Thứ 5, 02/04/2020, 1:13 GMT+7
ស្វែងយល់អំពីរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣៖ ការកំណត់នៃរដ្ឋធម្មនុញ្ញស្តីអំពីគោលមាគ៌ាកិច្ចការបរទេសរបស់ប្រទេសយើង ស្ដីអំពីការការពារបរិស្ថាននិងសហជីព វៀតណាម
09:11, 01/09/2015
កំណត់នៃរដ្ឋធម្មនុញ្ញស្តីអំពីគោលមាគ៌ាកិច្ចការបរទេសរបស់ប្រទេសយើង ស្ដីអំពីការការពារបរិស្ថាននិងសហជីព វៀតណាម 
 
+ សហជីព វៀតណាម ត្រូវបានកំណត់យ៉ាងដូចម្ដេច?

- សហជីព វៀតណាម គឺជាអង្គការនយោបាយ - សង្គមរបស់វណ្ណៈកម្មករនិងរបស់ពលករ បានបង្កើត ឡើងលើមូលដ្ឋានស្ម័គ្រចិត្ត តំណាងអោយពលករ ថែទាំនិងការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ ត្រឹមត្រូវ របស់ពលករ ចូលរួមគ្រប់គ្រងរដ្ឋ គ្រប់គ្រងសេដ្ឋកិច្ច - សង្គម ចូលរួមត្រួតពិនិត្យ អធិការកិច្ច ឃ្លាំមើលសកម្មភាព របស់ស្ថាប័នរដ្ឋ អង្គការ អង្គភាព សហគ្រាសអំពីបញ្ហាទាំងឡាយដែលពាក់ព័ន្ធដល់សិទ្ធិ កាតព្វកិច្ចរបស់ពលករ ឃោសនា ចលនាអោយពលកររៀនសូត្រ លើកកំពស់កំរិតចំណេះដឹង បំណិនអាជីព គោរពច្បាប់ កសាងនិង ការពារមាតុភូមិ។
 
រដូវស្រូវទុំនៅ មូកាងចាយ (ខេត្ត អៀនបាយ)។ រូបថត៖ ថាញ់ហា
 

+ គោលមាគ៌ាកិច្ចការបរទេសរបស់ប្រទេសយើងត្រូវបានកំណត់យ៉ាងដូចម្ដេច?

- ប្រទេសសាធារណរដ្ឋសង្គមនិយម វៀតណាម អនុវត្តគោលមាគ៌ាដោយជាប់លាប់នូវកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពហុភាគី​នីយកម្ម ពិពិធកម្មទំនាក់ទំនង ម្ចាស់ការនិងសកម្មសមាហរណកម្ម សហប្រតិបត្តិការអន្តរជាតិលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដី មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ សមភាព មាន​ផលប្រយោជន៍​ទៅវិញ ទៅមក ប្រតិបត្តិតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងសន្ធិសញ្ញាអន្តរជាតិដែលមានសាធារណរដ្ឋសង្គម និយម វៀត​ណាម ជាប្រទេសហត្ថលេខី​ ជាមិត្ត ជាដៃគូដ៏ទុកចិត្តនិង ជាសមាជិកមានការទទួលខុសត្រូវនៅ ក្នុង សហគមន៍ អន្តរជាតិដើម្បីផលប្រយោជន៍ប្រទេសជាតិ ប្រជាជាតិ រួមចំណែកទៅក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ ប្រជាជាតិ ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមលើពិភពលោក។

ពិធីបង្សុកូលប្រព្រឹត្តឡើងនៅក្នុងវត្ត ពិទូឃោសរង្សី នៅសង្កាត់ អានគឺ ខណ្ឌ និញគាវ ទីក្រុង កឹនធើ។ រូបថត៖ យ្វីឃឿង

 + ការការពារបរិស្ថានត្រូវបានកំណត់យ៉ាងដូចម្ដេច?

- រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ កំណត់អំពីការការពារបរិស្ថានដូចខាងក្រោម៖

១. រដ្ឋមានគោលនយោបាយការពារបរិស្ថាន គ្រប់គ្រង ប្រើប្រាស់ដោយប្រសិទ្ធភាព ស្ថេរភាពបណ្តា ប្រភពធនធានធម្មជាតិ អភិរក្សធម្មជាតិ ជីវចម្រុះ ម្ចាស់ការបង្ការការពារ ប្រឆាំងនឹង​គ្រោះធម្មជាតិ ទប់ទល់នឹង បម្រែបម្រួលអាកាសធាតុ។

២. រដ្ឋលើកទឹកចិត្តនូវរាល់សកម្មភាពការពារបរិស្ថាន អភិវឌ្ឍ ប្រើប្រាស់ថាមពលថ្មី ថាមពលកកើត ឡើងវិញ។

៣. អង្គការ បុគ្គលណាដែលបង្កអោយបរិស្ថានត្រូវបំពុល បណ្តាលអោយខ្សោះរលស់​ធនធានធម្មជាតិ​និងចុះថយជីវចម្រុះ ត្រូវទទួលការវិនិច្ឆ័យយ៉ាងធ្ងន់ហើយមានភារកិច្ចត្រូវកែលម្អឡើងវិញនិងសងជា​សំណង​​​​​​លើ​​ការខូចខាតទាំងនោះ៕

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖