១,៧៣ ពាន់លាន USD ទុនវិនិយោគពីបរទេសមកលើតំបន់ តីបាក់

១,៧៣ ពាន់លាន USD ទុនវិនិយោគពីបរទេសមកលើតំបន់ តីបាក់

ទុន FDI  លើភូមិសាស្រ្តនៃបណ្ដាខេត្ត តីបាក់ ជាសំខាន់​គឺប្រមូលផ្តុំ​ទៅ​លើ​វិស័យឧស្សាហកម្មកែច្នៃនិងច្នៃបង្កើតជាមួយ ៦៨ គម្រោង ទុន​វិនិយោគ​សរុប ៩០,៥ លាន USD (ស្មើនឹង ៧៨% នៃទុនវិនិយោគទាំងអស់)។ បន្ទាប់ពីនោះ​គឺ ​វិស័យធ្វើអាជីវកម្មរ៉ែគឺមាន ៣ គម្រោង​ដោយមានទុនវិនិយោគសរុបចុះក្នុងបញ្ជីគឺ ១៥១,៥ លាន USD (ស្មើនឹង ២៧,៥ % នៃទុន​វិនិយោគទាំងអស់)។ ចំណាត់​ថ្នាក់​​ទី ៣ គឺវិស័យសិល្បៈ​កំសាន្ត​សប្បាយ​ជាមួយគម្រោង ៣ អស់ទឹកប្រាក់ ៨៦ លាន USD ស្មើនឹង ៥% នៃទុនវិនិយោគទាំងអស់។
ជ្រុងមួយនៃទីក្រុង ឡាវកាយ។ រូបថត៖ ទីភ្នាក់ងារពត៌មាន វៀតណាម
ជ្រុងមួយនៃទីក្រុង ឡាវកាយ។ រូបថត៖ ទីភ្នាក់ងារពត៌មាន វៀតណាម

មាន ១៨ ប្រទេសនិងអាណាខេត្តដែលមានគម្រោងបណ្ដាក់ទុនលើភូមិសាស្រ្តនៃបណ្ដាខេត្ត តីបាក់ ក្នុងនោះនាំមុខគេគឺបណ្ដាសហគ្រិនមកពីប្រទេស ចិន ជាមួយគម្រោងចំនួន ៤០  ទុនវិនិយោគសរុប គឺ ៨៩០ លាន USD (ស្មើនឹង ៥១,៤% នៃទុនវិនិយោគទាំងអស់) បន្ទាប់ពីនោះគឺបណ្ដាដៃគូ ជប៉ុន អូស្ត្រាលី ជាមួយទុនវិនិយោគជាបន្តបន្ទាប់គឺ ១៤៧,៨ លាន USD និង ១៣៦ លាន USD ។

ក្នុងចំណោមមូលដ្ឋានទាំង ៦ នៃតំបន់ តីបាក់ នាំមុខគេ​ក្នុងការទាក់​ទាញទុន​វិនិយោគពីបរទេសគឺ ឡាវកាយ ជាមួយគម្រោងចំនួន ៣៥ ទុន​វិនិយោគ​សរុប ចុះបញ្ជីមានចំនួន ៨៧៥ លាន USD (ស្មើនឹង ៥០,៥% នៃទុនវិនិយោគ)។ បន្ទាប់ពីនោះគឺ ហ្វាប៊ិញ ជាមួយ ៣៣ គម្រោង ទុនវិនិយោគ​សរុបចុះបញ្ជី​គឺ ៤៣៥,៤ លាន USD។ ខេត្ត ស៊ឺនឡា មាន​ ១០ គម្រោង​ជាមួយទឹកប្រាក់ ២៨០ លាន USD។ ខេត្ត អៀនបាយ មាន ២៣ គម្រោងជាមួយទុនវិនិយោគ​សរុប​ចុះ​បញ្ជីគឺ ១៣៧,៦ លាន USD។ ខេត្ត ឡាយចូវ ជា​មួយ ៥ គម្រោង ទុនវិនិយោគ​សរុបគឺ ៤ លាន USD ។ ចុងក្រោយបង្អស់គឺខេត្ត ឌៀនបៀន មាន ១ គម្រោង​ជាមួយទុនវិនិយោគសរុប ១២៩.០០០​ USD ប៉ុន្តែប្តូរមកជាទុនវិនិយោគ​ក្នុង​ស្រុកវិញ។