លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង អញ្ជើញចូលរួមពិធីសម្ពោធផ្លូវហាយវេ ទីក្រុងហូជីមិញ - ឡុងថាញ់ - យ៉ូវយ៉ី

លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង អញ្ជើញចូលរួមពិធីសម្ពោធផ្លូវហាយវេ ទីក្រុងហូជីមិញ - ឡុងថាញ់ - យ៉ូវយ៉ី
លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង កាត់ខ្សែបូ បើកអោយយានយន្តឆ្លងកាត់។ រូបថត៖ ឌឹកតាម - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង កាត់ខ្សែបូ បើកអោយយានយន្តឆ្លងកាត់។ រូបថត៖ ឌឹកតាម - ទីភ្នាក់ងារព័ត៌មានវៀតណាម
ផ្លូវហាយវេ ទីក្រុងហូជីមិញ - ឡុងថាញ់ - យ៉ូវយ៉ី គឺជាខ្សែផ្លូវគោកហាយវេស្ថិតនៅលើខ្សែផ្លូវគោក ហាយវេប៉ែកខាងកើតនៃគម្រោងប្លង់គោលបណ្តាញផ្លូវគោក​ហាយវេ វៀតណាម ពីទីក្រុងហូជីមិញ តភ្ជាប់ផ្លូវជាតិលេខ ៥១ និងផ្លូវជាតិលេខ ១ A។ គម្រោងឆ្លងកាត់ភូមិសាស្រ្តទីក្រុង ហូជីមិញ និងខេត្ត ដុងណាយ ប្រវែង សរុបនៃខ្សែផ្លូវគឺ ៥៥ គីឡូម៉ែត្រ បានចែកចេញជាគម្រោងសាខាចំនួន ២ ដោយសរុបទឹកប្រាក់វិនិយោគដំណាក់កាលទី ១ គឺ ២០.៦៣០ ពាន់លានដុង ពីទុនកម្ចីពាណិជ្ជកម្មរបស់ ADB (២៧៦,៨ លាន USD) ទុនកម្ចី ODA របស់ JICA (៦៤០,៣ លាន USD) និងទុនបដិភាគរបស់ វៀតណាម។ គម្រោងសាខាទី ១ (កំណាត់ពី អានភូ ទៅខ្សែក្រវ៉ាត់ទី​ ២) បានរចនាប្លង់តាមស្តង់ដារផ្លូវក្រុង ល្បឿនលើប្លង់រចនា ៨០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ទំហំផ្លូវនៅដំណាក់កាលទី ១ គឺ មាន​ ៤ គន្លងចរាចរណ៍។ គម្រោងសាខាទី ២ (កំណាត់ពីខ្សែក្រវ៉ាត់ទី ២ ទៅ ឡុងថាញ់ - យ៉ូវយ៉ី) បានរចនាប្លង់តាមស្តង់ដារផ្លូវហាយវេប្រភេទ A ល្បឿនលើប្លង់រចនា ១២០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ដោយឡែកស្ពាន ឡុងថាញ់ ល្បឿនលើប្លង់រចនា គឺ ១០០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ទំហំផ្លូវនៅដំណាក់កាលទី ១ គឺ មាន​ ៤ គន្លងចរាចរណ៍៕
បើកអោយយានយន្តឆ្លងទូទាំងខ្សែផ្លូវហាយវេ ទីក្រុងហូជីមិញ - ឡុងថាញ់ - យ៉ូវយ៉ី។ រូបថត៖ ហ្វាងហាយ - ទីភ្នាក់ងារព័ត៌មានវៀតណាម
បើកអោយយានយន្តឆ្លងទូទាំងខ្សែផ្លូវហាយវេ ទីក្រុងហូជីមិញ - ឡុងថាញ់ - យ៉ូវយ៉ី។ រូបថត៖ ហ្វាងហាយ - ទីភ្នាក់ងារព័ត៌មានវៀតណាម