ទីក្រុង ហូជីមិញ ទាក់ទាញការវិនិយោគបរទេសចំនួន ២,៧៧ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០១៩

ទីក្រុង ហូជីមិញ ទាក់ទាញការវិនិយោគបរទេសចំនួន ២,៧៧ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០១៩
ចំនួន​ទាំងនោះ​រួមបញ្ចូល​ទាំង​គម្រោងទើប​ត្រូវបាន​ចុះបញ្ជី​ថ្មីៗ ​និង​ការទិញ​ភាគហ៊ុន​នៅតាម​ក្រុមហ៊ុន​ក្នុងស្រុក​។​ ​ក្នុងចំណោម​គម្រោង​ថ្មីៗ ​រួមមានផ្នែក​អចលនទ្រព្យ​ទាក់ទាញ​ខ្លាំងជាងគេ គឺ ​៤៧២​ លាន​ដុល្លារ បន្ទាប់​មក​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យារួម​ទាំង​ការ​លក់រាយ​។​
អគារខ្ពស់ៗ នៅទីក្រុង ហូជីមិញ សព្វថ្ងៃ។ រូបថត៖ ម៉ាញ់លិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម
អគារខ្ពស់ៗ នៅទីក្រុង ហូជីមិញ សព្វថ្ងៃ។ រូបថត៖ ម៉ាញ់លិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម
​សូមបញ្ជាក់​ថា វៀតណាម​ ទាក់ទាញ​បាន​ការវិនិយោគ​បរទេស​ផ្ទាល់​ច្រើន​បំផុត​មិន​ដែល​ធ្លាប់​មាន​ពីមុនមកគឺ​ ១៦,៧៤ ​ពាន់​លាន​ដុល្លារ​នៅ​ ៥ ​ខែ​ដំបូង​នៃ​ឆ្នាំ ​២០១៩ ។​  ​ក្រុម​អ្នកជំនាញ​បានអោយដឹងថា កំណើន​នៃ​ការវិនិយោគ​បរទេស​នៅប្រទេស​ វៀតណាម​ បណ្តាល​មក​ពី​ក្រុមហ៊ុន​កាន់តែ​ច្រើន​កំពុង​ចាកចេញ​ពីប្រទេស​ ចិន ​មក​កាន់ប្រទេស ​វៀតណាម​ និង​ប្រទេស​ដទៃ​ទៀត​​នៅ​អាស៊ី​អាគ្នេយ៍ ដើម្បី​គេច​ពី​ការ​វាយ​ពន្ធ​ខ្ពស់​របស់ អាម៉េរិក​ លើ​ទំនិញ​នាំចូល​ពី​ប្រទេស ចិន​៕​
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា

អ្នកប្រហែលជាចាប់អារម្មណ៍