Thứ 6, 21/02/2020, 22:48 GMT+7
ត្រូវការនូវគោលនយោបាយពិសេសដាច់ដោយឡែកជួយឧបត្ថម្ភបងប្អូនជនជាតិ ម៉ាង អភិវឌ្ឍ
09:31, 14/02/2020
បងប្អូនជនជាតិ ម៉ាង នៅស្រុក ណឹមញូន (ខេត្ត ឡាយចូវ) មានជាង ៦៥០ ក្រុមគ្រួសារជាមួយនឹងមនុស្សជាង ៣.១០០ នាក់ រស់នៅប្រមូលផ្តុំនៅតាម ១៤ ភូមិចំណុះ ៥ ឃុំ៖ ណឹមបាន ណឹមពី ហួប៊ុម ណឹមហាង និង ទ្រុងចាយ។
ទោះបីជាលក្ខខណ្ឌធម្មជាតិលំបាកលំបិន ភូមិសាស្ត្រនៃទីស្នាក់អាស្រ័យភាគច្រើននៅតំបន់ជ្រៅ តំបន់ដាច់ស្រយាល ប៉ុន្តែចាប់តាំងពីពេលមានបណ្ដាគោលនយោបាយរបស់រដ្ឋឧបត្ថម្ភដល់តំបន់បងប្អូនជនជាតិដូចជាគម្រោង ១៦៧២ ស្តីពី "ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់បណ្តាជនជាតិ៖ ម៉ាង ឡាហ៊ូ កុង កឺឡាវ "សេចក្តី សម្រេចចិត្តលេខ ៣០ a ស្តីពី "កម្មវិធីឧបត្ថម្ភកាត់បន្ថយភាពក្រីក្រឆាប់រហ័សនិងចីរភាពចំពោះ ៦១ ស្រុក ក្រីក្រ"... កម្រិតយល់ដឹងរបស់មាមីង ជនជាតិ ម៉ាង មួយចំនួនត្រូវបានលើកកម្ពស់។
ក្រុមគ្រួសារបងប្អូនជនជាតិ ម៉ាង ជាច្រើននៅឃុំ ទ្រុងចាយ ស្រុក ណឹមញូន
(ខេត្ត ឡាយចូវ) បានវិនិយោគដាំដើមសាគូ រមៀតដើម្បីអភិវឌ្ឍសេដ្ឋកិច្ច

អាស្រ័យដោយឧស្សាហ៍ព្យាយាម ពុះពារក្តីលំបាកខំប្រឹងប្រែងធ្វើការរកស៊ី គ្រួសារបងស្រី លីម៉ែហុង នៅភូមិ ណឹម - ណ ១ ឃុំ ទ្រុងចាយ ស្រុក ណឹមញូន (ខេត្ត ឡាយចូវ) បានមានផ្ទះមួយខ្នងធំទូលាយ
 
សិស្សានុសិស្សជនជាតិ ម៉ាង បានរៀនក្នុងសាលាស្ថិតនៅទីកណ្តាលទីរួមស្រុក ណឹមញូន ដោយមានមូលដ្ឋានសម្ភារៈមាំទាំល្អស្អាត
 
ដើម្បីឱ្យមានការអភិវឌ្ឍព្រមៗ គ្នារវាងបណ្តាជនជាតិនៅក្នុងតំបន់ រដ្ឋគួរតែមានបណ្ដាយន្តការគោលនយោបាយចំហរ កែតម្រូវអោយសមស្របក្នុងការបែងចែកប្រភពទុន សន្ទស្សន៍ឧបត្ថម្ភនិងវិធានការអនុវត្ត។
ក្រុមគ្រួសារជនជាតិ ម៉ាង ជាច្រើននៅឃុំ ណឹមពី ស្រុក ណឹមញូន (ខេត្ត ឡាយចូវ) បានឧបត្ថម្ភ វិនិយោគចិញ្ចឹមពពែដើម្បីអភិវឌ្ឍសេដ្ឋកិច្ច
 
ដោយបានរដ្ឋឧបត្ថម្ភក្របីពូជនិងណែនាំអំពីរបៀបថែទាំ មកដល់ពេលនេះក្រុមគ្រួសារលោក លូអាទៀន នៅឃុំ ទ្រុងចាយ ស្រុក ណឹមញូន (ខេត្ត ឡាយចូវ) បានរួចផុតពីភាពក្រីក្រដោយសារការចិញ្ចឹមក្របី
 
ទន្ទឹមនឹងនោះលើកកម្ពស់ ការយល់ដឹង ជាពិសេសគឺបង្កើតកម្លាំងចលករដើម្បីអោយសាមីខ្លួននៃមុខសញ្ញាបានទទួលផល ជនជាតិដែលបានទទួល ផលពីគោលនយោបាយត្រូវខ្លួនទីពឹងខ្លួនឈានឡើងរួចផុតភាពការឲ្យតម្លៃលើខ្លួនឯងទាប គំនិតរង់ចាំ ពឹងផ្អែក អាង ទៅលើរដ្ឋ៕
កុងទ្វៀន - គ្វីទ្រុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖