាពរស់នៅ។ គ្រួសារណាក៏បានជំនួយថវិកាសង់លំនៅដ្ឋាន ហើយក៏បានផ្តល់ដីសម្រាប់បង្កបង្កើនផលប្រមាណពី ៥ ទៅ ៦ ហិកតា។
 
អាស្រ័យដោយការវិនិយោគការជួយឧបត្ថម្ភរបស់រដ្ឋ ការឧស្សាហ៍ព្យាយាមធ្វើពលកម្មរបស់យុវវ័យគ្រួសារទាំងឡាយ នៅក្នុងភូមិដ្ឋានបានស្ថេរកម្មជីវភាពរស់នៅឥតនៅសល់គ្រួសារក្រីក្រឡើយ។ នេះគឺជាទម្រង់រូបភាពជនបទថ្មី រួមចំណែកការពាររឹងមាំព្រំសីមារបស់មាតុភូមិ ៕
គ្រួសារយុវជនជាច្រើនជ្រើសរើសការចិញ្ចឹមសត្វដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ

បណ្តាយុវជនទើបបានជ្រើសរើសមកនៅក្នុងភូមិដ្ឋានបានលំនឹងជីវភាពរស់នៅលើ តំបន់ដីថ្មី

ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋដំបូងបានចាប់កំណើតនៅក្នុងភូមិដ្ឋានយុវជនកសាងអាជីព

ផ្លូវទៅកាន់ភូមិដ្ឋានយុវជនកសាងអាជីព ធ្វីហ៊ុង

ថ្នាក់រៀនមត្តេយ្យសម្រាប់កូនចៅបណ្តាកុ្រមគួ្រសារកុ្នងភូមិដ្ឋានយុវជនកសាងអាជីព ធី្វហ៊ុង

 


ត្រឹនហ៊ន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖