ស្រីស្អាត ង្វៀនភឿងខាញ់ គ្រង​តំណែង​បវរកញ្ញា​ភពផែនដី​ឆ្នាំ​ ២០១៨

ស្រីស្អាត ង្វៀនភឿងខាញ់ គ្រង​តំណែង​បវរកញ្ញា​ភពផែនដី​ឆ្នាំ​ ២០១៨
ស្រីស្អាត ង្វៀន​ភឿង​ខាញ់ កើតឆ្នាំ ១៩៩៤ នៅខេត្ត បេនត្រែ មានកម្ពស់ ១.៧១ ម៉ែត្រ ទម្ងន់ ៥១ គីឡូក្រាម គ្រងតំណែងបវរកញ្ញា​ភព​ផែន​ដីឆ្នាំ ២០១៨​។
ស្រីស្អាត ង្វៀនភឿងខាញ់ គ្រងតំណែងបវរកញ្ញាភពផែនដីឆ្នាំ ២០១៨ ក្នុងរាត្រីផ្តាច់ព្រព្រ័ត្រនៅទីក្រុង ប៉ាសាយ ប្រទេស ហ្វីលីពីន។
ស្រីស្អាត ង្វៀន​ភឿង​ខាញ់ គ្រងតំណែងបវរកញ្ញាភពផែនដីឆ្នាំ ២០១៨ ក្នុងរាត្រីផ្តាច់ព្រព្រ័ត្រនៅទីក្រុង ប៉ាសាយ ប្រទេស ហ្វីលីពីន។

ង្វៀន ភឿង ខាញ់ បានធ្វើអោយចៅក្រមដាក់ពិន្ទុះចាប់អារម្មណ៍ជាមួយនឹងចម្លើយរបស់នាងចំពោះសំណួរថា៖ ក្នុងនាមជាសត្វរស់នៅលើភពផែនដីអស់រយៈពេលពាន់ឆ្នាំ តើអ្វីជាបញ្ហាសំខាន់បំផុតនៃជំនាន់របស់អ្នក? នាងបានឆ្លើយថា៖ "សម្ពាធធំបំផុតសំរាប់ជំនាន់របស់យើង ជំនាន់របស់ខ្ញុំ គឺការមិនអើពើ"។

ភឿង ខាញ់  ត្រូវបានបំពាក់ម្កុដបវរកញ្ញាផែនដីឆ្នាំ ២០១៨ ដោយជ័យលាភីឆ្នាំមុន នាងការេន អ៊ីស្បាស្កូ មកពីហ្វីលីពីន នៅទីក្រុង ប៉ាសាយ ស៊ីធីរបស់ហ្វីលីពី

នាងបាននិយាយបន្តថា​៖ "យើងមានបច្ចេកវិទ្យាច្រើននិងយើងទើបប្រើវាសំរាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងយើងគិតតែខ្លួនឯង។ យើងគួរចំណាយពេលច្រើនឡើងគិតគូរនិងយល់ដឹងថាអ្វីកំពុងកើតឡើងចំពោះផែនដីនៅពេលឥឡូវនិងនៅពេលសកម្មភាពតូចៗ ដោយមនុស្សរាប់លាននាក់បូកបញ្ចូលគ្នា នោះវាអាចផ្លាស់ប្តូរពិភពលោក "។
ស្រីស្អាត ង្វៀនភឿងខាញ់ (កណ្តាល) ក្នុងវិនាទីគ្រងតំណែងបវរកញ្ញាភពផែនដីឆ្នាំ ២០១៨ នៅទីក្រុង ប៉ាសាយ ប្រទេស ហ្វីលីពីន។
ស្រីស្អាត ង្វៀន​ភឿង​ខាញ់ (កណ្តាល) ក្នុងវិនាទីគ្រងតំណែងបវរកញ្ញាភពផែនដីឆ្នាំ ២០១៨ នៅទីក្រុង ប៉ាសាយ ប្រទេស ហ្វីលីពីន។​ 


ការរប្រឡងបវរកញ្ញានេះត្រូវបានផ្សាយបន្តផ្ទាល់ទៅកាន់ប្រទេសជាច្រើននៅក្នុងលោក នៅអាមេរិកខាងត្បូង អឺរ៉ុប អាហ្រ្វិក អាមេរិកខាងជើង អាស៊ីនិងមជ្ឈិមបូព៌ា។​ វាជាព្រឹត្តិការណ៍មួយសំរាប់ជំរុញការយល់ដឹងអំពីបរិស្ថាននិងក៏ដើម្បីរើសស្រីស្អាតផងដែរ។​ 

ក្នុងពិធីនេះដែរក៏មានការប្រគល់តំណែងផ្សេងទៀតពាក់ព័ន្ធនឹងបរិស្ថាន ដោយតំណែងបវរកញ្ញាផែនដី-ខ្យល់បានទៅនាង មេឡានីស ម៉ាឌឺ មកពីអូទ្រីស បវរកញ្ញាផែនដី-ទឹក បានទៅកញ្ញាមកពីកូឡុំប៊ី និងបវរកញ្ញាផែនដី-ភ្លើងបានទៅនារីមកពីម៉ិកស៊ិច៕

ប្រភពព័ត៌មាន៖ ទីភ្នាក់ងារព័ត៌មានវៀតណាម/ព័ត៌មានក្រៅប្រទេស

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍