Thứ 4, 19/06/2019, 18:36 GMT+7
ភាពសំបូរធូរធារបានមកសណ្ឋិតនៅឃុំបងប្អូនជនជាតិ ម៉ុង
08:40, 03/02/2015
ឃុំ ពូញុង ស្រុក ទន់យ៉ាវ ខេត្ត ឌៀនបៀន បច្ចុប្បន្នមាន ៦៩៧ គ្រួសារ ជាមួយនឹងមនុស្សចំនួន ៣.៣៨៣ នាក់ ក្នុងនោះ មាន ៩៨,៦% ជាបងប្អូនជនជាតិម៉ុង។ បណ្ដាឆ្នាំកន្លងមកនេះ អាស្រ័យដោយការបង្វែររចនាសម្ព័ន្ធដំណាំដាំដុះដោយវិធីបង្កើនរដូវកាលបង្កបង្កើនផល អនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសទៅក្នុងផលិតកម្ម ជីវភាពរស់នៅរបស់បងប្អូនមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។ 

បងប្អូនជនជាតិ ម៉ុង នៅឃុំ ពូញុង អនុវត្តភាពជឿនលឿនខាងវិទ្យាសាស្រ្ត​បច្ចេកទេសចូលទៅ​ក្នុង ជីវភាពរស់នៅ

គ្រួសារជាច្រើននៅក្នុងឃុំដូចជាគ្រួសារបង វឺថាយហ្វា វឺត្រុងភៀ (ភូមិ ដេជា A) វឺញ៉ែសួ (ភូមិ ភៀងពី B) ជាដើម មានចំណូលពីការដាំពោត សណ្ដែកសៀងក្នុងមួយឆ្នាំៗ ឡើងដល់ ៥០ លានដុងក្នុងមួយគ្រួសារ បានក្លាយជាគំរូតួយ៉ាងទំាងឡាយក្នុងការធ្វើសេដ្ឋកិច្ចគ្រួសារ។

ស្ទើតែគ្រប់គ្រួសារនៅឃុំ ពូញុង មានផ្ទះប្រក់ក្បឿង ជាង ៩០% នៃគ្រួសារទាំងអស់មានម៉ូតូនិង ឧបករណ៍សោតទស្សន៍

មិនត្រឹមតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ឃុំ ពូញុង នៅបានជម្រុញខ្លាំងក្លាក្នុងការកសាងជីវភាពវប្បធម៌ សំដៅថែរក្សានិងពង្រីករាល់តំលៃប្រពៃណីដ៏ល្អផូរផង់។ បច្ចុប្បន្ននេះ ភូមិចំនួន ១០/១០ សុទ្ធតែបានកសាងបទបញ្ញតិ្តរបស់ភូមិក្នុងពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យសព មិនមានអ្នកសម្រាលកូនទី ៣ មិនទុកអោយគេឆ្លៀតឱកាសឃោសនាសាសនាដោយខុសច្បាប់ មិនអោយមានអបាយមុខសង្គមជាដើម។ ជាង ២០ ឆ្នាំកន្លងមកហើយ ឃុំ ពូញុង ជាអង្គភាពឈានមុខទូទាំងខេត្តក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិនិងស្ថាបនាជីវភាពវប្បធម៌៕

គ្រូពេទ្យពហុជំនាញ ឡវ៉ាន់លេន ពិនិត្យសុខភាពអោយទារកនៅស្ថានីយសុខាភិបាលឃុំ ពូញុង
ឃុំ ពូញុង តែងធានាបាន ១០០% ចំនួនកូនចៅដល់កំរិតអាយុបានចូលសាលារៀន ៦០% ចំនួនសិស្សជាប់​មធ្យមសិក្សាមូលដ្ឋានចូលរៀនបន្តនៅមធ្យសិក្សាទុតិយភូមិ

 


អត្ថបទ៖ អានថាញ់ដាត - រូបថត៖ ង្វៀនទន់ឡុង - អានថាញ់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖