"អ្នកបើកផ្លូវនាំមុខ" របស់ភូមិ ស៊ីនចាយអា

"អ្នកបើកផ្លូវនាំមុខ" របស់ភូមិ ស៊ីនចាយអា
ស្វាហាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បងស្រី ហាញ់ បាននាំមុខក្នុងការដាំនិងកែលម្អពូជដើមព្រូន តាមហ្វា បន្លែខុសរដូវដើមអាទីសូ ចិញ្ចឹមពូជជ្រូកខ្មៅក្នុងស្រុក។ល។ អាស្រ័យដោយខ្នះខ្នែងធ្វើពលកម្ម បង្កបង្កើនផល ប៉ុន្មានឆ្នាំកន្លងទៅ ក្រុមគ្រួសារបងស្រី ហាញ់ មានប្រាក់ចំណូលជាមធ្យម ១៥០ លានដុងក្នុងមួយឆ្នាំ។ 
បងស្រី លីធីហាញ់ ណែនាំមាមីងបងប្អូនជនជាតិនៅភូមិ ស៊ីនចាយអា ពីរបៀបថែទាំដើមព្រូន តាមហ្វា
បងស្រី លីធីហាញ់ ណែនាំមាមីងបងប្អូនជនជាតិនៅភូមិ ស៊ីនចាយអា ពីរបៀបថែទាំដើមព្រូន តាមហ្វា

បងស្រី ហាញ់ ចលនាយ៉ាងសកម្ម ជួយបងប្អូនជនជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពួតដៃគ្នាកសាងជនបទថ្មី។ អាស្រ័យហេតុដូច្នេះ ភូមិ ស៊ីនចាយអា មាន ៨៤ ក្រុមគ្រួសារគឺនៅមានតែ ៤ គ្រួសារក្រីក្រថយចុះប្រហែល ២០ គ្រួសារបើប្រៀបធៀបនឹងឆ្នាំ ២០១៥។

ជាមួយនឹងរាល់ការខិតខំប្រឹងប្រែងដើម្បីសហគមន៍ភូមិដ្ឋាន បងស្រី ហាញ់ មានកិត្តិយសទទួលបានប័ណ្ណសរសើរ លិខិតសរសើរជាច្រើនពីគ្រប់លំដាប់ថ្នាក់ប្រគល់ជូន សាខាបក្សភូមិ ស៊ីនចាយអា ជាច្រើនឆ្នាំបន្តបន្ទាប់សម្រេចបានកិត្តិនាមស្អាតស្អំរឹងមាំ។ 
បងស្រី លីធីហាញ់ ថែទាំហ្វូងមាន់ដើម្បីបង្កើនប្រាក់ចំណូល ក្នុងតួនាទីជាលេខាសាខាបក្សនិងជាប្រធានភូមិ ស៊ីនចាយអា បងស្រី លីធីហាញ់ តែងតែ ចលនាមាមីងបងប្អូននៅក្នុងភូមិអនុវត្តល្អគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ
បងស្រី លីធីហាញ់ ថែទាំហ្វូងមាន់ដើម្បីបង្កើនប្រាក់ចំណូល
បងស្រី លីធីហាញ់ ថែទាំហ្វូងមាន់ដើម្បីបង្កើនប្រាក់ចំណូល ក្នុងតួនាទីជាលេខាសាខាបក្សនិងជាប្រធានភូមិ ស៊ីនចាយអា បងស្រី លីធីហាញ់ តែងតែ ចលនាមាមីងបងប្អូននៅក្នុងភូមិអនុវត្តល្អគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ
ក្នុងតួនាទីជាលេខាសាខាបក្សនិងជាប្រធានភូមិ ស៊ីនចាយអា បងស្រី លីធីហាញ់ តែងតែ
ចលនាមាមីងបងប្អូននៅក្នុងភូមិអនុវត្តល្អគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ

កន្លងទៅថ្មីៗ នេះ បងស្រី ហាញ់ ក៏ជាគំរូល្អមួយក្នុងចំណោមគំរូល្អនៃស្រុក បាក់ហា នៅក្នុងកិច្ចប្រជុំបូកសរុបបឋម ៣ ឆ្នាំនៃការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយស្តីអំពីការរៀនសូត្រនិងប្រតិបត្តិតាមមនោគមវិជ្ជា សីលធម៌ របៀបរបបធ្វើការងារនិងការរស់នៅរបស់លោកប្រធាន ហូជីមិញ ដែលបានចាត់តាំងឡើងដោយគណៈកម្មាធិការបក្សខេត្ត ឡាវកាយ។
អត្ថបទ៖ អាញ់ដាវ  - រូបថត៖ ហ្វាងហា
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍