៤០ ឆ្នាំក្រោយការរំដោះប្រទេស កម្ពុជា ចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍៖

ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធឧដុង្គឧត្តម្ភ - អត្ថបទបញ្ចប់

ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធឧដុង្គឧត្តម្ភ - អត្ថបទបញ្ចប់
អត្ថបទទី ៥ (បន្តនិងចប់)៖ ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធឧដុង្គឧត្តម្ភ
ការក្បត់របស់ក្រុម" ខ្មែរក្រហម" និងកិច្ចការពារជាធម្មានុរូបរបស់ វៀតណាម
ឆ្នាំ ១៩៧៥ ឆ្លងកាត់រយៈកាលតស៊ូប្រយុទ្ធដ៏យូរអង្វែងដោយការពលីជីវិត ក្តីលំបាកវេទនាដោយឥតគណនា ការតស៊ូប្រយុទ្ធប្រឆាំង អាម៉េរិក សង្គ្រោះប្រទេសជាតិរបស់ប្រជាជននៃប្រទេសទាំងបីនៅតំបន់ ឥណ្ឌូចិន បញ្ចប់ ដោយទទួលជ័យជម្នះដ៏ត្រចះត្រចង់។ ប៉ុន្តែភ្លាមៗ មកនោះ ក្រុមប្រតិកិរិយា ប៉ុល ពត អៀង សារី ខៀវសំផន ដែល តំណាងអោយក្រុម "ខ្មែរក្រហម" ឡើងកាន់អំណាចនៅប្រទេស កម្ពុជា ដោយបានជួយឧបត្ថម្ភនៃ​កម្លាំងខាងក្រៅ នានា បានក្បត់នឹងបដិវត្តន៍។
តំបន់ផ្នូរ បាជុក នៅស្រុក ទ្រីទូន (ខេត្ត អានយ៉ាង) ជាកេរដំណែលប្រវត្ដិសាស្ដ្រថ្នាក់ជាតិ ទីកន្លែងរក្សាទុក ដាក់តាំងបង្ហាញនូវគ្រោងឆ្អឹងមនុស្ស ១.១៥៩ តួឆ្អឹងរបស់ប្រជាជនដែលត្រូវទាហាន ប៉ុលពត សម្លាប់ចោល។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
តំបន់ផ្នូរ បាជុក នៅស្រុក ទ្រីទូន (ខេត្ត អានយ៉ាង) ជាកេរដំណែលប្រវត្ដិសាស្ដ្រថ្នាក់ជាតិ
ទីកន្លែងរក្សាទុក ដាក់តាំងបង្ហាញនូវគ្រោងឆ្អឹងមនុស្ស ១.១៥៩ តួឆ្អឹងរបស់ប្រជាជនដែលត្រូវទាហាន ប៉ុលពត សម្លាប់ចោល។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ចំពោះកិច្ចការផ្ទៃក្នុង ថ្នាក់ដឹកនាំខ្មែរក្រហម ទាំងឡាយបានបង្កើតឡើងអ្វីដែលហៅថា "ទម្រង់រូបភាពលទ្ធិ កុម្មុយនិស្តដ៏ល្អឯកមួយតាមបែប កម្ពុជា" ដាក់ចេញនូវគោលការណ៍ គោលនយោបាយ "កំណែទម្រង់គ្រប់ជ្រុង ជ្រោយ" ដើរបញ្ច្រាស់ចរន្តអភិវឌ្ឍន៍នៃសង្គមមនុស្សជាតិ ដោយបានបណ្តេញប្រជាជននៅទីក្រុងទៅជនបទ ចាប់បង្ខំ អោយធ្វើការយ៉ាងលំបាកវេទនានៅតាមជំរុំប្រមូលផ្តុំ "សហគមន៍" នានា លុបបំបាត់ប្រព័ន្ធផ្សារ ការធ្វើជំនួញជួញដូរ ការផ្តោះប្តូររូបិយវត្ថុ បំផ្លាញចោលវិហារកាតូលិក វត្តអារាម កម្ទេចចោលសាលារៀន ដុតសៀវភៅសិក្សា សម្លាប់ ចោលគ្រូបង្រៀន បញ្ញវន្តអ្នកចេះដឹង បំផ្លាញទាំងស្រុងរាល់តម្លៃវប្បធម៌ប្រពៃណី។ល។

ជាមួយទម្រង់រូបភាពមិនដូចនរណា គំនិតជាតិនិយមចង្អៀតចង្អល់និងមហិច្ឆតាឆ្កួតលីលាពិបាកនឹង បកស្រាយ បាននោះ កងកម្លាំងខ្មែរក្រហម បានសម្លាប់រង្គាលយ៉ាងចាស់ដៃទៅលើជាតិសាសន៍ខ្លួនឯងផ្ទាល់ដោយប្រើឧបាយ កល វិធីសាស្ត្រដ៏សាហាវព្រៃផ្សៃជាទីបំផុត។ ដោយបានកាន់អំណាចត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ (ពីខែ មេសា ឆ្នាំ ១៩៧៥ ដល់  ខែ មករា ឆ្នាំ ១៩៧៩) ក្រុមប្រតិកិរិយា ប៉ុលពត - អៀងសារី - ខៀវសំផន បានសម្លាប់ប្រជាជន កម្ពុជា ជាង ៣ លាននាក់ (ស្មើនឹងអត្រា ៥០% នៃចំនួនប្រជាជនសរុបទាំងអស់) បង្កឡើងអំពើឧក្រិដ្ឋកម្ម ប្រល័យ ពូជសាសន៍ដែល មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ រុញច្រានប្រទេសជាតិ - ជាតិសាសន៍ទៅក្បែរមាត់អន្លង់ជ្រៅ។

ចំពោះកិច្ចការបរទេស ក្រុមខ្មែរក្រហម កេងចំណេញទៅលើបញ្ហាដែលនៅសេសសល់ក្នុងប្រវត្តិសាស្រ្តនៃ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ញុះគំនុំជាតិ សាសន៍ ចេញមុខប្រឆាំងនឹងបដិវត្តន៍ វៀតណាម ដែលជាយុទ្ធមិត្ត ជិតស្និទ្ធ ស្មោះស្ម័គ្រភក្តីភាព ទើបបានរួមចំណែកសាច់ស្រស់ឈាមស្រស់ ពាំនាំមកជ័យជម្នះក្នុងការតស៊ូប្រយុទ្ធ ប្រឆាំង អាម៉េរិក របស់ប្រជាជន កម្ពុជា។

ដោយអនុវត្តឧបាយកលដែលបានគ្រោងទុកជាមុន នាដើមខែ ឧសភា ឆ្នាំ ១៩៧៥ មេដឹកនាំខ្មែរក្រហម ទាំងឡាយ បានបញ្ជាអោយយោធាចាប់ដំណើរការញុះញង់ បង្កហេតុ បំពានទឹកដី វៀតណាម៖ វាយលុកយកកោះ ភូក្វឹក (ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ១៩៧៥) វាយលុកយកកោះ ថូជូ (ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ១៩៧៥) ឈ្លានពាន ទន្ទ្រានយកតំបន់ដែនដីជាច្រើន​នៅតាមបណ្តោយព្រំដែនពី ហាទៀន ទៅដល់ តីនិញ ។ល។

ចាប់ពីខែ មេសា ឆ្នាំ ១៩៧៧ ក្រុមប្រតិកិរិយា ប៉ុលពត - អៀងសារី - ខៀវសំផន សម្រេចចិត្តធ្វើការឈ្លាន  ពាន ទន្ទ្រាន ពំពាន ចូលទ្រង់ទ្រាយធំៗ បញ្ជាអោយកងវរសេនាធំ កងពលធំវាយលុកចូលទឹកដី វៀតណាម ជាប្រចាំ ចាប់ ផ្តើម​ធ្វើការឆក់ប្លន់ បំផ្លិចបំផ្លាញភូមិឋាន សម្លាប់ប្រជាជនស្លូតត្រង់។
រណ្តៅកប់សពរួមប្រជាជនស្លូតត្រង់ដែលត្រូវពួកប្រល័យពូជសាសន៍ ប៉ុលពត - អៀងសារី សម្លាប់ចោល ត្រូវបានរកឃើញក្រោយពីថ្ងៃរំដោះនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ នៅ "វាលពិឃាត" ជើងឯក មានចម្ងាយពីរាជធានី ភ្នំពេញ ប្រហែលជា ១៧ គីឡូម៉ែត្រឆ្ពោះទៅប៉ែកខាងត្បូង។ ជើងឯកគឺជារណ្តៅកប់សពដ៏ធំសម្បើមនិងគួរឱ្យរន្ធត់បំផុតក្នុងចំណោមរណ្តៅកប់សពរួមជិត ១០០ កន្លែងនៅទូទាំងប្រទេស កម្ពុជា។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
រណ្តៅកប់សពរួមប្រជាជនស្លូតត្រង់ដែលត្រូវពួកប្រល័យពូជសាសន៍ ប៉ុលពត - អៀងសារី
សម្លាប់ចោល ត្រូវបានរកឃើញក្រោយពីថ្ងៃរំដោះនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ នៅ
"វាលពិឃាត" ជើងឯក មានចម្ងាយពីរាជធានី ភ្នំពេញ ប្រហែលជា ១៧ គីឡូម៉ែត្រឆ្ពោះទៅប៉ែកខាងត្បូង។ ជើងឯកគឺជារណ្តៅកប់សពដ៏ធំសម្បើមនិងគួរឱ្យរន្ធត់បំផុតក្នុងចំណោមរណ្តៅកប់សពរួមជិត ១០០ កន្លែងនៅទូទាំងប្រទេស កម្ពុជា។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ចំពោះឧបាយកលនិងសកម្មភាពអរិភាពរបស់ក្រុម ប៉ុលពត - អៀងសារី - ខៀវសំផន បក្សនិងរដ្ឋនៃប្រទេស វៀតណាម បានទាំងដឹកនាំចង្អុលបង្ហាញនឹងណែនាំកងទ័ពនិងប្រជាជនតាមបណ្តោយខេត្តជាប់ព្រំដែននៅភាគនិរតី ប្តេជ្ញា វាយបំបែករាល់ការរុករានទន្រ្ទានចូល ព្រមទាំងអត់ទ្រាំម្ចាស់ការអនុត្តនូវបណ្តាវិធានការចរចាក្នុង គោលបំណង ដោះស្រាយជម្លោះដោយសន្តិវិធី។ តែតបមកវិញនូវសុច្ឆន្ទៈនោះ ក្រុម ប៉ុលពត - អៀងសារី - ខៀវសំផន បែរជា បង្កើនបញ្ជូនកងកម្លាំងនៅអែបជាប់នឹងព្រំប្រទល់ រង់ចាំឱកាសចាប់ផ្តើមធ្វើសង្គ្រាម។

នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៧៨ ពួកវាបានកែនកងពលធំថ្មើរជើងចំនួន ១៩ ក្នុងចំណោមទាំងអស់ចំនួន ២៣ អង្គភាពនិងប្រភេទ​ទ័ពផ្សេងៗ ជាច្រើនទៀតបើកការវាយសម្រុកគ្រប់ទិសដៅចូលក្នុងទឹកដី វៀតណាម ឆ្ពោះទៅរក គោលដៅចម្បងគឺ​វាយយក​ទីរួម​ខេត្ត តីនិញ (ខេត្ត តីនិញ) ហុងង៉ឺ (ខេត្ត ដុងថាប) បៃនូយ (ខេត្ត អានយ៉ាង) ហា ទៀន (ខេត្ត កៀនយ៉ាង) បង្កើតជាឈ្នាន់សម្រាប់ពង្រីកជំហានបន្តបន្ទាប់ទៀត។

អនុវត្តសិទ្ធិការពារជាធម្មានុរូប ដោយមានការត្រៀមទុកជាមុន ប្រជាជន វៀតណាម តាំងចិត្តការពារអធិប តេយ្យភាពទឹកដីនិងសមិទ្ធផលបដិវត្តន៍។ កងកម្លាំងរបស់យើងនៅសមរភូមិទាំអស់រួមមានអង្គភាពទ័ពស្រួចចំនួន ៣ (២ - ៣ - ៤) សហការជាមួយកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទាំង ៣ (៥ - ៧ - ៩ ) សរុបទាំងអស់ចំនួន ២៥ ម៉ឺននាក់។

បន្ទាប់ពីរយៈពេល ៩ យប់ ៩ ថ្ងៃប្រយុទ្ធជាប់ៗ គ្នា គឺចាប់ពីថ្ងៃទី ២៣ ខែ ធ្នូ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៧៨ ដោយមានការវាយបកតវិញដ៏អង់អាចក្លាហាន ប្តូរផ្តាច់ កងទ័ពនិងប្រជាជន វៀតណាម បានកម្ទេច ធ្វើអោយទ័ពខ្មាំង ភាគច្រើនត្រូវបែកខ្ញែក វាយបែកខ្ចាត់ខ្ចាយការវាយសម្រុកឈ្លានពានរបស់ពួកវា បញ្ចប់ដោយជ័យជម្នះនូវសង្គ្រាម ការពារមាតុភូមិនៅតាមព្រំដែនភូមិភាគនិរតី បើកឡើងនូវកាលានុវត្តភាពងាយស្រួលដល់កងកម្លាំងប្រដាប់អាវុធ បដិវត្តន៍និងប្រជាជន កម្ពុជា ផ្តួលរម្លំរបបប្រល័យពូជសាសន៍ កសាងប្រទេសជាតិឡើងវិញ។
ប្រជាជន កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ត្រូវបាន ប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ១៩៧៩ នៅឯពហុកីឡដ្ឋានអូឡាំពិកក្នុង រាជធានី ភ្នំពេញ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រជាជន កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ត្រូវបាន ប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ១៩៧៩ នៅឯពហុកីឡដ្ឋានអូឡាំពិកក្នុង រាជធានី ភ្នំពេញ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រជាជន កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ត្រូវបាន
ប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ១៩៧៩ នៅឯពហុកីឡដ្ឋានអូឡាំពិកក្នុង រាជធានី ភ្នំពេញ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ជួយប្រជាជន កម្ពុជា ដោយស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តម
ប្រឈមមុខចំពោះការសម្លាប់រង្គាលនៃរបបប្រល័យពូជសាសន៍​ ក្នុងប៉ុន្មានឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៧ អ្នកស្នេហាជាតិដ៏ល្អបរិសុទ្ធ កម្ពុជា ជាច្រើនអ្នក (មានទាំងនាយទាហានក្នុងកងជួរយោធា ប៉ុលពត - អៀងសារី - ខៀវសំផន) បានក្រោកឈរឡើងតស៊ូប្រយុទ្ធ រត់ឆ្លងមក វៀតណាម ដោយសម្ងាត់​ដើម្បីស្នើសុំជំនួយ។ ទោះ ជា​ឋិតក្នុងសភាពការណ៍លំបាក​លំបិន ស្មុគស្មាញ ​ប៉ុន្តែ បក្ស រដ្ឋ​ វៀតណាម និងប្រជាជននៅតាមមូលដ្ឋាននៅតែបង្ក លក្ខណៈ ងាយស្រួលគ្រប់បែបយ៉ាងជូនមិត្តដូចជា៖ ផ្គត់ផ្គង់ស្បៀងអាហារ ជួយកសាងមូលដ្ឋានតស៊ូ ប្រយុទ្ធក្បែរ​ព្រំដែន កសាងកម្លាំងនយោបាយ កម្លាំងយោធា។ល។

នាខែ មិថុនា ឆ្នាំ ១៩៧៨ ចំពោះមុខរាល់ឧបាយកល សកម្មភាពឈ្លានពានយ៉ាងកំរោលពីមួយថ្ងៃទៅមួយថ្ងៃ របស់ក្រុម ប៉ុលពត - អៀងសារី - ខៀវសំផន ហើយផ្អែកលើចលនាបដិវត្តន៍ កម្ពុជា កំពុងរីកចម្រើន ការិយាល័យ នយោបាយនិងគណៈកម្មាធិការ​យោធា​មជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម បានប្រជុំ ដាក់ចេញសេចក្ដីប្តេជ្ញាចិត្ត៖ ដាច់ខាតត្រូវតែដណ្ដើមឲ្យបានជ័យជម្នះក្នុងសង្គ្រាមការពារព្រំដែនភាគនិរតី ព្រមទាំងពង្រឹងពង្រីកស្មារតីអន្តរជាតិ អធនដ៏ស្អាតស្អំបរិសុទ្ធ ជួយឧបត្ថម្ភដល់អ្នកបដិវត្តន៍ដ៏ល្អបរិសុទ្ធទាំងឡាយដើម្បីវាយរម្លំក្រុមប្រតិកិរិយា កសាង​ប្រទេសជាតិ កម្ពុជា ឡើងវិញ ដោយសន្តិភាព ឯករាជ្យ មានភាពម្ចាស់ការ។

បន្ទាប់មកនោះ នាខែ កក្កដា ឆ្នាំ ១៩៧៨ កិច្ចប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម បាន ដាក់ចេញសេចក្ដីសម្រេចចិត្តដោយបញ្ជាក់ថា៖ ត្រូវផ្គួបផ្សំយ៉ាងស្អិតល្មួតភារកិច្ចការពារមាតុភូមិជាមួយនឹងការ អនុវត្តន៍​លទ្ធិអន្តរជាតិនិយម ជួយដល់បដិវត្តន៍ កម្ពុជា។ ផ្តើមពីនេះ កិច្ចការជួយឧបត្ថម្ភ គាំទ្រត្រូវបានដំណើរការគ្រប់ ជ្រុងជ្រោយលើរាល់មុខវិស័យទាំងអស់ ប្រព្រឹត្តិទៅយ៉ាងរួសរាន់។ ដល់ចុងឆ្នាំ​ ១៩៧៨ វៀតណាម បានជួយឧបត្ថម្ភ អ្នកសេ្នហាជាតិដ៏ល្អបរិសុទ្ធ កម្ពុជា ទាំងឡាយកសាងបានកងវរសេនាតូចថ្មើរជើងចំនួន ២៧ និងក្រុមការងារចំនួន ១០៦ ត្រូវបានហ្វឹកហាត់បំពាក់អាវុធគ្រប់គ្រាន់​ ត្រៀមជាស្រេចចាំតែឆក់យកឱកាស។

ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៧៨ រណសិរ្យសាមគ្គីសង្គ្រោះជាតិ កម្ពុជា ត្រូវបានបង្កើតឡើង ជ្រោងទង់បង្រួបបង្រួម ប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ សាមគ្គីតស៊ូប្រយុទ្ធផ្ដួលរម្លំក្រុមប្រតិកិរិយា ប៉ុលពត - អៀងសារី - ខៀវសំផន លុប បំបាត់ចោលរបបប្រល័យពូជសាសន៍ កសាងប្រទេស កម្ពុជា មួយប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត ពង្រឹងពង្រីកចំណងសាមគ្គី មិត្តភាពប្រជាជនស្រឡាញ់សន្តិភាព យុត្តិធម៌នៅលើពិភពលោក។ រណសិរ្ស ទទូចស្នើសុំឲ្យរដ្ឋាភិបាលនិងប្រជាជន វៀតណាម "ជួយសង្គ្រោះប្រជាជាតិ កម្ពុជា"។
កងទ័ព វៀតណាម និង កម្ពុជា ការពារប្រាសាទ អង្គរវត្ត (ខែ កក្កដា ឆ្នាំ ១៩៨២) ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
កងទ័ព វៀតណាម និង កម្ពុជា ការពារប្រាសាទ អង្គរវត្ត (ខែ កក្កដា ឆ្នាំ ១៩៨២) ។
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បន្ទាប់ពីវាយបំបែកខ្ចាត់ខ្ចាយនូវប្រតិបត្តិការឈ្លានពាន បញ្ចប់សង្រ្គាមការពារមាតុប្រទេសនៅព្រំដែនភាគនិរតី ដោយជោគជ័យ តាមសំណូមពររបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា កងទ័ពស្ម័គ្រចិត្ត វៀតណាម សហការ ស្អិតល្មួតជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍រួមជាមួយប្រជាជន កម្ពុជា បើកការវាយសម្រុកជាទូទៅ រំដោះរាជធានី ភ្នំពេញ (ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩) និងផ្ទៃប្រទេសទាំងមូល (ថ្ងៃទី ១៧ មករា ឆ្នាំ ១៩៧៩) ផ្ដួលរម្លំរបប ប៉ុល ពត រំដោះប្រទេសជាតិរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ ដណ្ដើមអំណាចជូនប្រជាជន។

ថ្វីដ្បិតតែបដិវត្តន៍ទទួលបានជ័យជម្នះ ប៉ុន្តែទ័ពសេសសល់របស់ ប៉ុលពត - អៀងសារី - ខៀវសំផន មិនទាន់ ត្រូវបានកម្ទេចទាំងស្រុងឡើយ។ ពួកវាដកថយ ហើយធ្វើសកម្មភាពនៅតំបន់ភ្នំជាប់ព្រំប្រទល់ កម្ពុជា - ថៃ ពឹងផ្អែក លើការជួយឧបត្ថម្ភយ៉ាងសកម្មពីខាងក្រៅដើម្បីបន្តធ្វើសកម្មភាព។

ចំពោះមុខស្ថានភាពនោះ ជម្នះរាល់បញ្ហាប្រឈមគំរាមកំហែងនិងសកម្មភាពសង្គ្រាម ជម្នះរាល់ព័ត៌មាន ឃោសនាមួលបង្កាច់របស់រាល់អានុភាពអរិភាព នាថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ នៅរាជធានី ភ្នំពេញ លោកនាយក រដ្ឋមន្រ្តី ផាមវ៉ាន់ដុង តំណាងឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាម និង លោកប្រធាន ហេងសំរិន​ តំណាងក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ កម្ពុជា បានអញ្ជើញចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀងសន្តិភាព មិត្តភាពនិងកិច្ច សហប្រតិបត្តិការ បើកឡើងនូវទំព័រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដោយផ្អែក​លើគោលការណ៍សមភាព គោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដីគ្នាទៅវិញទៅមក រួមគ្នា​ឆ្ពោះទៅរក​គោលដៅសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ក្នុងតំបន់។

តាមស្មារតីនៃកិច្ចព្រមព្រៀង មួយភាគនៃកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការយោធា វៀតណាម នឹងបន្ត អនុវត្តន៍ភារកិច្ចអន្តរជាតិក្នុងការជួយប្រជាជន កម្ពុជា ការពាររដ្ឋអំណាចបដិវត្តន៍ អនុវត្តន៍កិច្ចការស្ដារប្រទេសជាតិ អោយរស់ឡើងវិញ។ មកដល់ឆ្នាំ ១៩៨៩ កងទ័ពស្ម័គ្រចិត្ត វៀតណាម​ និងអ្នកជំនាញការយោធា វៀតណាម ទាំង អស់បានធ្វើមាតុភូមិនិវត្តន៍ សម្រេចដោយល្អប្រសើរនូវភារកិច្ចដែលបានប្រគល់។

៤០ ឆ្នាំកន្លងផុតទៅហើយ យើងទាំងអស់គ្នាកាន់តែយល់ដឹងយ៉ាងជ្រៅជ្រះជាងអំពីតម្លៃនៃជ័យជម្នះលើរបប ប្រល័យពូជសាសន៍ខ្មែរក្រហម នៅ​ កម្ពុជា នាឆ្នាំ ១៩៧៩។ នោះគឺជាជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតី អន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធឧត្តុង្គឧត្តម ជាជ័យជាជម្នះរបស់ចំណងសាមគ្គីមិត្តភាពរវាងប្រជាជននៃប្រទេស ទាំងពី វៀតណាម - កម្ពុជា ដើម្បីប្រយោជន៍រួមនិងតម្លៃសច្ចភាពនៃមនុស្សជាតិ។
ប្រជាជនរាជធានី ភ្នំពេញ រាប់ពាន់នាក់អាឡោះអាល័យជូនដំណើរយុទ្ធជន អង្គភាពទ័ពលេខ ៤ - កងពល គឺវឡុង នៃកងទ័ពស្ម័គ្រចិត្ត វៀតណាម បំពេញ កាតព្វកិច្ចអន្តរជាតិរួចរាល់ចេញដំណើរវិលត្រឡប់មកមាតុប្រទេសនាព្រឹកថ្ងៃ ទី ០២ ខែ ឧសភា ឆ្នាំ ១៩៨៣ ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រជាជនរាជធានី ភ្នំពេញ រាប់ពាន់នាក់អាឡោះអាល័យជូនដំណើរយុទ្ធជន
អង្គភាពទ័ពលេខ ៤ - កងពល គឺវឡុង នៃកងទ័ពស្ម័គ្រចិត្ត វៀតណាម បំពេញ
កាតព្វកិច្ចអន្តរជាតិរួចរាល់ចេញដំណើរវិលត្រឡប់មកមាតុប្រទេសនាព្រឹកថ្ងៃ
ទី ០២ ខែ ឧសភា ឆ្នាំ ១៩៨៣ ។  រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
 

ជ័យជម្នះនោះក៏បានបន្សល់ទុកឲ្យរដ្ឋាភិបាល ប្រជាជននៃប្រទេសទាំងពីរនូវមេរៀនដ៏មានតម្លៃជាច្រើន៖ រក្សា រឹងមាំនិងពង្រឹងស្មារតីឯករាជ្យ ភាពម្ចាស់ការ បង្កើនការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ឆ្លៀតយកឱកាសងាយស្រួល ជម្នះការលំបាក លំបិន បញ្ហាប្រឈម ប្រយុទ្ធប្រឆាំងយ៉ាងសកម្មចំពោះរាល់ព័ត៌មានមួលបង្កាច់ឃោសនា បំភ្លៃការពិតនៃប្រវត្តិ សាស្រ្ត។ មេរៀនទាំងនោះក៏នៅតែមានតម្លៃដដែលៗ ត្រូវបានសម្រិតសម្រាំងជាបន្ត ប្រើប្រាស់ក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ប្រទេសនាដំណាក់កាលបច្ចុប្បន្ន៕
ហូខាង
បកប្រែ កែសម្រួល ពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយ៖ ញូយ៉ាង-សឺនហេង-យ៉ាញ់លើយ-ថេជុង-សេហា-ធីតា
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍