Chủ nhật, 19/01/2020, 16:41 GMT+7
មានបងប្អូនស្ត្រីជាច្រើនទៀតនៅតំបន់ភ្នំ សឺនឡា ចេះអក្សរ
14:42, 12/12/2019
ប៉ុន្មានឆ្នាំថ្មីៗ នេះ ស្រុក សុងម៉ា (ខេត្ត សឺនឡា)បានបើកច្រើនថ្នាក់រៀនលុបបំបាត់អនក្ខរកម្មឡើងវិញ ជាពិសេសគឺថ្នាក់រៀន សម្រាប់ស្ត្រីជនជាតិភាគតិច។
យោងតាម លោក ង្វៀនឌិញងឺវ អនុប្រធានគណៈ កម្មាធិការប្រជាជនស្រុក សុងម៉ា ក្នុងអំឡុង ២ ឆ្នាំ ២០១៧ និង ២០១៨ ស្រុកបើកបាន ១២ ថ្នាក់ ជាមធ្យមមានពី ៤០ ដល់ ៥០ នាក់ក្នុងមួយថ្នាក់។
ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មមួយរបស់បងប្អូនស្ត្រីជនជាតិភាគតិច
នៅភូមិ ឌឿ ឃុំ ចៀងសឺ ស្រុក សុងម៉ា

អ្នកស្រី ឡធីធុយ ប្រធានសមាគមសម្ព័ន្ធនារី ឃុំ ចៀងសឺ បានអោយដឹងថា ឆ្លងតាមរយៈការសិក្សាឃើញថាចំនួន សមាជិកមិនចេះ អក្សរនិងសមាជិកត្រូវធ្លាក់ទៅក្នុងអនក្ខរភាព សាជាថ្មីគឺខ្ពស់ ហេតុដូច្នេះហើយ ចាប់ពីខែ តុលា ឆ្នាំ ២០១៨ ឃុំបានបើកថ្នាក់រៀនចំនួន ២ ដោយមានសិក្ខាកាម ៩១ នាក់ចូលរួម។
ថ្វីបើអាយុច្រើនប៉ុន្តែសិក្ខាកាមជាច្រើនក៏នៅតែចូលរួមយ៉ាងសកម្មវគ្គសិក្សា
លុបបំបាត់អនក្ខរកម្មទាំងឡាយដើម្បីចេះអានចេះសរសេរ

 
អាស្រ័យដោយចេះអក្សរ បងប្អូនស្រ្តីឥឡូវនេះបានចេះប្រើប្រាស់ទូរស័ព្ទ
ដើម្បីអានព័ត៌មា ននៅលើបណ្ដាញអ៊ីនធើណិត
 
យោង តាមការវាយតម្លៃរបស់លោកគ្រូ តុងវ៉ាន់ញ៉ឹន - គ្រូបង្រៀនសាលាបឋមសិក្សា ចៀងសឺ (ទទួល បន្ទុកថ្នាក់រៀនលុបបំបាត់អនក្ខរកម្មនៅភូមិ សាំង) ទោះបីជាសិក្ខាកាមនារីទាំងឡាយមានអាយុច្រើន ផ្ទះនៅឆ្ងាយក៏ដោយ តែគេប្តេជ្ញា ចិត្តសិក្សារៀនសូត្រយ៉ាងងខ្លាំង។
ក្រោយពីបានចូលរួមបណ្ដាវគ្គសិក្សាលុបបំបាត់អនក្ខរកម្ម បងប្អូននារីបានចេះ
គន់គូរលេខ កត់ត្រាក្នុងបណ្ដាសកម្មភាពផ្តោះប្តូរទំនិញ

ដោយសារតែថ្នាក់រៀន លុបបំបាត់អនក្ខរកម្មទាំងនេះ បងប្អូនស្ត្រីជាច្រើនបាន ចេះអានផ្លាក ណែនាំផ្លូវ អានសៀវភៅនិងកាសែតដើម្បីអនុវត្តការជឿនលឿននៃវិទ្យាសាស្រ្តទៅក្នុង ការចិញ្ចឹមសត្វ ដាំដុះ ចេះគិតលេខទូទាត់ពេលផ្ដោះប្ដូរ ការលក់ដូរ រួមចំណែកលើកម្ពស់ប្រជាបញ្ញា ជូនបងប្អូនស្រ្តីតំបន់ភ្នំ សឺនឡា៕
ង្វៀនចៀន​​ - ហ៊ឺវក្វៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖