វិធីជម្រះជាតិប្រៃ ក្នុងការផលិតស្រូវ បង្គា

វិធីជម្រះជាតិប្រៃ ក្នុងការផលិតស្រូវ បង្គា
*ពេលវេលាជមះជាតិប្រៃ៖ ពេលវេលាជម្រះជាតិប្រៃសម ស្របបំផុតគឺពីដំណាច់ខែ កក្កដា ដល់ខែ សីហា ពី ខែ កញ្ញា ដល់ខែ ធ្នូ  គឺជាវេលាបង្កបង្កើនផលស្រូវ។

* វិធីជម្រះជាតិប្រៃ៖
+  បើទឹកភ្លៀងដើម្បីជម្រះ ជាតិប្រៃ៖
- តាមដានអាកាសធាតុពេលមេឃធា្លក់ភ្លៀងដើម្បីបង្ហូត រីងទឹកលើផ្ទៃស្រែឬបង្ហូតរីងប្រឡាយ ប្រសិនបើទឹកនៅប្រៃខ្លាំង។
- ចាំដល់ភ្លៀងធំទុកអោយលិចផ្ទៃស្រែ ត្រាំស្រែពី ២ ទៅ ៣ យប់ បនា្ទប់មកបង្ហូតរីងដូចមុនហើយធ្វើសាឡើងវិញពី ៣ ទៅ ៥ ដង។
បនា្ទប់ពីរដូវចិញ្ចឹមបង្គា ជម្រះជាតិប្រៃរហូតដល់ ពេលទឹកស្រែមានកំរិតប្រៃក្រោម ២ ភាគពាន់ ទើបចាប់ផ្តើមសាបពង្រោះស្រូវ
បនា្ទប់ពីរដូវចិញ្ចឹមបង្គា ជម្រះជាតិប្រៃរហូតដល់ ពេលទឹកស្រែមានកំរិតប្រៃក្រោម ២ ភាគពាន់ ទើបចាប់ផ្តើមសាបពង្រោះស្រូវ
+ ជ្រួយដីគួបផ្សំនឹងរោយកំបោរ៖ ភ្ជួររាស់ជួយអោយដីធូរផុសហើយរោយកំបោរសព្វលើមុខស្រែដោយរងា្វល់ពី ៣០០ ទៅ ៥០០ គីឡូកមក្នុង ១ ហិកតាបនា្ទប់ មកច្របល់អោយសព្វកំបោរនឹងដី។ ពេលមនភ្លៀងផ្ទុកទឹកអោយលិចផ្ទៃស្រែ ត្រាំប្រមាណពី ២ ទៅ ៣ យប់បនា្ទប់មក បង្ហូតរីងហើយធ្វើសាឡើងវិញពី ៣ ទៅ ៥ ដង រហូតដល់ពេលកំរិតប្រៃក្នុងទឹក នៅតឹម ២ ភាគពាន់  គឺចាប់ផ្តើម សាបព្រោះ។
តាមដានអាកាសធាតុដើម្របីបង្ហូតទឹកបនា្ទប់ពីរដូវចិញ្ចឹមបង្គា រង់ចាភ្លៀងធា្លាក់សម្រប់ជម្រះជាតិប្រៃអោយដី
តាមដានអាកាសធាតុដើម្របីបង្ហូតទឹកបនា្ទប់ពីរដូវចិញ្ចឹមបង្គា រង់ចាភ្លៀងធា្លាក់សម្រប់ជម្រះជាតិប្រៃអោយដី 
* របៀបកំណត់កំរិតប្រៃដើម្បីសាបព្រោះ៖
ដើម្បីកំណត់កំរិតប្រៃច្បាស់លាស់សមល្មមដើម្បីសាបព្រោះ គឺបនា្ទប់ពីអនុវត្តព្រមគ្នាបណា្តវិធានការជម្រះជាតិប្រៃដូចខាងលើ  វាស់កំរិតប្រៃនៃទឹកនៅក្រោម ២ ភាគពាន់ ចាប់ផ្តើមបង្ហូតរីងទឹក លើផ្ទៃស្រែ ហាលប្រមាណពី ១ ទៅ ២ ថ្ងៃ។
ត្រូវចាត់ចែងរដូវចិញ្ចឹមបង្គាអោយឆាប់ចប់ ផ្តើមពីនោះ មានពេលវេលាជម្រះជាតិប្រៃដាច់ស្រេចអោយដី
ត្រូវចាត់ចែងរដូវចិញ្ចឹមបង្គាអោយឆាប់ចប់ ផ្តើមពីនោះ មានពេលវេលាជម្រះជាតិប្រៃដាច់ស្រេចអោយដី

ជីករណ្តៅមួយនៅកណា្តលស្រែទំហំនិងជម្រៅប្រមាណ ពី ២ ទៅ ៣ តឹក រង់ចាំទឹកក្នុងដីជ្រាបចេញ រងថា្លរួចវាស់កំរិតប្រៃ។ ប្រសិនបើវាស់កំរិតប្រៃប្រែប្រួលរវាងពី ២ ទៅ ៣ ភាគពាន់ គឺចាប់ផ្តើមសាបព្រោះ។ ប្រសិនបើកំរិតប្រៃខ្ពស់ជាងពី ២ ទៅ ៣ ភាគពាន់ គឺជម្រះជាតិប្រៃបន្តទៀត៕
អត្ថបទនិងរូបថត៖ ត្រឹនង៉ុកឡាម - ថេអាញ់ - ហ្វុិញសុឺ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍