អភិរក្ស ពង្រីកវប្បធម៌នៃ ៥ ជនជាតិដែលមានចំនួនប្រជាជនតិចជាង ១.០០០ នាក់


ទូទាំងប្រទេសបច្ចុប្បន្ននេះមាន ៥៤ ជនជាតិជាបងប្អូននៅក្នុង​សហគមន៍​ជនជាតិ វៀតណាម ចំនួនប្រជាជនរវាងបណ្តាជនជាតិឥតស្មើគ្នាឡើយ មានជនជាតិខ្លះមានចំនួនប្រជាជនជាងមួយលាននាក់ដូចជាជនជាតិ តៃ ជនជាតិ ថៃ ជាដើម ប៉ុន្តែក៏មានជនជាតិខ្លះមានតែប៉ុន្មានរយនាក់ប៉ុណ្ណោះដូចជាជនជាតិ ស៊ីឡា ជនជាតិ ពូប៉ែវ ជនជាតិ រ៉ឺម៉ាំ ជនជាតិ ប្រូវ ជនជាតិ អឺឌូ។  ជនជាតិទាំងនេះស្នាក់នៅជាចំបងគឺនៅខេត្ត ឌៀនបៀន ខេត្ត ឡាយចូវ ខេត្ត ហាយ៉ាង ខេត្ត ងេអាន និងខេត្ត កនទុម ជាកន្លែងដែលលក្ខខណ្ឌជីវភាពរស់នៅមានការលំបាកលំបិន ចរាចរ​ទៅមកឥតងាយស្រួល អត្រាគ្រួសារអត់ឃ្លានក្រីក្រខ្ពស់បង្គួរ ម៉្លោះហើយលទ្ធភាពស្វ័យអភិរក្ស ពង្រីកវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិនៅមានកំហិត មានជនជាតិខ្លះសូម្បីតែភាសានិយាយ អក្សរ សម្លៀកបំពាក់។ល។ ក៏ត្រូវបាត់បង់បន្តិចម្ដងៗ ជួនកាល​ត្រូវ​សាបសូន្យទៅ​តែម្តង មានជនជាតិខ្លះមិនទាំងនៅសេសសល់នូវរូបភាពលំនៅដ្ឋាន ភូមិដ្ឋានប្រពៃណី ផង។
 
នៅក្នុងអង្គសិក្ខាសាលា បណ្តាចាស់ភូមិ មេភូមិ សិប្បករ អ្នកមានកិត្យានុភាពនៃបណ្តាជនជាតិភាគតិចនិងអ្នកវិទ្យាសាស្រ្តជាច្រើនរូបបានឯកភាពថា៖ វប្បធម៌បណ្តាជនជាតិគឺត្រូវបានច្នៃប្រឌិតនិងពូនផ្ដុំដោយ​សហគមន៍​នៃជនជាតិនោះផ្ទាល់តាមរយៈច្រើនជំនាន់មកហើយ។ បច្ចុប្បន្ននេះបើចង់អភិរក្ស ពង្រីកនូវបណ្ដាតម្លៃវប្បធម៌ របស់បងប្អូនបណ្ដាជនជាតិមានចំនួនប្រជាជនតិចជាង ១.០០០ នាក់ ក្រៅពីការចូលរួមពីសំណាក់សហគមន៍បណ្តាជនជាតិ គឺពុំអាចខ្វះនូវបាតដៃ គំនិតប្រាជ្ញានៃសហគមន៍បណ្តាជនជាតិដែលជាតួអង្គនោះបានឡើយ។ ដូច្នោះហើយ ចាំបាច់ត្រូវតែមានគោលនយោបាយព្រមៗគ្នាសំដៅបង្កើនចំនួនប្រជាជនបណ្តាជនជាតិជាមួយនឹងគោលនយោបាយថែទាំសុខភាព អប់រំ បង្កការងារធ្វើដល់កូនចៅបណ្តាជនជាតិ ស៊ីឡា ជនជាតិ ពូប៉ែវ ជនជាតិ រ៉ឺម៉ាំ ជនជាតិ ប្រូវ ជនជាតិ អឺឌូ៕