Thứ 5, 22/08/2019, 0:44 GMT+7
លើកកំពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរនៅទីរួមខេត្ត ហាទៀន
09:18, 03/07/2015
អនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិខ្មែរ ទីរួមខេត្ត ហាទៀន (ខេត្ត គៀនយ៉ាង) បានផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការវិនិយោគស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធជួយឧបត្ថម្ភការបង្កបង្កើនផល ធ្វើអាជីវកម្ម ជួយអោយបងប្អូនជនជាតិលើកកំពស់ជីវភាពរស់នៅ។
ជុ្រងមួយនៃទីរួមខេត្ត ហាទៀន សព្វថៃ្ង

ទីរួមខេត្ត ហាទៀន បានបណ្ដាក់ទុនរាប់ពាន់លានដុងដើម្បីកសាងខ្សែផ្លូវថ្មីជាច្រើន ជួយអោយបងប្អូនជនជាតិខ្មែរធ្វើដំណើរទៅមកបានងាយស្រួល

ទីរួមខេត្ត ហាទៀន មានជាង ១២% នៃចំនួនប្រជាជនជាជនជាតិខ្មែរដែលមានទីលំនៅប្រមូលផ្ដុំនៅឃុំ មីឌឹក និងសង្កាត់នានាដូចជា ផាវដាយ ប៊ិញសាន ដុងហូ។ ទីរួមខេត្តបានបណ្ដាក់ទុនទឹកប្រាក់ចំនួន ៥៤ ពាន់លានដុងសម្រាប់កសាងខ្សែផ្លូវ បេតុងពីទីប្រជុំជននៃឃុំ មីឌឹក ទៅកាន់ច្រកព្រំដែនអន្តរជាតិ ហាទៀន ប្រព័ន្ធផ្លូវអន្តរភូមិសាលាចំណេះទូទៅអន្តេវាសិកជនជាតិហាទៀន មន្ទីរពេទ្យពហុព្យាបាលទីរួមខេត្តហាទៀន។ល។ ជួយឧបត្ថម្ភអោយ ២.០០០ គ្រួសារខ្ចីទុនអភិវឌ្ឍការបង្កបង្កើនផល ដោះស្រាយ ការងារធ្វើអោយពលករជាង ៤.០០០ នាក់ ណែនាំបងប្អូនជនជាតិផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹមតាមទិសដៅផលិតដើម្បីលក់។
ពង្រីកផ្លូវគមនាគមន៍ជនបទនៅអនុសង្កាត់លេខ ៥ សង្កាត់ ដុងហូ ទីរួមខេត្ត ហាទៀន

អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្រដែលជាបងប្អូនជនជាតិខ្មែរនាបច្ចុប្បន្ននៅត្រឹមតែ ២,១៤% ប៉ុណ្ណោះ ចំណូលមធ្យមបានកើនខ្លាំងបើប្រៀបធៀបនឹងឆ្នាំមុន អត្រាប្រជាជនប្រើប្រាស់បណ្ដាញអគ្គិសនីជាតិសម្រេចបានជាង ៩៧% អាត្រាប្រជាជនប្រើប្រាស់ទឹកស្អាតស្របអនាម័យសម្រេចបាន ៩៥% លែងមានផ្ទះទ្រុឌទ្រោមទៀតហើយ៕
លេសែន - ឌិញហ្វេ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖