Thứ 3, 20/08/2019, 1:25 GMT+7
ខេត្ត យ៉ាឡាយ អនុវត្តការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃជូនបងប្អូនជនជាតិនៅតំបន់លំបាកលំបិន
10:57, 29/05/2019
ដោយមានគោលនយោបាយធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ ជារៀងរាល់ឆ្នាំខេត្ត យ៉ាឡាយ បានចំណាយថវិការាប់រយពាន់លានដុងដើម្បីទិញប័ណ្ណធានារ៉ាប់រងសុខភាព ជួយដល់ក្រុមគ្រួសារបងប្អូនជនជាតិភាគតិចទាំងឡាយដែលរស់នៅតំបន់លំបាកលំបិន បានថែទាំសុខភាពយ៉ាងពេញលេញ ស្ងប់ចិត្ត លំនឹងជីវភាពរស់នៅនិងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។
ដើម្បីបង្កភាពងាយស្រួលជូនបងប្អូនជនជាតិភាគតិចអញ្ជើញទៅពិនិត្យ ព្យាបាលជំងឺ ផ្នែកធានារ៉ាប់រងសង្គមនៃខេត្ត យ៉ាឡាយ បានចែកចាយប័ណ្ណមានរូបថត អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការ គ្រប់គ្រងព័ត៌មានជូនអ្នកប្រើប្រាស់ ទន្ទឹមនឹងនោះ សហការយ៉ាងស្អិតល្មួតជាមួយនឹងមូលដ្ឋាននានានៅក្នុងខេត្តបង្កើនការងារផ្សព្វផ្សាយគោលនយោបាយធានារ៉ាប់រងសុខភាព…។
ប័ណ្ណធានារ៉ាប់រងសុខភាពរួមចំណែកធានាជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចដែលរស់នៅតំបន់លំបាកលំបិនរបស់ខេត្ត យ៉ាឡាយ

អាស្រ័យហេតុនេះហើយ បងប្អូនជនជាតិភាគតិចជាទូទៅបានយល់ដឹង ម្ចាស់ការទទួលប័ណ្ណធានារ៉ាប់រងសុខភាពនិងប្រើប្រាស់ប័ណ្ណប្រកបដោយប្រសិទ្ធភាពពេលទៅពិនិត្យ ព្យាបាលជំងឺ។ 
បងប្អូនជនជាតិភាគតិចជាទូទៅពេលនេះបានយល់ដឹងនិងប្រើប្រាស់ប័ណ្ណ
ធានារ៉ាប់រងសុខភាពពេលអញ្ជើញទៅពិនិត្យ ព្យាបាលជំងឺ
បច្ចុប្បន្ន ខេត្ត យ៉ាឡាយ មានប្រជាជនជិត ១,៣ លាននាក់ចូលរួមធានារ៉ាប់រងសុខភាព ក្នុងនោះ មានជិត ៤៧៨.០០០ នាក់ដែលជាជនជាតិភាគតិច

បច្ចុប្បន្ន អត្រាគ្របដណ្តប់ នៃធានរ៉ាប់រងសុខភាពនៃខេត្ត យ៉ាឡាយ សម្រេចបានជាង ៩៩% ដោយមានប្រជាជនជិត ១,៣ លាននាក់ចូលរួម មានជាង ៨២៥.០០០ ករណីដែលបានផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ ក្នុងនោះមានជិត ៤៧៨.០០០ ​​​​នាក់ដែលជាជនជាតិភាគតិច៕
ហុងដៀប
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖