Thứ 6, 18/10/2019, 7:16 GMT+7
ខេត្ត គៀនយ៉ាង នាំបណ្ដាញអគ្គិសនីជាតិទៅកាន់តំបន់ឆ្ងាយដាច់ស្រយាល ឃុំកោះ
13:38, 04/03/2015
ខេត្ត គៀនយ៉ាង កំពុងបន្តដំណើរការដំណាក់កាលទី ២ គម្រោងផ្គត់ផ្គង់ភ្លើងអគ្គិសនីអោយគ្រួសារប្រជាជនទាំងឡាយដែលមិនទាន់មាន​​ភ្លើងអគ្គិសនីប្រើប្រាស់ ជាពិសេសគឺតំបន់បងប្អូនជនជាតិខ្មែររស់នៅ ជាមួយកំរិតបណ្ដាក់ទុនសរុបចំនួន ៩០ ពាន់លានដុង ព្រមជាមួយនោះសហការជាមួយក្រុមហ៊ុនសាជីវកម្មអគ្គិសនីវៀតណាមនិងអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងដំណើរការអនុវត្តគម្រោងនាំណ្ដាញអគ្គិសនីជាតិពីស្រុក អានបៀន ទៅកាន់កោះ ឡាយសឺន ស្រុក គៀនហាយ តាមសេចក្ដីបង្គាប់ការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។


 កម្មករអគ្គិសនីខេត្ត គៀនយ៉ាង ភ្ជាប់អគ្គិសនីនៅឃុំកោះ​ ហនត្រែ ស្រុក គៀនហាយ រូបថត៖ ឡេហ្វ៊ីហាយ-ទីភ្នាក់ងារព័ត៌មានវៀតណាម

រយៈពេលមុននិងក្រោយចូលឆ្នាំថ្មី តេត​ ឆ្នាំ ២០១៥ ប្រជាជនរាប់ម៉ឺនគ្រួសារនៅតំបន់ដីខូងរាងបាតខ្ទះដ៏ស្មុគស្មាញទាំង ១៣ នៅតាមបណ្ដាស្រុកឆ្ងាយដាច់ស្រយាលនៅ អ៊ូមិញធឿង តំបន់ព្រំដែន យ៉ាង ថាញ់ និងឃុំកោះ ហនត្រែ (គៀនហាយ) បានមានបណ្ដាញអគ្គិសនីជាតិបំរើការប្រជុំជីវភាព​ បង្កបង្កើន ផល។ ឆ្នាំ ២០១៥ ខេត្ត គៀនយ៉ាង ខិតខំប្រឹងប្រែងបង្កើនអត្រាគ្រួសារ​ប្រជាជនដែល​មានភ្លើងអគ្គិសនីប្រើប្រាស់ឡើងជាង ៩៨%។

 ដំណើរការសាងសង់បណ្ដាញអគ្គិសនីខ្សែកាបបង្កប់ក្នុងដីនាំអគ្គិសនីចេញទៅកោះ ភូគួក់។​ រូបថត៖ លេហ្វ៊ីហាយ - ទីភ្នាក់ងារព័ត៌មានវៀតណាម

 

នាំបណ្ដាញអគ្គិសនីរំលងសមុទ្រចេញទៅកោះ ហនត្រែ។ រូបថត៖​​​​​​​​​​​​​​​​​​ ទីភ្នាក់ងារ ព័ត៌មានវៀតណាម

 


ទីភ្នាក់ងារព័ត៌មានវៀតណាម/ កាសែតជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖