Thứ 4, 13/11/2019, 14:27 GMT+7
ខេត្ត យ៉ាឡាយ បំពេញការងារ "តបស្នងសងគុណ" ដោយល្អប្រសើរ
08:18, 11/10/2019
ក្នុងអំឡុងពេលកន្លងទៅ ខេត្ត យ៉ាឡាយ បានបំពេញល្អនូវបណ្តា របបគោលនយោបាយចំពោះយុទ្ធជនពិការ ក្រុមគ្រួសារយុទ្ធជនពលី អ្នកមានគុណបំណាច់នឹងបដិវត្តន៍ សម្តែងនូវសីលធម៌ "ផឹកទឹកនឹកប្រភព" របស់ប្រជាជាតិ វៀតណាម។
នាបច្ចុប្បន្ន ខេត្ត យ៉ាឡាយ កំពុងមានអ្នកមានគុណបំណាច់និងសាច់ញាតិរបស់អ្នកមានគុណបំណាច់នឹងបដិវត្តន៍ជាង ៦៧.០០០ រូប ក្នុងនោះ មាន ១២.២០០ រូបបានទទួលប្រាក់សោធនជារៀងរាល់ខែ។ 
ក្រុមហ៊ុនប្រេងឥន្ធនៈ បាក់តីង្វៀន ប្រគល់ផ្ទះមេត្តាធម៌ជូនគ្រួសារបងស្រី ឌិញធីហ្ញយ នៅភូមិ លឿយ ឃុំ សឺប៉ាយ ស្រុក ក្បាង (ខេត្ត យ៉ាឡាយ)

ដើម្បីតបស្នងសងគុណ លើកតម្កើងចំពោះរាល់ការបូជាជីវិតការលះបង់ដ៏ធំធេងរបស់បណ្ដាវីរយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនកំពុងព្យាបាលជំងឺ អ្នកមានគុណបំណាច់នឹងបដិវត្តន៍ ... ខេត្ត យ៉ាឡាយ បានចលនាអង្គការបុគ្គលជាច្រើនរួមវិភាគទានរាប់ពាន់លានដុងដល់មូលនិធិ "តបស្នងសងគុណ" សង់ផ្ទះរាប់រយខ្នងជូនអ្នកមានគុណបំណាច់ ទទួលថែទាំ ១០០% វីរមាតា វៀតណាម ដែលនៅមានជីវិត (មានចំនួន ១៩ រូប)។
ថ្នាក់ដឹកនាំខេត្ត យ៉ាឡាយ អញ្ជើញសួរសុខទុក្ខនិងប្រគល់អំណោយជូនវីរមាតា វៀតណាម នៅស្រុក ជឺប្រុង (ខេត្ត យ៉ាឡាយ)
 
អគ្គក្រុមហ៊ុន តឹនកាងសាយហ្កន ប្រគល់ជូន ៥០ លានដុងសម្រាប់ឧបត្ថម្ភការសាងសង់ផ្ទះមេត្តាធម៌ជូនគ្រួសារមានគុណបំណាច់នឹងបដិវត្តន៍នៅស្រុក អៀ ហ្ក្រាយ (ខេត្ត យ៉ាឡាយ)
 
សម្ព័ន្ធយុវជនខេត្ត យ៉ាឡាយ ចាត់តាំងពិធីដុតទៀនតបស្នងសងគុណវីរយុទ្ធជនពលីទាំងឡាយក្នុងទិវាយុទ្ធជនពិការ - ពលី ២៧ ខែ កក្កដា

ក្នុង​ឱកាស​រាល់​ពិធីបុណ្យ​ ​ចូលឆ្នាំ​ថ្មី​ ​ទិវា​ ​យុទ្ធជនពិការ​ ​-​ ​ពលី​ ​២៧​ ​ខែ​ ​កក្កដា​ ​ជា​រៀងរាល់​ឆ្នាំ​ ​ខេត្ត​តែងតែ​ចាត់តាំង​ជូនអំណោយ​ដល់​អ្នកមានគុណ​បំណាច់​និង​បណ្តា​គ្រួសារ​គោលនយោបាយ​។​ ​ក្នុង​ឆ្នាំ​ ​២០១៨​ ​ខេត្ត​ ​យ៉ា​ឡាយ​ ​បាន​ប្រគល់​អំណោយ​ជាង​ ​៥៥.០០០​ ​ចំណែក​ជូន​ដល់​អ្នកមានគុណ​បំណាច់​ដោយមាន​តម្លៃ​រាប់​សិប​ពាន់​លាន​ដុង​ ​ចាត់ចែង​ជូន​អ្នកមានគុណ​បំណាច់​ចំនួន​ ​២០០​ ​រូប​ទៅ​ព្យាបាល​និង​ថែទាំ​សុខភាព​ប្រមូល​ផ្តុំ​នៅ​ខេត្ត​ ​ដា​ណាំង​ ​ឡឹម​ដុង​ ​ទន្ទឹម​នឹង​នោះ​ ​ដោះស្រាយ​របប​ព្យាបាល​និង​ថែទាំ​សុខភាព​នៅនឹង​ផ្ទះ​ជូន​អ្នកមានគុណ​បំណាច់​ចំនួន​ ​៥.០០០​ ​រូប​ជាមួយ​ទឹកប្រាក់​ចំនួន​ ​៦​ ​ពាន់​លាន​ដុង​។​ល​៕​
ហុងដៀប - ឌឹកធុយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖