Chủ nhật, 29/03/2020, 10:22 GMT+7
ចាស់ភូមិ ប្រធានភូមិ អ្នកមានកិត្យានុភាព រួមចំណែកកសាងតំបន់ព្រំដែន កាន់តែក្សេមក្សាន្តពីមួយថ្ងៃទៅមួយថ្ងៃ
15:18, 17/02/2020
ប៉ុន្មានឆ្នាំកន្លងទៅ លើភូមិសាស្ត្រស្រុកព្រំដែន ក្វានសឺន (ខេត្ត ថាញ់ហ្វា) បានលេចឡើងនូវគំរូចាស់ភូមិ ប្រធានភូមិ អ្នកមានកិត្យានុភាពជាច្រើនជាបងប្អូនជនជាតិភាគតិច។
ទាំងនេះ ជាកត្តាសំខាន់ដែលរួមចំណែកដល់ការឃោសនា ផ្សព្វផ្សាយនិងចលនាបងប្អូនជនជាតិអនុវត្តល្អរាល់គោលនយោបាយ កាត់បន្ថយភាពក្រីក្រ គោរពតាមគោលការណ៍មាគ៌ារបស់បក្សនិងគោលនយោបាយ ច្បាប់របស់រដ្ឋ។
ស្រុកព្រំដែន ក្វានសឺន (ខេត្ត ថាញ់ហ្វា) សព្វថ្ងៃនេះ

លោក ស៊ុងវ៉ាន់កូវ ជនជាតិ ម៉ុង (ពាក់អាវខៀវ) រស់នៅភូមិ មួស៊ន់ ឃុំ សឺនធុយ ស្រុក ក្វានសឺន (ខេត្ត ថាញ់ហ្វា) គឺជាគំរូនាំមុខក្នុងការរួមចំណែកកសាងតំបន់ព្រំដែនកាន់តែក្សេមក្សាន្តពីមួយថ្ងៃទៅមួយថ្ងៃ

បង វ៉ាន់ហ្វាយហ្វាយ ប្រធានភូមិ ណាហូ ឃុំ សឺនឌៀន ស្រុកតំបន់ព្រំដែនក្វានសឺន (ខេត្ត ថាញ់ហ្វា) ឃោសនាអោយបងប្អូនជនជាតិបានយល់អំពីចំណេះដឹងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាលុបបំបាត់រាល់ទំនៀមទម្លាប់ចាស់ហួសសម័យ

អាស្រ័យដូច្នេះហើយ ចំនួនគ្រួសារក្រីក្រនៅលើភូមិសាស្ត្រស្រុកព្រំដែន ក្វានសឺន ក្នុងឆ្នាំ ២០១៤ មានប្រមាណ ៥.០០០ គ្រួសារដល់ឆ្នាំ ២០១៩ ថយចុះនៅត្រឹមជិត ២.០០០ គ្រួសារប៉ុណ្ណោះ ប្រាក់ចំណូល សម្រាប់មនុស្សម្នាក់សម្រេចបាន ២៣ លានដុងក្នុងមួយឆ្នាំ៕
អត្ថបទនិងរូបថត៖ ង្វៀនណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖