Thứ 6, 21/02/2020, 7:16 GMT+7
ការជួយឧបត្ថម្ភដល់ការបង្កបង្កើនផលពីសំណាក់កម្មវិធី ១៣៥ ជួយកាត់បន្ថយចំនួនក្រុមគ្រួសារក្រីក្រនៅខេត្ត ឌៀនបៀន
17:38, 10/12/2019
ឌៀនបៀន ជាខេត្តតំបន់ភ្នំ លំបាកលំបិនបំផុតក្នុងទូទាំងប្រទេស។យ៉ាងណាមិញ អាស្រ័យអនុវត្តល្អបណ្តាកម្មវិធី គម្រោងលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ជាពិសេសគឺគោលនយោបាយជួយឧបត្ថម្ភដល់ការបង្កបង្កើនផលតាមកម្មវិធី ១៣៥ បានជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ អត្រាគ្រួសារក្រីក្រនៅ លើភូមិសាស្ត្រខេត្តបានថយចុះគួរឱ្យកត់សម្គាល់។
ក្នុងដំណាក់កាលពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ ដោយបានអនុវត្តគោលនយោបាយជួយឧបត្ថម្ភក្នុងផលិតកម្មតាមកម្មវិធី ១៣៥ ឌៀនបៀន ចំណាយជិត ១១៥ ពាន់លានដុងក្នុងការឧបត្ថម្ភពូជ សម្ភារៈម៉ាស៊ីនសម្រាប់ផលិតកម្ម...
ម៉ាស៊ីនជ្រួយដីដែលបានឧបត្ថម្ភពីថវិកានៃកម្មវិធី ១៣៥ ជួយអោយបងប្អូនជនជាតិនៅតំបន់ខ្ពស់បង្កើនផលិតភាពពលកម្ម

ដល់បងប្អូនជនជាតិនៅបណ្ដាឃុំ ភូមិលំបាកលំបិនខ្លាំង។ ផ្តើមពីការជួយឧបត្ថម្ភនេះ បងប្អូនជនជាតិបានម្ចាស់ការទាញយកផល ពង្រីកឧត្តមភាពពីដីធ្លី ព្រៃឈើ ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ អភិវឌ្ឍន៍ការចិញ្ចឹមសត្វស្រុក...។

តាមលោក ង្វៀនហ៊ឺវហៀប អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក មឿងអាង កម្មវិធីគម្រោងលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រទាំងនោះជាពិសេសគឺកម្មវិធី ១៣៥ បានជួយកាត់បន្ថយអត្រាគ្រួសារក្រីក្រ របស់ស្រុកអោយចុះពី ៥ ដល់ ៦% ក្នុងមួយឆ្នាំ។
បងប្អូនជនជាតិ ម៉ុង នៅឃុំតំបន់ខ្ពស់ សាយុង ស្រុក ឌៀនបៀនដុង អភិវឌ្ឍន៍
សេដ្ឋកិច្ចគ្រួសារពីការជួយឧបត្ថម្ភកូនពូជសត្វចិញ្ចឹម
 
ពីគោពូជដែលបានឧបត្ថម្ភថវិកាតាមកម្មវិធី ១៣៥ គ្រួសារបងប្អូនជនជាតិ
ជាច្រើនបានពង្រីកហ្វូងគោពី ២ ដល់ ៣ ក្បាល
 
ភូមិជាច្រើនស្អាតហើយចម្រុងចម្រើនអាស្រ័យអនុវត្តល្អបណ្តាកម្មវិធីគម្រោង
បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ

ឌៀនបៀន ខិតខំដល់ដំណាច់ឆ្នាំ ២០១៩ ចំនួនគ្រួសារក្រីក្រនឹងថយចុះនៅត្រឹម ៤៤.០០០ គ្រួសារ ស្មើនឹងអត្រា ៣៣,៩៧% (ឆ្នាំ ២០១៨ ខេត្ត ឌៀនបៀន មានគ្រួសារក្រីក្រចំនួន ៤៧.០០០ គ្រួសារ ស្មើនឹងអត្រា ៣៧,០៨%)៕
ស៊ន់ទឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖