ប្រឡង​ឃោសនា​គោលនយោបាយ​និង​ច្បាប់​ដោយ​ភាសា​ជនជាតិ

ប្រឡង​ឃោសនា​គោលនយោបាយ​និង​ច្បាប់​ដោយ​ភាសា​ជនជាតិ
ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រមានបេក្ខសមណៈ បេក្ខជន បេក្ខនារីឆ្នើមបំផុតចំនួន ៩ នាក់ក្នុងចំណោមបេក្ខសមណៈ បេក្ខជន បេក្ខនារីជាង ៣០ នាក់មកពីខណ្ឌ ស្រុកនានារបស់ទីក្រុងដែលត្រូវបានជ្រើសរើសតាមរយៈវគ្គជម្រុះដំបូងដែលបានរៀបចំឡើងពីខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅហើយ។
បេក្ខនារី ទ្រិញធីមីឡេ (ខណ្ឌលេខ ៣) ទទួលបានពានរង្វាន់លេខមួយនូវវិញ្ញាសាប្រឡងជាភាសា ខ្មែរ
បេក្ខនារី ទ្រិញធីមីឡេ (ខណ្ឌលេខ ៣) ទទួលបានពានរង្វាន់លេខមួយនូវវិញ្ញាសាប្រឡងជាភាសា ខ្មែរ

បេក្ខជនជាអ្នករាយការណ៍ អ្នកឃោសនា គ្រូបង្រៀន សិស្ស និស្សិតទាំងឡាយដែលកំពុងរស់នៅ សិក្សារៀនសូត្រ ធ្វើការនៅទីក្រុង ហូជីមិញ អ្នកមានកិត្យានុភាពចំពោះបងប្អូនជនជាតិភាគតិច សមាជិកសម្ព័ន្ធ សមាជិករាល់អង្គការសង្គម។
ព្រះថេរៈ ធិចយុយត្រឹន (ខណ្ឌលេខ ១១) និមន្តប្រឡងក្នុងវិញ្ញាសាជាភាសា ចិន
ព្រះថេរៈ ធិចយុយត្រឹន (ខណ្ឌលេខ ១១) និមន្តប្រឡងក្នុងវិញ្ញាសាជាភាសា ចិន

ឆ្លងតាមរយៈវិញ្ញាសាប្រឡងទាំងឡាយដែលសម្តែងដោយភាសាជនជាតិដូចជា ខ្មែរ ចិន ចាម បេក្ខជនទាំងនោះបាននាំមកអោយអ្នកស្តាប់នូវចំណេះដឹងជាមូលដ្ឋានអំពីច្បាប់ គោលនយោបាយជនជាតិរបស់បក្ស រដ្ឋ ដើម្បីឃោសនា ចលនាបងប្អូនជនជាតិអនុវត្តច្បាប់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ថ្នាក់ដឹកនាំគណៈកម្មការជនជាតិទីក្រុង ហូជីមិញ ប្រគេននិងប្រគល់ជូនផ្កាចំពោះបេក្ខសមណៈ បេក្ខជន បេក្ខនារីចំនួន ៩ រូបដែលបានចូលដល់វគ្គផ្តាច់ព្រ័ត្រ
ថ្នាក់ដឹកនាំ​គណៈកម្មការ​ជនជាតិ​ទីក្រុង​ ​ហូជីមិញ​ ​ប្រគេន​និង​ប្រគល់​ជូន​ផ្កា​ចំពោះ​បេក្ខសមណៈ​ ​បេក្ខជន​ ​បេក្ខនារី​ចំនួន​ ​៩​ ​រូប​ដែល​បាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​

គណៈ​កម្មការចាត់តាំង​បាន​ប្រគល់​ជូន​ពានរង្វាន់​លេខ​ ​១​ ​ដល់​បេក្ខនារី​ ​ទ្រិ​ញ​ធី​ធី​មី​ឡេ​ ​(​ខណ្ឌ​លេខ​ ​៣)​ ​ពានរង្វាន់​លេខ​ ​២​ ​ដល់​បេក្ខជន​ ​ម៉ា​ហ៍​ ​ហ្កៀម​ ​(ខណ្ឌ​ ​១​)​ ​ពានរង្វាន់​លេខ​ ​៣​ ​ដល់​បេក្ខនារី​ ​លី​មៃ​លៀន​ ​(​ស្រុក​ ​ហុក​ម៉ូន​)​៕​

ដំណឹង​និង​រូបថត​៖​ ​ស៊ន់​ឃូ​ ​-​ ​ទីភ្នាក់ងារព័ត៌មាន​វៀតណាម​
​បកប្រែ​ ​កែសម្រួល​ ​ពិនិត្យ​ផ្ទៀងផ្ទាត់​និង​បញ្ចូល​អត្ថបទ​ដោយ​៖​ ​ជ័យ​ពិសិដ្ឋ​ ​-​ ​បឹងបួ​
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍