Chủ nhật, 19/01/2020, 17:17 GMT+7
ប្រសិទ្ធភាពនៃការចាត់នគរបាលក្នុងក្របខណ្ឌ ចុះទៅមូលដ្ឋាននៅស្រុក ថានអ្វៀន
10:36, 31/12/2019
ដើម្បីបង្កើនកងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម បង្កើតបរិយាកាសវិជ្ជមាន ជួយបងប្អូនជនជាតិអភិវឌ្ឍ សេដ្ឋកិច្ចមកដល់ពេលនេះ នគរបាលស្រុក ថានអ្វៀន(ខេត្ត ឡាយចូវ) បានចាត់នគរបាលក្នុងក្របខណ្ឌចំនួន ៣៣ រូបចុះទៅ ៧/១១ ឃុំដើម្បីរ៉ាប់រងមុខងារជានគរបាលឃុំ។
យោងតាមវរសេនីយឯកបម្រុង ស៊ិនត្រុងឌើយ អនុប្រធាននគរបាលស្រុក ថានអ្វៀន បណ្ដាសមមិត្តដែលត្រូវបានជ្រើសតាំងសុទ្ធតែជាបក្ខជន កម្រិតវប្បធម៌ថ្នាក់មហាវិទ្យាល័យមានបទពិសោធន៍ជាក់ស្តែងអាច ដោះស្រាយហេតុការណ៍ គោលជំហរមោះមុត ស្វាហាប់ឈ្លាសវៃក្នុងការងារ។ 
នគរបាលឃុំ តាមុង ស្រុក ថានអ្វៀន ចុះទៅភូមិ ណឹមប៉ាត់ ឃោសនាចលនាប្រជាជនមិនលាក់បាំងឧក្រិដ្ឋជន បង្ការជៀសវាងនិងមិនប្រើប្រាស់គ្រឿងញៀន

អាស្រ័យដោយក្តាប់បានស្ថានការណ៍លើភូមិសាស្រ្ត ដោះស្រាយហេតុការណ៍បានល្អ ត្រឹមត្រូវតាមច្បាប់ កងកម្លាំងនេះបាននិងកំពុងដំណើរការប្រកបដោយ ប្រសិទ្ធភាពលើច្រើនប្រភេទការងារ។ គិតមកដល់ខែ កញ្ញា ឆ្នាំ ២០១៩ កងកម្លាំងនគរបាលឃុំបានចាត់តាំងការឃោសនាបានចំនួន ៦៣ ពេល ផ្តល់ ៥៥ ប្រភពដំណឹងវែកមុខឧក្រិដ្ឋជន យាមល្បាត ២៣៤ យប់ កោះហៅដាស់តឿននិងព្រមាន ២១២ មុខសញ្ញា។ 
នគរបាលស្រុក ថានអ្វៀន បង្កើនការយាមល្បាត ត្រួតពិនិត្យភូមិសាស្ត្រ គ្រប់គ្រងមុខសញ្ញាទើបតែចេញពីពន្ធនាគារនិងញៀនគ្រឿងញៀន

តាមរយៈការចលនា កងកម្លាំងនគរបាលឃុំបានរឹបអូសកាំភ្លើងកែច្នៃ ចំនួន ៨ ដើម ដើរល្បាតចរាចរណ៍ចំនួន ៣៣ ពេលផាកពិន័យ ចំនួន ៦៤ ករណី។ ស្ថានការណ៍ ចោរលួចទ្រព្យសម្បត្តិបានថយចុះបើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។
មកដល់ពេលនេះ នគរបាលស្រុក ថានអ្វៀន បានចាត់ចែងនៅតាម ៧/១១ ឃុំលើភូមិសាស្ត្រមានកងកម្លាំងនគរបាលក្នុងក្របខណ្ឌរ៉ាប់រងមុខងារជានគរបាលឃុំ នៅតែ ៤ ឃុំដែលមិនទាន់មាននគរបាលក្នុងក្របខណ្ឌគឺឃុំ៖ តាហឿ មឿងថាន
មឿងកាង និង តាយ៉ា

នគរបាលស្រុក ថានអ្វៀន ខិតខំដល់ដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២០ នឹងសម្រេចបានឃុំទាំងអស់នឹងមាននគរបាលក្នុងក្របខណ្ឌរួមចំណែកធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្ត៕
វៀតហ្វាង - គ្វីទ្រុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖