Thứ 3, 20/08/2019, 1:55 GMT+7
ខេត្ត ឡាយចូវ ស្ថេរកម្មប្រជានិករនៅតំបន់មានគ្រោះអាសន្នបាក់ស្រុតដី
17:18, 13/02/2015
ឡាយចូវ គឺជាខេត្តមានការលំបាកច្រើ​នជាមួយនឹងសណ្ឋាន ដីត្រូវកាត់ដាច់យ៉ាងខ្លាំង កំណកំណើត​ភូគព្ភ​សាស្រ្ត​ស្មុគ្រស្មាញ ចំណោតខ្ពស់ងាយនឹងបណ្តាលអោយដីត្រូវច្រោះ សឹក បាក់ស្រុត​ ជាពិសេស​គឺក្នុង​រដូវភ្លៀង​ព្យុះ ...។

ទីតាំងដែលត្រូវបាក់ស្រុតមួយនៅភូមិ ក-គី ឃុំ ទុងក្វាលន់ ស្រុក ផុងថូ

ស្ថានភាពបាក់ស្រុតបានគំរាមដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនពេលរដូវភ្លៀងមកដល់

ចំពោះមុខសភាពការណ៍ជាក់ស្តែងនោះ ខេត្ត ឡាយចូវ បានដំណើរការនូវវិធានការជាច្រើនដើម្បី ចាត់ចែង​​រៀបចំឡើង​វិញនូវប្រជានិករនៅតំបន់ឧស្សាហ៍កើតមានគ្រោះធម្មជាតិនិងប្រជាជនរស់នៅក្នុង​តំបន់ព្រៃ ប្រើប្រាស់​ពិសេស​​​​​​។ ខេត្តបានចង្អុលការដល់បណ្តាមូលដ្ឋានពិនិត្យឡើងវិញ ក្រើនរំលឹកប្រជាជនអោយប្រយ័ត្ន នៅត្រង់​ចំណុច​ តំបន់ទាំងឡាយដែលអាចកើត​មាន​អាសន្នរងគ្រោះធម្មជាតិ; ប្រមូលផ្តុំបណ្ដាក់ទុនទៅលើ​ហេដ្ឋា​រចនា​​សម្ព័ន្ធ គួបផ្សំនឹងបណ្តាប្រភពទុនដើម្បីជួយឧបត្ថម្ភបងប្អូនជនជាតិស្ថេរកម្មជីវភាពរស់នៅ។ អាស្រ័យនោះ ចាប់ពី​ឆ្នាំ ២០០៦ មកទល់បច្ចុប្បន្ននេះ ខេត្តបានចាត់ចែងរៀបចំអោយជាង ១.៩០០ គ្រួសារមកតាំងលំនៅដ្ឋាន ថ្មី​ បង្ក​លក្ខណៈងាយស្រួល​​​ជួយបងប្អូនជនជាតិស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម បំបាត់ភាពអត់ឃ្លានកាត់​បន្ថយភាព ក្រីក្រ​។

ផ្លូវចូលទៅកាន់ស្រុក មឿងទែ តែងតែបែកភក់ជ្រាំនារដូវភ្លៀង

ប្រព័ន្ធអគ្គិសនី ផ្លូវគមនាគមន៍បានបណ្ដាក់ទុនព្រមគ្នាដើម្បីបំរើជនរួមជាតិនៅតាមតំបន់និវាសនដ្ឋានថ្មីឃុំ តា​ឡែង ស្រុក តាមឌឿង
ជ្រុងមួយនៃតំបន់និវាសនដ្ឋានថ្មីនៅឯឃុំ នឹមម៉ា ស្រុក ស៊ីនហូ

បច្ចុប្បន្ននេះ ខេត្ត ឡាយចូវ នៅសល់ប្រមាណជិត ៧០ ទីតាំងប្រជានិករដោយមានជាង ១.១០០ គ្រួសារ​ប្រជាជនរស់នៅក្នុងតំបន់មានអាសន្នរងគ្រោះធម្មជាតិ បាក់ស្រុត។ បណ្តាទីតាំងប្រជានិករនេះប្រុមូលផ្តុំ​ជាសំខាន់នៅបណ្ដាស្រុក តឹនអ្វៀន ស្រុក តាមឌឿង និងស្រុកព្រំដែន ស៊ីនហូ។ ខេត្តរំពឹងថា នៅ​ពេលខាង​មុខ នឹងបន្តទទួលបានការជួយឧបត្ថម្ភពីមជ្ឈិមនូវដើមទុន យន្តការ គោលនយោបាយ បង្កើនកំរិតវិនិយោគ​ប្រចាំ​ឆ្នាំនិងបង្កើនចំណែកដែលទទួលបាន​ការបណ្តាក់ទុនផ្ទាល់​ចំពោះក្រុមគ្រួសារដែលចាំបាច់ត្រូវ​ចាត់ចែង​ រៀប​ចំ​លំនៅ​ដ្ឋាន​ឡើងវិញ សំដៅកំហិតទាបបំផុតនូវមហន្តរាយដែលបង្កឡើងដោយគ្រោះធម្មជាតិ ព្យុះជំនន់ រួម​ចំណែក​ស្ថេរកម្មជីវភាពរស់នៅនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជូន បងប្អូន ជនជាតិ៕

កុងហាយ - កុងហាយ ស៊ន់ទ្រឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖