ជាមួយសណ្ឋានដីសុ្មគ្រស្មាញមានជម្រាលចំណោត ស្ទឹង ជ្រោះជាច្រើន ហើយធាតុអាកាសក៏តឹងរឹងខ្លាំងគឺក្នុងមួយឆ្នាំភ្លៀងជាប់អស់ ៦ ខែ ខេត្ត យ៉ាឡាយ បានលើកឡើងនូវគោលដៅចម្បងគឺ "ធ្វើអោយទៅជារឹង - ធ្វើអោយទៅជាជាប់មាំ" នូវប្រព័ន្ធផ្លូវថ្នល់និងស្ពានលូ។ ក្នុងអំឡុងពេល ៣ ឆ្នាំ គឺពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ ផ្តើមពី ប្រភពទុនរបស់មជ្ឈិមនិងមូលដ្ឋានខេត្តបាន បណ្ដាក់ទុនរាប់រយពាន់ លានដុងដើម្បីជួសជុល ប្រព័ន្ធផ្លូវជាតិនិងផ្លូវខេត្ត កសាងនិងជួសជុលស្ពានឆ្លងកាត់ទន្លេបា ស្ពាន ភូកឹន ជាដើម។ ចំពោះឮប្រព័ន្ធគមនាគមន៍ជនបទវិញ ខេត្តអនុវត្តដោយប្រសិទ្ធភាព នូវទិសស្លោក "រដ្ឋនិងប្រជាជនរួមគ្នាធ្វើ" បង្កើតជាកម្លាំងចំរុះ ហើយមួយថ្ងៃកាន់តែ "ធ្វើអោយទៅជារឹងមាំ" ច្រើនឡើងៗនូវបណ្ដាខ្សែផ្លូវអន្តរភូមិ អន្តរឃុំ។
 |
ផ្លូវគមនាគមន៍អភិវឌ្ឍន៍ជួយប្រជាជនស្រុក ជឺប៉ាហ៍ ធ្វើដំណើរទៅមកងាយស្រួលជា
|
 |
ស្ពានយោលឆ្លងកាត់ទនេ្ល បា |
 |
ដំឡើងថ្នាក់ផ្លូវជាតិលេខ ១៤ កំណាត់ផ្លូវឆ្លងកាត់ភូមិសាស្រ្តខេត្ត យ៉ាឡាយ |
អនុវត្តគោលការណ៍ផ្លូវគមនាគមន៍កើតមានមុននឹងបង្កជាកម្លាំងចលករជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមខេត្ត យ៉ាឡាយ បច្ចុប្បន្នមានផ្លូវគមនាគមន៍ជាង ៨.០០០ គីឡូម៉ែត្រ ក្នុងនោះមានផ្លូវជាតិប្រវែង ៤៨៤ គីឡូម៉ែត្រ ផ្លូវខេត្ត ប្រវែង ៥០០ គីឡូម៉ែត្រផ្លូវគមនាគមន៍ជនបទជាង ៧.៥០០ គីឡូម៉ែត្រ ដោយអត្រា "ធ្វើអោយ ទៅជារឹងមាំ" សម្រេចបាន ៣០% និងស្ពានលូគ្រប់ប្រភេទរាប់រយខ្សែកំពុងតែបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
 |
ផ្លូវតាមវាលស្រែនៅឃុំ ហ្លា រ ស្រុក ដាក់ដ័រ បានដំឡើងថ្នាក់អាស្រ័យដោយបានបងប្អូនរួមជាតិស្ម័គ្រចិត្តបរិច្ចាគដី
|
 |
ខេត្ត យ៉ាឡាយ បចុ្ចប្បន្នមានផូ្លវគនាគមន៍ជនបទជាង ៧.៥០០ គីឡូម៉ែត្រ ក្នុងនោះ “ធើ្វអោយរឹងមាំ” បាន ៣០% |
បច្ចុប្បន្ននេះ ខេត្ត យ៉ាឡាយ លែងមានស្ថានភាពកកស្ទះចរាចរណ៍ទៀតហើយបណ្តាឃុំដែលមានសណ្ឋានដីលំបាកលំបិន មិននៅឯកោតែឯងក្នុងរដូវភ្លៀងព្យុះ។ ដោយសារប្រព័ន្ធគមនាគមន៍បានកសាងព្រមគ្នា ជាបង្គួរ ខេត្ត យ៉ា ឡាយ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានលក្ខណៈអភិវឌ្ឍរាល់កម្មវិធី គម្រោងអភិវឌ្ឍសេដ្ឋកិច្ចកសាងជនបទថ្មី ជួយបងប្អូនជនរួមជាតិតំបន់ដាច់ស្រយាល តំបន់ឆ្ងាយបំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រ លើកកំពស់ជីវភាព រស់នៅ។ ច្រើនឆ្នាំកន្លងមកនេះជាមធ្យមរៀងរាល់ឆ្នាំ ខេត្ត យ៉ាឡាយកាត់បន្ថយចំនួនគ្រួសារក្រីក្រចុះពី ៤ ទៅ ៥% (គឺប្រមាណពី ៨.០០០ ទៅ ៩.០០០ គសាួ្រ រ)៕