Thứ 2, 09/12/2019, 14:17 GMT+7
ជម្រើសនិសិ្សតជួយបង្កប្រភពកម្មាភិបាលនៅខេត្ត សុកត្រាំង
11:28, 02/02/2015
ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត សុកត្រាំង​ បានអនុវត្តមានប្រសិទ្ធ ភាពនូវរបបជម្រើសនិសិ្សតបង្កប្រភពកម្មាភិបាលជាជនជាតិខ្មែរបំរើក្នុងការអភិវឌ្ឍសេដ្ឋកិច្ច­​-សង្គម។ 

ជម្រើសនិសិ្សតត្រឹមត្រូវតាមស្តង់ដារជួយឲ្យប្អូនៗ ងាយស្រួលក្រេបយកនូវចំណេះដឹងថ្មីនៅសាលារៀន 

យោងតាមតម្រូវការជាក់ស្តែង ចាប់តាំងពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន ជារៀងរាល់ឆ្នាំខេត្ត សុកត្រាំង ជម្រើសកូនសិស្សប្រហែល ១០០ នាក់ (ក្នុងនោះ មាន៨០% ជាកូនសិស្សជនជាតិខ្មែរ) អោយចូលរៀនបណ្ដាផ្នែកវេជ្ជសាស្ត្រ កសិរុក្ខកម្ម ជលផល… នៅបណ្តាមហាវិទ្យាល័យ អនុមហាវិទ្យាល័យមួយចំនួនក្នុងតំបន់។ ពេលចេញពីសាលាជាសារវ័ន្តប្អូនៗ ត្រូវបានបែងចែកប្រគល់ ការងារធ្វើ ប្អូនៗ មិនតិចទេដែលបានក្លាយទៅជាកម្មាភិបាលស្នូលលើវិស័យជាច្រើននៅតំបន់បងប្អូនជនជាតិ ខ្មែរ។ ដោយឡែកខាងវិស័យសុខាភិបាល ខេត្ត សុកត្រាំង មានកម្មាភិបាលជាជនជាតិខ្មែរជាង ៤០០ នាក់ដែលបាន បណ្តុះបណ្តាលនៅគ្រប់លំដាប់សិក្សា បានបញ្ជូនទៅបំពេញបេសកកម្មនូវបណ្តាមូលដ្ឋានសុខាភិ បាល។

ម៉ោងអនុវត្តន៍ជាក់ស្ដែងរបស់និស្សិតនៅដេប៉ាតឺម៉ង់កសិកម្ម-អនុវត្តន៍ជីវសាស្ត្រនៃ សកលវិទ្យាល័យ កឹនធើ

ម៉ោងអនុវត្តន៍លើកុំព្យូទ័ររបស់និសិ្សតខ្មែរ

ដោយសារតែប្រភពកម្មាភិបាលនេះ ខេត្ត សុកត្រាំង បានម្ចាស់ការជាងក្នុងការបង្កប្រភព ចាត់ចែងកម្មាភិបាលមានជំនាញឲ្យបំរើក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន ជាជំហានៗ ជម្នះនូវស្ថានភាពខ្វះកម្មាភិបាលជំនាញនៅបណ្តាតំបន់លំបាកលំបិនខ្លាំង តំបន់ឆ្ងាយដាច់ស្រយាល៕
គួបផ្សំទ្រឹស្តីជាមួយនឹងការអនុវត្ត ជួយឲ្យនិសិ្សតជម្រើសមានចំណេះវិជ្ជាគ្រប់​គ្រាន់ពេលចេញពីសាលា

កម្មាភិបាលសុខាភិបាលពីប្រភព​ជម្រើសឆ្លើយតបជាសារវ័ន្តបានឆ្លើយតបនឹងសេចក្តីត្រូវការពិនិត្យព្យា​បាលជំងឺ​ជូនបងប្អូនជនជាតិ ជាពិសេសគឺនៅខ្សែរយៈមូលដ្ឋាន

 

ក្វឹកថាយ - សឺនហេង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖