ស្លាកស្នាមបេតិកភណ្ឌវប្បធម៌ពិភពលោកនៅ ក្វាងណាម

ស្លាកស្នាមបេតិកភណ្ឌវប្បធម៌ពិភពលោកនៅ ក្វាងណាម
ទីក្រុងបុរាណ ហូយអាន បានចាប់ផ្ដើមកកើតឡើងនៅចុងសតវត្សទី ១៦។ ឆ្លងកាត់ជាច្រើនព្រឹត្តិការណ៍នៃប្រវត្តិសាស្រ្ត ទីក្រុងបុរាណ ហូយអាន នៅតែរក្សាបាននូវបណ្ដាលក្ខណៈដ៏បរមបុរាណបំផុតជាមួយនឹងកេរដំណែល ១.៣៦០ កន្លែងជានាមដ្ឋានតែមួយគត់ឥតមានពីរក្នុងវស្សប្បវត្តិសម័យទំនើប។
ទីក្រុងបុរាណ ហូយអាន ត្រូវបានអភិរក្សស្ទើរតែដូចភាពដើមទាំងស្រុងជាមួយនឹងបណ្តុំកេរដំណែលស្ថាបត្យកម្មបុរាណមួយរួមមានជាច្រើនសំណង់លំនៅដ្ឋាន ទីស្នាក់ការសមាគម វត្តអារាម ទីសក្ការៈបូជាតាមបែបជំនឿរបស់ប្រជាជន អណ្តូងទឹក ស្ពាន ទីគោរពបូជារបស់វង្សត្រកូល កំពង់ផែ ផ្សារ។ល។

មណ្ឌលប្រាង្គប្រាសាទ មីសឺន បានកសាងឡើងពីសតវត្សរ៍ទី ៤ ដល់សតវត្សរ៍ទី ១៣ រួមមានសំណង់ស្ថាបត្យ កម្មប្រាង្គប្រាសាទនៃអរិយធម៌ ចម្ប៉ា ជាង ៧០ មានតួនាទីយ៉ាងសំខាន់អំពីប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យ កម្ម សិល្បៈ។
ភ្ញៀវទេសចរទស្សនាទីក្រុងបុរាណ ហូយអាន
ភ្ញៀវទេសចរទស្សនាទីក្រុងបុរាណ ហូយអាន

ឋបនីយជីវមណ្ឌលពិភពលោក គូឡាវចាម - ហូយអាន ត្រូវបានអង្គការអភិរក្សអន្តរជាតិផ្សេងៗ វាយតម្លៃគឺជាគំរូតួយ៉ាងមួយក្នុងបណ្ដាគំរូតួយ៉ាងក្នុងការអភិរក្សជីវៈចម្រុះស្តារអេកូឡូស៊ីឡើងវិញ។
មណ្ឌលប្រាង្គប្រាសាទ មីសឺន ធ្លាប់ជាកន្លែងប្រារព្ធពិធីកិច្ចបូជាថ្វាយ ជាផ្នូររបស់ព្រះមហាក្សត្រទាំងឡាយនិងរាជវង្សានុវង្សនៃអាណាចក្រ ចម្ប៉ា។ ខែ ធ្នូ ឆ្នាំ ១៩៩៩ មណ្ឌលប្រាង្គប្រាសាទ មីសឺន ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក

មណ្ឌលប្រាង្គប្រាសាទ មីសឺន នៅឃុំ យុយភូ ស្រុក យុយស្វៀន (ខេត្ត ក្វាងណាម) ជ្រុងមួយនៃ គូឡាវចាម
មណ្ឌលប្រាង្គប្រាសាទ មីសឺន នៅឃុំ យុយភូ ស្រុក យុយស្វៀន (ខេត្ត ក្វាងណាម)
ជ្រុងមួយនៃ គូឡាវចាម
ជ្រុងមួយនៃ គូឡាវចាម

អាស្រ័យដោយអភិរក្ស ពង្រីកល្អតម្លៃបេតិកភណ្ឌទាំងឡាយ ក្វាងណាម សន្សឹមៗ ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ធំនៃទូទាំងប្រទេសដោយមានភ្ញៀវទេសចរចំនួន ៦,៥ លានលើកនាក់នៅឆ្នាំ ២០១៨ ក្នុងនោះ មានភ្ញៀវអន្តរជាតិចំនួន ៣,៥ លានលើកនាក់ ផលចំណូលពីទេសចរណ៍បានកើនឡើងឥតឈប់ឈរក្នុងអំឡុងប៉ុន្មានឆ្នាំជិតៗ នេះ៕
អត្ថបទ៖  ឌឹកធិញ - រូបថត៖  ទីភ្នាក់ងារព័ត៌មានវៀតណាម
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ-ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍