Chủ nhật, 08/12/2019, 1:46 GMT+7
គោលនយោបាយ អន្តេវា សិកទាក់ទាញ សិស្សានុសិស្ស ជនជាតិភាគតិច
09:45, 20/11/2019
ក្រោយរយៈពេល ២ ឆ្នាំដំណើរការ "គោលនយោបាយអន្តេវាសិកចំពោះសិស្សានុសិស្ស និស្សិតអនុមហាវិទ្យាល័យ មធ្យមសិក្សា"តាមសេចក្តីសម្រេចចិត្តលេខ ៥៣ /២០១៥ /QĐ-TT g របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រព័ន្ធសាលាអនុមហាវិទ្យា ល័យមធ្យមសិក្សាបច្ចេកទេសទាំងឡាយរបស់ខេត្ត កនទុំ បានទាក់ទាញសិស្សជាច្រើនដែលជាកូនក្មួយបងប្អូនជនជាតិភាគតិចចូលសិក្សា។
ទូទាំងខេត្តបច្ចុប្បន្នមានសិស្សានុសិស្ស និស្សិតជិត ១.០០០ នាក់ជាជនជាតិភាគតិចដែលបានសោយផល ពីគោលនយោបាយនេះ។ប្អូន អ៊ីប្ដែល នៅឃុំ ដាក់ឡុង ស្រុកដាក់ហ្គ្លៃ បច្ចុប្បន្នជានិស្សិតថ្នាក់គ្រប់គ្រងដីធ្លី K11 សាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកទេសខេត្ត កនទុំ បានឲ្យដឹងថា៖ ដោយសារតែគ្រួសារស្ថិតក្នុងមុខសញ្ញាគ្រួសារក្រីក្រទើបពេលដែលគោលនយោបាយអន្តេវាសិកបានដាក់អោយដំណើរការ ប្អូនក៏បានចុះឈ្មោះទៅរៀន ទន្ទឹមនឹងនោះក៏បានជំរុញទឹកចិត្តឱ្យប្អូនប្រុសគឺអានើយ ចុះឈ្មោះចូលរៀនថ្នាក់រុក្ខសាស្ត្រ K12 នៅសាលា។
 ម៉ោងអនុវត្តជួសជុលរថយន្តរបស់សិស្សសាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកទេស ខេត្ត កនទុំ

ថ្នាក់បច្ចេកវិទ្យាព័ត៌មានរបស់សាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាខេត្ត កនទុំ

ការដំណើរការ អនុវត្តទាន់ពេលគោលនយោបាយអន្តេវាសិកបានជំរុញទឹកចិត្តបង្កបន្ថែមនូវកម្លាំងចលករជួយឲ្យប្អូនៗ សិក្សារៀនសូត្រ ឈានឡើងក្នុងការរស់នៅ

លោក ង្វៀនវ៉ាន់ក្វៀន ប្រធានការិយាល័យបង្រៀនវិជ្ជាជីវៈមន្ទីរពលកម្ម - យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត កនទុំ បានឲ្យដឹងថា៖ ប្រមាណ ៨០% មុខសញ្ញាសិស្សដែលជ្រើសរើសចូលរៀនវិជ្ជាជីវៈនៅតាមបណ្ដាសាលាអនុមហា វិទ្យាល័យ មធ្យម សិក្សាបច្ចេកទេសជាបងប្អូនជនជាតិភាគតិច។ តាំងពីពេលដំណើរ ការគោលនយោបាយអន្តេវាសិកថ្នាក់វិជ្ជាជីវៈទាំងឡាយជ្រើសរើស សិស្សចូលរៀនសុទ្ធតែ លើសពីសន្ទស្សន៍ដែលបានប្រគល់ឱ្យ៕
ហុងឌៀប
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖