Thứ 4, 19/06/2019, 18:27 GMT+7
ខេត្ត សុកត្រាំង៖ ជាង ៩៨% គ្រួសារជនជាតិខ្មែរមានអគ្គិសនីប្រើប្រាស់
14:49, 27/07/2015
លោក ហ្វ៊ិញមិញហាយ នាយកក្រុមហ៊ុនអគ្គិសនី សុកត្រាំង ឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៤ បញ្ចប់ដំណាក់កាលទី ២ នៃគម្រោង "ផ្គត់ផ្គង់ភ្លើងអគ្គិសនីអោយគ្រួសារទាំងឡាយដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ជាសំខាន់គឺបងប្អូនជនជាតិខ្មែរ" បានបង្កើនចំនួនគ្រួសារ មានភ្លើងអគ្គិសនីប្រើប្រាស់ ក្នុងទូទាំងខេត្តឡើងជាង ៣២១.០០០ គ្រួ (ស្មើនឹង ៩៨,៨%) ក្នុងនោះ មាន ៩៤.៥៧៩ គ្រួសារបងប្អូនជនជាតិខ្មែរស្មើនឹង ៩៨,១%។
បើកការដ្ឋានគម្រោងផ្គត់ផ្គង់អគ្គិសនីអោយគ្រួសារទាំងឡាយដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ជាសំខាន់គឺបងប្អូនជនជាតិខ្មែរនៅខេត្ត សុកត្រាំង

តាមលោក ហ្វ៊ិញមិញហាយ ដំណាក់កាលទី ២ នៃគម្រោងមានទឹកប្រាក់វិនិយោគសរុបចំនួន ២១២ ពាន់លានដុងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់គុណភាពនៃការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កែលំអជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីអោយបងប្អូន បណ្ដាជនជាតិក្នុងខេត្តសុកត្រាំង។ គម្រោងក៏បានរួមចំណែកកែលំអនិងបង្រួញជាបណ្ដើរៗនូវគម្លាតនៃការអភិវឌ្ឍរវាងតំបន់ជនបទនិងទីក្រុងជាជំហានៗ ជម្រុញអោយភូមិស្រុកនានារួចផុតពីស្ថានភាពក្រីក្រ ពីការ អភិវឌ្ឍយឺត។
ដំណើរការសាងសង់បណ្ដាញអគ្គិសនីក្នុងគម្រោង

កម្មករក្រុមហ៊ុនអគ្គិសនី សុកត្រាំងផ្គុំដំឡើងប្រព័ន្ធខ្សែភ្លើង ឧបករណ៍ដើម្បីនាំចរន្តអគ្គិសនីដល់គ្រួសារបងប្អូនជនជាតិខ្មែរទាំងឡាយនៅស្រុក កេសាច់

ខេត្ត សុកត្រាំង កំពុងតែត្រៀមលក្ខខណ្ឌចាំបាច់ទាំងឡាយដើម្បីដំណើការដំណាក់កាលទី ៣ នៃ គម្រោង (២០១៥ - ២០១៦) ដោយមានទឹកប្រាក់វិនិយោគសរុបចំនួន ១០៤,៧៥ ពាន់លានដុង អាចផ្គត់ផ្គង់ចរន្តអគ្គិសនីអោយប្រជាជនចំនួន ៨.៥៧៥ គ្រួសារ បង្កើនចំនួនគ្រួសារប្រជាជនសរុបក្នុង ទូទាំងខេត្តដែលបានប្រើប្រាស់បណ្ដាញអគ្គិសនីជាតិសម្រេចបានជិត ១០០%៕
ង៉ុកយុង - ង៉ុកហា - យុយឃឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖