ការ​បង្កបង្កើនផល​ស្រូវ​និង​ដំណាំ​ហូប​ផ្លែ​ពេល​ដី​រីងស្ងួត​ ​ជ្រាប​ជាតិ​ប្រៃ

ការ​បង្កបង្កើនផល​ស្រូវ​និង​ដំណាំ​ហូប​ផ្លែ​ពេល​ដី​រីងស្ងួត​ ​ជ្រាប​ជាតិ​ប្រៃ
*​ ​ចំពោះ​ដំណាំស្រូវ​៖​
​-​ ​រដូវសម្រក​៖​
​+​ ​ប្រញាប់​ព្រោះស្រូវ​ចាប់ពី​ដើមខែ​ដល់​ពាក់កណ្តាល​ខែ​ ​តុលា​ ​ប្រើ​បណ្តា​ពូ​ជ​ធន់់​នឹងជា​តិ​ប្រៃ​ដូចជា​៖​ ​OM​ ​៥៤៥១​ ​OM​ ​២៥១៧​ ​GKG​ ​១​ ​OM​ ​៦៦៧៧​.​.​.​។​ ​
​+​ ​ធ្វើ​ដី​ឲ្យ​រាបស្មើ​ ​មាន​ប្រព័ន្ធ​ផ្លូវ​បង្ហូត​ទឹក​ ​បញ្ចូល​ទឹ​ក​ឆ្លាស់​ៗ​ ​បន្លិច​ ​-​ ​បង្ហូត​ ​គោក​។​
​+​ ​ដាក់​ប្រភេទ​ជី​មួយចំនួន​បន្ថែម​អោយ​ស្លឹក​ ​ផលិតផល​កែច្នៃ​ដូចជា​៖​ ​KNO3​ ​(​១០​ ​ក្រាម​ក្នុង​មួយ​លីត្រ​ទឹក​)​ ​Brassinosteroid​ ​(​comcat​ ​១៥០​ ​WP​ ​Nyro​ ​០,០១​ ​N​ ​Super​ ​Humic​.​.​.​)​ ​Plasti​ ​Mula​ ​១​ ​SL​ ​ជី​មាន​ផ្ទុក​កាល់ស្យូម​ ​ម៉ា​ញ៉េស្យូម​ ​ស៊ី​លី​ចូម​។​ ​
លើកទំនប់ ភ្លឺស្រែដើម្បីទប់ស្កាត់ការជ្រាបជាតិប្រៃប៉ះពាល់ដល់ដំណាំស្រូវនិងដំណាំឈើហូបផ្លែ
លើកទំនប់​ ​ភ្លឺស្រែ​ដើម្បី​ទប់ស្កាត់​ការ​ជ្រាប​ជាតិ​ប្រៃ​ប៉ះពាល់​ដល់​ដំណាំស្រូវ​និង​ដំណាំ​ឈើ​ហូប​ផ្លែ​
បាញ់ផលិតផលជីវសាស្ត្រកែច្នៃដើម្បីបង្កើនភាពស៊ាំអោយដំណាំហូបផ្លែក្នុងអំឡុងពេលរាំងស្ងួត
បាញ់​ផលិតផល​ជីវសាស្ត្រ​កែច្នៃ​ដើម្បី​បង្កើន​ភាពស៊ាំ​អោយ​ដំណាំ​ហូប​ផ្លែ​ក្នុងអំឡុងពេល​រាំងស្ងួត​

- រដូវប្រាំង៖ ព្រោះស្រូវពូជតែក្នុងតំបន់ជ្រាបជាតិប្រៃក្រោមកម្រិត ៣ ភាគពាន់និងអនុវត្តវិធានការមួយចំនួន៖
​+​ ​ប្រើប្រាស់​បណ្តា​កូន​ពូជ​ទប់ទល់​ធន់​នឹងជា​តិ​ប្រៃ​ដូចជា​៖​ ​OM៥៤៥១​ ​OM២៥១៧​ ​GKG១​.​.​.​។​ ​
​+​ ​ភ្ជួរ​ដី​រួច​ហាលថ្ងៃ​ ​លាង​ជាតិ​ប្រៃ​។​
​+​ ​ដាក់ជី​ទ្រាប់​បាត​ ​ដាក់ជី​គំហុក​ ​ដាក់​បន្ថែម​ជីសរីរាង្គ​ ​លប់​កំបោរស​ ​អ៊ុយ​រ៉េ​រលាយ​យឺត​ដូចជា​៖​ ​ជី​អាសូត​ពណ៌លឿង​ ​ជី​អាសូត​ពណ៌ខៀវ​ ​K2SO4​.​.​.​។​
​+​ ​ពេល​មាន​ទឹកសាប​ ​ស្រោចស្រព​គ្រប់គ្រាន់​ដាក់ជី​ ​៣​ ​លើក​និង​ដំណាក់កាល​ស្រូវ​ចេញផ្កា​លាង​ជាតិ​ប្រៃ​ជាបន្តបន្ទាប់​។​ ​
បិទទ្វារលូដើម្បីស្តុកទុកនិងមានប្រភពទឹកសាបសម្រាប់បម្រើការក្នុងផលិតកម្មកសិកម្មបិទទ្វារលូដើម្បីស្តុកទុកនិងមានប្រភពទឹកសាបសម្រាប់បម្រើការក្នុងផលិតកម្មកសិកម្ម
 
*​ ​ចំពោះ​ដំណាំ​ឈើ​ហូប​ផ្លែ​៖​ ​
​-​ ​ប្រើប្រាស់​ចំបើង​ ​ស្មៅ​ស្ងួត​.​.​.​ ​ឬ​ផ្ទាំង​ប្លា​ស្ទិ​ចក​សិ​កម្ម​ ​សម្រាប់​គ្រប​ជុំវិញ​គល់​ដើម្បី​រក្សា​សំណើម​អោយ​ដំណាំ​។​ ​
​-​ ​កាត់តម្រឹម​មែក​ ​បង្កើត​សាខា​ដើម្បី​កាត់បន្ថយ​ការ​ចេញ​ចំហាយទឹក​។​ ​
​-​ ​ពង្រឹង​ទំនប់​ទប់ស្កាត់​ការ​ជ្រាប​ជាតិ​ប្រៃ​។​
​-​ ​ពេល​ត្រូវ​ជ្រាប​ជាតិ​ប្រៃ​ ​ដាក់​បន្ថែម​ជី​ ​K2SO4​ ​ម្សៅ​កំបោរ​ជាមួយនឹង​បរិមាណ​ ​៥០០​ ​ដល់​ ​១.០០០​ ​គីឡូក្រាម​ក្នុង​មួយ​ហិ​ក​តា​។​ ​
​-​ ​ប្រសិនបើ​រដូវប្រាំង​ ​ការ​ជ្រាប​ជាតិ​ប្រៃ​ក្នុងរយៈពេល​យូរ​ ​បាញ់​បន្ថែម​ជី​អោយ​ស្លឹក​និង​ផលិតផល​កែច្នៃ​៖​ ​KNO3​ ​Brassinosterod​ ​ជី​ផ្ទុក​កាល់ស្យូម​ ​ម៉ា​ញ៉េស្យូម​ ​ស៊ី​លី​ចូម​៕​
មិញ​ទ្រី​ ​-​ ​ឡេ​ហ៊ុយ​ហាយ​ ​-​ ​ក្ហ្កឿយហ៍
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍