ចិញ្ចឹមពូជគោ 3B នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅ បាវី

ចិញ្ចឹមពូជគោ 3B នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅ បាវី
ការចិញ្ចឹមពូជគោ 3B ជួយឱ្យក្រុមគ្រួសារកសិករជាច្រើននៅលើភូមិសាស្ត្រស្រុក បាវី មានប្រាក់ចំណូលខ្ពស់។ នៅឃុំ ធន់មី គ្រួសារបង វូគីមទ្វៀន ជាគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារចូលរួមដំបូងបង្អស់ក្នុងគម្រោង បង្កាត់ពូជគោ 3B បានអោយដឹងថា៖ បើប្រៀបនឹងពូជគោផ្សេងៗ ពូជគោ 3B អភិវឌ្ឍន៍ល្អ ផ្តល់ទិន្នផលនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
លេខា គណៈកម្មាធិការបក្សទីក្រុង ហាណូយ ហ្វាងទ្រុងហាយ អញ្ជើញមកសួរសុខទុក្ខនិងលើកទឹកចិត្តក្រុមគ្រួសារកសិករចិញ្ចឹមពូជគោ 3B នៅឃុំតុងបាត ស្រុក បាវី
លេខា គណៈកម្មាធិការបក្សទីក្រុង ហាណូយ ហ្វាងទ្រុងហាយ អញ្ជើញមកសួរសុខទុក្ខនិងលើកទឹកចិត្តក្រុមគ្រួសារកសិករចិញ្ចឹមពូជគោ 3B នៅឃុំតុងបាត ស្រុក បាវី

គិតដោយឡែកតែ ប្រាក់ចំណាយសម្រាប់ចំណី ផលិត ១ គីឡូក្រាមសាច់គោកាត់ F1 ពូជគោ 3B គ្រាន់តែត្រឹមជិត ៦០% បើប្រៀបនឹងពូជគោកាត់ Sind។
ក្រុមគ្រួសារបង វូគីមទ្វៀន នៅឃុំ ធន់មី ស្រុក បាវី ជាគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារចូលរួមដំបូងបង្អស់ក្នុងគម្រោងបង្កាត់ពូជគោ 3B
ក្រុមគ្រួសារបង វូគីមទ្វៀន នៅឃុំ ធន់មី ស្រុក បាវី ជាគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារចូលរួមដំបូងបង្អស់ក្នុងគម្រោងបង្កាត់ពូជគោ 3B 

អាស្រ័យដូច្នេះ តម្លៃដើមផលិតកម្មរបស់ពូជគោ 3B ទាបជាងប្រមាណ ៣០% បើប្រៀបនឹងពូជ គោកាត់ Sind។ បច្ចុប្បន្ន ហ្វូងគោរបស់គ្រួសារបងមាន ៤៨ ក្បាល ផាត់អស់ប្រាក់ចំណាយមួយឆ្នាំៗ បងចំណេញបានពី ៨០០ លានដល់ ១ ពាន់លានដុង។
ចិញ្ចឹមពូជគោ 3B ជាទិសដៅថ្មីជួយអោយក្រុមគ្រួសារជាច្រើន នៅស្រុក បាវី មា នប្រាក់ចំណូលខ្ពស់
ចិញ្ចឹមពូជគោ 3B ជាទិសដៅថ្មីជួយអោយក្រុមគ្រួសារជាច្រើន
នៅស្រុក បាវី មា នប្រាក់ចំណូលខ្ពស់

តាមការកំណត់ទិសដៅរបស់ផ្នែកកសិកម្ម ហាណូយ ក្នុងដំណាក់កាលខាងមុខនេះ បាវី នឹងក្លាយជាស្រុក​ឯកវប្បកម្មផលិត ពូជគោសាច់អភិវឌ្ឍន៍កសិដ្ឋានចិញ្ចឹមគោពូជ 3B មានទ្រង់ទ្រាយពី ១០០ ក្បាលឡើងទៅ ហើយផ្តោតជាសំខាន់ទៅលើការ អនុវត្តបច្ចេកវិទ្យាខ្ពស់៕
ហ្វាងថាំង
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍