Thứ 5, 22/08/2019, 1:29 GMT+7
ប្រសិទ្ធភាពផ្តើមពីកិច្ចសហការដាំព្រៃនៅ ដាក់ឡាក់
11:05, 02/11/2015
ប៉ុន្មានឆ្នាំថ្មីៗ នេះ  ខេត្ត ដាក់ឡាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពការងារដាំនិងការពារព្រៃ រួមចំណែកបង្កើនកំរិតគ្របដណ្តប់របស់ព្រៃ កែលំអចំណូលជូនប្រជាជន ជាពិសេសគឺបងប្អូនជនជាតិ។
ជារៀងរាល់ឆ្នាំ ខេត្ត ដាក់ឡាក់ ដាំព្រៃថី្មបានប្រមាណ ៥.០០០ ហិកតា
 
កម្មាភិបាលកសិ-រុក្ខកម្មណែនាំបងប្អូនជនជាតិ​អំពីបច្ចេកទេសដាំ​និងថែទាំ​ដើមអាកាស្យា

ខេត្ត ដាក់ឡាក់ បច្ចុប្បន្នមានព្រៃនិងដីរុក្ខកម្មជាង ៦៤១.០០០ ហិកតា ក្នុងនោះព្រៃដែលដាំមាន ៨៥.០០០ ហិកតា។ ៥ ឆ្នាំកន្លងមក ផ្ទៃដីដាំព្រៃកើនឡើងលឿនបើប្រៀបនឹង​​​កាល​​ពីមុន ជាមធ្យម​រៀងរាល់ឆ្នាំដាំព្រៃថ្មីពី ៤.៥០០ ទៅ ៥.០០០ ហិកតា ក្នុងនោះ មានប្រមាណ ២.០០០ ហិកតា ដាំដោយក្រុមគ្រួសារទាំងឡាយ។

ខេត្តលើកទឹកចិត្តបណ្តាក្រុមហ៊ុនរុក្ខកម្ម សហគ្រាសស្ថិតនៅលើ​ភូមិសាស្រ្តសហការជាមួយក្រុគ្រួសារ បងប្អូនជនជាតិនៅនឹងកន្លែងដើម្បីដាំព្រៃ។ ក្រៅពីឧបត្ថម្ភ​អោយបងប្អូនមានដើមទុនសម្រាប់ដាំនិងថែទាំព្រៃ សហគ្រាសនឹងម៉ៅទិញផលិតផល ហើយចែក​ប្រាក់ចំណេញអោយបណ្តាក្រុមគ្រួសារចូលរួមដាំព្រៃ។
 
ថែទាំថ្នាលបណ្តុះកូនពូជ

តាមរយៈកម្មវិធីឧបត្ថម្ភដាំព្រៃបងប្អូនជនជាតិបានអនុវត្តប្រកបដោយប្រសិទ្ធភាពវិធីសាស្រ្តវប្បកម្ម កសិ - រុក្ខកម្មគួបផ្សំ

តាមរយៈកម្មវិធីឧបត្ថម្ភដាំព្រៃខេត្ត ដាក់ឡាក់ កំពុងតែជួយបងប្អូនជនជាតិជាជំហានៗ​ផ្លាស់ប្តូរនូវទំលាប់អស្ថិរវប្បកម្ម អស្ថិរនិវាស ដុតព្រៃធ្វើចំការ៕
អាញ់យុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖