Thứ 4, 19/06/2019, 17:47 GMT+7
សន្ទុះថ្មីនៅតំបន់ភ្នំ ត្រាមតូវ
09:57, 03/02/2015
មកដល់ស្រុកតំបន់ភ្នំ ត្រាមតូវ ខេត្ត អៀនបាយ នាបច្ចុប្បន្ននេះ អ្នកណាក៏មាន អារម្មណ៍ថាមានការផ្លាស់​ប្ដូរយ៉ាង​ច្បាស់ក្រឡែតជាមួយបណ្ដាដងព្រៃ វាលស្រែខៀវស្រស់ ជាងមុន ផ្លូវក្រាលបេតុងទាំងឡាយនៅតាម ជម្រាលភ្នំ ពន្លឺភ្លើង​​អគ្គិសនីបានមកដល់ទូទាំងភូមិដ្ឋាន ភាពអត់ឃ្លាន ភាព​ក្រី ក្រ​កំពុង​ថយទៅក្នុងអតីតកាល ជាបណ្តើរៗ។

បន្ទប់រៀនបណ្តោះអាសន្នជាច្រើនបានជំនួសដោយអគារដ៏មាំទាំជាបណ្ដើរៗ

ទឹកស្អាតបំរើប្រជាជននៅឃុំ ប៉ាឡៅ

ស្រុក ត្រាមតូវ គឺជាស្រុកក្រីក្រមួយក្នុងចំណោមស្រុកក្រីក្រទាំង ៦២ ក្នុងទូទាំងប្រទេស។ ស្រុកទាំង មូលមាន ១១ ជនជាតិ​ដែលមានមនុស្ស ២៨.០០០ នាក់ ភាគច្រើន ជាបងប្អូនជនជាតិម៉ុង (ស្មើជិត ៨០%) ។ អនុវត្តគោលបំបាត់ភាពក្រីក្រប្រកបដោយ ចេរភាព ក្នុងតំបន់បងប្អូនជនជាតិភាគតិច ប៉ុន្មានឆ្នាំកន្លងទៅនេះ ត្រាមតូវ បានរដ្ឋបណ្ដាក់ទុនជាង ១.៣០០ពាន់លានដុងពីបណ្ដាកម្មវិធីគម្រោងការណ៍ ដើម្បីស្ថាបនា ហេដ្ឋារចនា សម្ពន័្ធ ឧបត្ថម្ភអភិវឌ្ឍន៍ការបង្កបង្កើនផល បណ្ដុះបណ្ដាលវិជ្ជាជីវៈ។ល។

ជ្រុងមួយនៃមជ្ឈមណ្ឌលឃុំ ប៉ាហ៊ូ
ចាក់បេតុងផ្លូវនៅឃុំ បានមូ

ដោយបូកបញ្ចូលនូវប្រភពទុនទាំងឡាយ គួបផ្សំនឹងការអនុវត្តតាមរបៀបរដ្ឋនិងប្រជាជនរួមគ្នាធ្វើ ស្រុក ស្ថាបនាទីស្នាក់ការ​ធ្វើការ​បាន​ចំនួន ១០ សាលា ថ្នាក់រៀនបានចំនួន ៦៥ សំណង់ធារាសាស្រ្តចំនួន ៥១ សំណង់អគ្គិសនី សំរាប់ប្រជាជនប្រើប្រាស់ចំនួន ៨​ សំណង់ទឹកស្អាតចំនួន ២៥ លើកកំពស់បើកផ្លូវថ្មី ដែលភ្ជាប់ពីភូមិដ្ឋាននានា មកកាន់ទីប្រជុំជនឃុំដោយមានប្រវែង ជាង ១២៤ គីឡូម៉ែត្រ និងផ្លូវគមនាគមន៍ជនបទ អន្តរភូមិដោយមានប្រវែង ៤១០ គីឡូម៉ែត្រ។ អាស្រ័យ​លើ​នោះ មកដល់ចុងឆ្នាំ ២០១១ បណ្ដាឃុំ ទីរួមស្រុក មជ្ឈមណ្ឌលស្រុកទាំងអស់ សុទ្ធតែមានផ្លូវឡានចូលដល់ទីប្រជុំជន ១០០% នៃភូមិដ្ឋាន មានផ្លូវបើកម៉ូតូកាត់បាន។

ផ្លូវគមនាគមន៍ជនបទនៅស្រុក ត្រាមតូវ បានមកដល់ភូមិដ្ឋាននីមួយៗ
ព្រែកប្រឡាយទឹកត្រូវបានធ្វើដោយបេតុងយ៉ាងជាប់មាំ
ពេលបាយរបស់សិស្សសាលាអន្តេវាសិកជនជាតិស្រុក ត្រាមតូវ

ស្រុកក៏បានប្រមូលផ្ដុំប្រភពកំលាំងដើម្បីដល់ដំណាច់ត្រីមាសទី ២ នៃ ឆ្នាំ ២០១៣ នឹងតភ្ជាប់បណ្ដាញ អគ្គិសនី​ជាតិ​ទៅ​ដល់បណ្ដាឃុំទាំងអស់និងដល់ភូមិដ្ឋានចំនួន ៤១ ក្នុងចំណោមភូមិដ្ឋានទាំង ៦៩ បង្កើនចំនួន គ្រួសារប្រើ​ប្រាស់ភ្លើងអគ្គិសនីទូទាំង ស្រុកឡើងដល់ ៦៨%​។ រួមជាមួយការបណ្ដាក់ទុនព្រមគ្នាទៅលើប្រព័ន្ធ សាលារៀន សុខាភិបាល ឧបត្ថម្ភគ្រួសារក្រីក្រធ្វើផ្ទះ ផ្ដល់ដីបង្កបង្កើនផល មក ដល់ពេលនេះ ចំនួនគ្រួសារក្រីក្រទូទាំងស្រុក បានថយចុះយ៉ាងលឿន កូនចៅដែលដល់វ័យចូល​សាលារៀន​មានអត្រាខ្ពស់ បងប្អូនបានទទួលការថែទាំផ្នែក សុខាភិបាលល្អជាងមុន អ្នកក្រីក្រស្ទើរតែទាំងអស់​សុទ្ធសឹង​បាន​ទទួលដីបង្កបង្កើនផលនិងទទួលការឧបត្ថម្ភក្នុងការសាងសង់ទីលំនៅដ្ឋាន។ អាស្រ័យលើនោះ សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមបានរក្សាយ៉ាងរឹងមាំ។

មជ្ឈមណ្ឌលឃុំ តាស៊ីឡាង
ស្ពាន បានលីវ គឺជាស្ពានមួយក្នុងចំណោមស្ពានទាំងឡាយដែលធ្វើពីបេតុងនៅឃុំ ហាតលីវ

បងប្អូនបណ្ដាជនជាតិស្រុក ត្រាមតូវ ស្និទ្ធស្នាល រស់នៅប្រកបដោយសាមគ្គីភាព​ កំពុងរួមដៃគ្នាស្ថាបនា​តំបន់ដី​ដែលនៅមានភាពលំបាកលំបិនច្រើននេះពីមួយថ្ងៃទៅមួយថ្ងៃអោយកាន់តែប្រសើរឡើង៕

ទ្រុងគៀន
ពាក្យបញ្ចូល : ត្រាមតូវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖