គណៈចង្អុលការ តីបាក់ បានអញ្ជើញមកសួរសុខទុក្ខនិងជូនអំណោយ ”សុខមាលភាពសង្គម ទទួលឆ្នាំថ្មី តេត ឆ្នាំ មមែសប្ដស័ក ២០១៥” នៅខេត្ត ឌៀនបៀន

ក្រុម​ការងារបានប្រគល់ជូនទូរទស្សន៍ LCD ចំនួន ៣៥ គ្រឿង​ និង​ ២០ ចំណែក អំណោយ “បេះដូងមាស” (​រួមមានឆ្នាំងបាយអគ្គិសនី កំសៀវដាំទឹកអគ្គិសនី មុង ភួយ) សរុបជាទឹកប្រាក់ជាង ១០០ លានដុង។
នេះគឺជាសកម្មភាពដែលស្ថិតក្នុង “កម្មវិធីជូនអំណោយសុខមាលភាពសង្គម ទទួលឆ្នាំថ្មី តេត ឆ្នាំ មមែសប្ដស័ក ២០១៥” ដោយ គណៈចង្អុលការ តីបាក់ ចលនាបណ្ដាអង្គភាព សហគ្រាសទាំងឡាយជួយគាំទ្រ។
នៅក្នុងពិធីប្រគល់ជូនអំណោយ លោក ង្វៀនទៀនហៀន ប្រធាននាយកដ្ឋាន វប្បធម៌-សង្គម នៃគណៈចង្អុលការ តីបាក់ បានសាកសួរសុខទុក្ខបងប្អូន​យ៉ាងស្មោះស្ម័គ្រ​និងជួនពរ​ដល់គ្រួសារទាំងអស់ទទួលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ សុខក្សេមក្សាន្តនិង សុភមង្គល។ លោក ង្វៀនទៀនហៀន បានអោយដឹងថា ក្នុងពេលខាងមុខនេះ​នឹងខិតខំប្រមូលផ្តុំគោលនយោបាយឧបត្ថម្ភច្រើនទៀត សំដៅជួយប្រជាជននៅស្រុក​ទាំងពីរ មឿងចា នឹមពោ និយាយដោយឡែកនិងខេត្ត ឌៀនបៀន និយាយរួម​​លុប​បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រី្រ អភិវឌ្ឍសេដ្ឋកិច្ច។
ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ជាពិសេសគឺមនោសញ្ចេតនា របស់គណៈចង្អុលការ តីបាក់ ​អាជ្ញាធរមូលដ្ឋាននិងតំណាងគ្រួសារទាំងឡាយ​ដែល​មាន​ជីវភាពលំបាកលំបិនបានសំដែងនូវក្ដីសោមនស្សរីករាយនិងសន្យាថានឹង​ប្តេជ្ញា​ចិត្តធ្វើពលកម្មបង្កបង្កើនផល ឈានឡើងរួចផុតពីភាពក្រីក្រដើម្បីរួមកម្លាំង​ស្ថាបនា​ស្រុកកំណើតអោយមួយថ្ងៃកាន់តែស្រស់ស្អាត សំបូររុងរឿង។
មុននោះ គណៈចង្អុលការ តីបាក់ ក៏បានប្រគល់ជូនអំណោយសុខមាលភាពសង្គម ទទួលឆ្នាំថ្មី តេត ឆ្នាំ​ មមែសប្ដស័ក ២០១៥ នៅបណ្ដាខេត្ត ឡាយចូវ ឡាវកាយ និង អៀនបាយ៕