ចំនួនមនុស្សស្លាប់ដោយកូរ៉ូណាវីរុសកើនលើស ២.០០០ នាក់

ចំនួនមនុស្សស្លាប់ដោយកូរ៉ូណាវីរុសកើនលើស ២.០០០ នាក់
​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំថ្ងៃ​របស់​ខ្លួន គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ក៏​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ​១.៦៩៣ ​សម្រាប់​ថ្ងៃ​អង្គារ ដែល​នេះ​ជា​ការធ្លាក់ចុះ​​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​ទាប​បំផុត​គិត​ចាប់តាំងពី​ថ្ងៃ​ ១១ ​កុម្ភៈ​មកនិង​ជា​ថ្ងៃទី​ ២ ​ជាប់​គ្នា​ដែល​ចំនួន​ឆ្លង​នៅក្រោម ​២.០០០ ​ករណី​ក្នុង​មួយថ្ងៃ​។​
បន្ទប់ដាក់អ្នកជម្ងឺ Covid-19 នៅក្រុង វូហាន
បន្ទប់ដាក់អ្នកជម្ងឺ Covid-19 ​នៅក្រុង វូហាន

សារព័ត៌មាន​រដ្ឋ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ខេត្ត​ ហ៊ូ​ប៉ី ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជំងឺឆ្លង នឹង​ប្រកាន់ យក​វិធានការ​ទូទៅ​និង​បែប​ចាប់បង្ខំ​បន្ថែមទៀត​ដើម្បី​​ស្វែងរក​អ្នក​ជំងឺ​ក្តៅខ្លួន ក្នុង​បំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​កូរ៉ូណា​វីរុស​ថ្មី​។​
 
​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ស៊ីន​ហួរ​បាន​និយាយថា ខេត្ត​នឹង​ត្រួតពិនិត្យ​ប្រវត្តិ​អ្នក​ជំងឺទាំងអស់ដែល​បាន​មកជួប​គ្រូពេទ្យ​ចាប់ពី​ថ្ងៃ​ ២០ ​មករា​មក និង​អ្នក​មក​ទិញ​ឱសថ​ក្អក​និង​ក្តៅខ្លួន​នៅតាម​ឱសថស្ថាន​។​
 
​យោងតាម​ការសិក្សា​មួយ​របស់​អ្នកសិក្សា​ស្រាវជ្រាវ​ចិន អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​ Covid-19 ​ជាង ​៨០​ ភាគរយ​ចេញ​រោគសញ្ញា​ស្រាល ដោយ​អ្នក​ជំងឺវ័យចាស់​និង​អ្នកមាន​ជំងឺ​រ៉ាំ​រ៉ៃ ប្រឈម​ការ​កើត​ជំងឺ​ Covid-19​ នេះ​ខ្ពស់បំផុត​។​
 
​ឯកសារ​មួយ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ជំងឺឆ្លង​របស់​ចិន​មួយ បាន​ពិនិត្យ​លើ​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន​ ៧២.៣១៤​ នាក់​នៅ​ទូទាំង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ ១១​ កុម្ភៈ​។​ ក្នុង​​ចំនួន​នេះ មាន ​៨០,៩​ ភាគរយ​ចេញ​រោគសញ្ញា​ស្រាល ១៣,៨​ ភាគរយ​ធ្ងន់ធ្ងរ និង​មាន​តែ​ ៤,៧​ ភាគរយ​ទេ​ដែល​ធ្ងន់ធ្ងរ​ប្រឈម​ការបាត់បង់​ជីវិត​។​
 
​សម្រាប់​មនុស្ស​មាន​អាយុ​ ៨០ ​ឆ្នាំ​ឡើង អត្រា​ស្លាប់​មាន​កម្រិត​ ១៤,៨​ ភាគរយ​។ ​អ្នក​ជំងឺ​កើត​របេង​ប្រឈម​ការស្លាប់​ខ្ពស់បំផុត​បើសិនជា​ឆ្លង​ Covid-19 បន្ទាប់​មក​អ្នក​​កើត​ទឹកនោមផ្អែម ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​លើស ឈាម​៕
ដកស្រង់និងកែសម្រួលពី រស្មីកម្ពុជា ដោយ៖ បាសាក់

អ្នកប្រហែលជាចាប់អារម្មណ៍