 |
ទឹកស្អាតបានមកដល់ឃុំ ញ៉ឹនដាវ ស្រុក ដាក់រ៉ឡឹប |
 |
អាងទឹកស្អាតនៅភូមិ ប៊ូដាក់ |
នៅតាមតំបន់លំបាកលំបិនពីប្រភពទឹក បណ្តាសំណង់ទឹកស្អាតជាសារវន្តដោះស្រាយបានតម្រូវការរបស់ បងប្អូនរួមជាតិ។ លោក អ៊ីយ៉េវ រស់នៅភូមិ សារប៉ា ឃុំ ធន់អាន ស្រុក ដាក់មីល បានអោយដឹង ថា៖ “សំណង់ទឹកស្អាតនៅតាមភូមិបានជួយបងប្អូនជនជាតិ ម៉្នុង ស្ងប់ចិត្តបង្កបង្កើនផល។ ជនជាតិ ម៉្នុង មិនចាំបាច់ទៅស្ពាយទឹកតាមទន្លេតាមអូរទៀតឡើយ! ហើយក៏មិននៅមានអ្នកដែលកើតជំងឺពាក់ព័ន្ធដល់ប្រភពទឹកដូចជា៖ កើតជំងឺភ្នែកក្រហម ជំងឺសើស្បែកជាដើម”។
 |
ទឹកស្អាតជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅ ដាក់ណុង |
 |
គ្រួសារលោកអ៊ីយ៉េវ នៅឃុំ ធន់អាន មានទឹកប្រើគ្រប់គ្រាន់នារដូវប្រាំង |
ខេត្ត ដាក់ណុង បានកំណត់គោលដៅដល់ដំណាច់ឆ្នាំនេះ ៨៥% នៃចំនួនគ្រួសារប្រជាជនរស់នៅតាមជនបទបានប្រើប្រាស់ទឹកស្អាត។ មជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទខេត្ត បានបង្កើនការចាត់តាំងហ្វឹកហ្វឺនពីការងារគ្រប់គ្រង របៀបដំណើរការបណ្តាស្ថានីយ៍ផ្គត់ផ្គង់ទឹក ផ្ដោតទៅលើការផ្សព្វផ្សាយដល់បងប្អូនរួមជាតិ សំដៅលើកកំពស់ការយល់ដឹងពីការការពារសំណង់ទឹកស្អាតនិងប្រើប្រាស់សន្សំសំចៃប្រភពទឹក៕