វៀតណាម ផ្ដល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​តម្លៃ​ ២០០.០០០ ​ដុល្លារអោយយ​កម្ពុជា​និង​ឡាវ

វៀតណាម ផ្ដល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​តម្លៃ​ ២០០.០០០ ​ដុល្លារអោយយ​កម្ពុជា​និង​ឡាវ

ក្នុងការពិភាក្សាគ្នាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី​ ង្វៀនស៊់ន់ភុក បាន ប្រកាសថា រដ្ឋាភិបាល​ វៀតណាម ​សម្រេចចិត្ត​ផ្ដល់ជំនួយ​វេជ្ជសាស្ត្រ​តម្លៃ​ ២០០.០០០ ​ដុល្លារ​អោយប្រទេស កម្ពុជា និង​ ឡាវ​ ក្នុងគោលដៅ​ជួយ​ប្រទេសជិតខាង​ទាំងពីរ​នេះក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​វី​រុស SARS-CoV (COVID-19) ។ 

លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ លោក ថងលួន ស៊ីសូលីត។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី  ង្វៀនស៊ន់ភុក អញ្ជើញពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ លោក ថង​លួ​ន ស៊ី​សូលី​ត។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោក ង្វៀន ស៊ន់ភុក នាយករដ្ឋមន្ត្រីនៃ​រដ្ឋាភិបាល ​វៀត​ណា​ម បាន​ជូនដំណឹង​ពី​ការ​ផ្ដល់ជំនួយ​វេជ្ជសាស្ត្រ​តម្លៃ​ ២០០.០០០ ​ម៉ឺន​ដុល្លារ​នេះ​ទៅកាន់​សម​ភាគី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន និង​សម​ភាគី​ឡាវ លោក ថង​លួ​ន ស៊ី​សូលី​ត រួចហើយ​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ដោយឡែក​ពីរ​នៅ​ថ្ងៃទី​ ២៦ ខែ មីនា​កន្លងទៅ។ 
 
លោកនាយករដ្ឋមន្ត្រី ង្វៀន ស៊ន់ភុក ក៏​បញ្ជាក់​ពី​ការត្រៀមខ្លួន​របស់ ​វៀត​ណា​ម​ ក្នុង​ការបញ្ជូន​អ្នកជំនាញ​សុខាភិបាល​វៀតណាម​មកកាន់​កម្ពុជា​និងឡាវដើម្បី​ជួយ​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19  ហើយ ក៏​ចង់ឃើញ​ប្រទេស​ទាំងបី​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ក្នុង​ក្របខណ្ឌ​អាស៊ាន ដោយ​ស្របតាម​គោលការណ៍​រួបរួមគ្នានិង​សាមគ្គីភាព​ដូចដែល​បានប្រកាស​ក្នុង​សេចក្ដីថ្លែងការណ៍​ប្រធាន​អាស៊ាន​នាពេល​កន្លងមក​។​
 

​ដោយឡែក​ក្នុងការ​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាល កម្ពុជា នសម្ដេច តេជោ ហ៊ុន សែន លោក នាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក បាន​សរសើរ​វិធានកា​រ​របស់​កម្ពុជា​ក្នុងការ​គ្រប់គ្រងនិង​ទប់ស្កាត់​ជំងឺ COVID-19 និង​បានបញ្ជាក់​ពី​ភាពចាំបាច់​ដែល​ប្រទេស​នានា​ត្រូវ​ពួតដៃគ្នា​តទល់​នឹង​ជំងឺ​រាតត្បាត​នេះ​។  

លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក បានអញ្ជើញពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល កម្ពុជា សម្ដេចតេជោ ហ៊ុនសែន។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី  ង្វៀនស៊ន់ភុក បានអញ្ជើញពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល កម្ពុជា សម្ដេចតេជោ ហ៊ុនសែន។ រូបថត៖ ថុងញ៉ឹត  - ទីភ្នាក់ងារព័ត៌មានវៀតណាម
​លោកនាយក​រដ្ឋមន្ត្រី ង្វៀនស៊ន់ភុក ក៏​បញ្ជាក់ដែរថា វៀតណាម​ ត្រៀម​ជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ប្រជាជន​ កម្ពុជា​ ដែល​ត្រូវដាក់​នៅ​ដាក់ដោយឡែក ហើយ​បំណង់ចង់​ត្រឡប់​ទៅ​កម្ពុជា​វិញ​។​ ជាការឆ្លើយតប សម្ដេច តេជោ ហ៊ុន សែន ក៏បាន​សរសើរ​វិធាន​ការរបស់​វៀតណាម និង​អរគុណ​ វៀតណាម ​ដែល​ឆ្លើយតប​នឹង​សំណើ​របស់កម្ពុជា​។ 
 
​ដោយឡែក​ក្នុងការ​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី ឡាវ លោក ថង​លួ​ន វិញ នាយករដ្ឋមន្ត្រីនៃ​រដ្ឋាភិបាល ​វៀត​ណា​ម លោក ង្វៀន ស៊ន់ភុក  ក៏បាន​ប្រកាស​ជំហរ​របស់ ​វៀតណាម​ ដែល​នឹង​បន្ត​ជួយ​ប្រទេស ឡាវ និង​ឈរ​ជាមួយ​ឡាវ​ដើម្បី​ដោះស្រាយ​បញ្ហាជំងឺ COVID-19 នេះ​ឲ្យ​បាន​ចប់​។ នាយករដ្ឋមន្ត្រី​វៀតណាម ក៏​ឆ្លៀត​ស្នើ​ឲ្យ​ឡាវ​សម្រួល​ដល់​សហគមន៍ ​វៀតណាម​ នៅប្រទេសឡាវ ដើម្បី​ពួកគេ​អាច​ការពារ​ខ្លួនឯង​ពី​ជំងឺ COVID-19 នេះ​៕
បឹងបួ (តាមទីភ្នាក់ងារព័ត៌មានវៀតណាមនិងថ្មីថ្មី)
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍