ក្តាម ណាំកាន់ - ខេត្ត កាម៉ៅ

ក្តាម ណាំកាន់ - ខេត្ត កាម៉ៅ
តាមរយៈក្រុមគ្រួសារកសិករ ជាច្រើន អាស្រ័យដោយបរិស្ថានមានលំនឹង បរិមាណចំណីសម្បូរទើបក្តាមនៅ ណាំកាន់ អាចរីកធំធាត់បានល្អ សាច់ហាប់ ផ្អែម ឈ្ងុយប្រលាន់ៗ សម្បូរទៅដោយជាតិខ្លាញ់ ឆ្ងាញ់ជាងក្តាមចិញ្ចឹមនៅតំបន់ផ្សេងៗ។ ចាប់ពីរវាងចុងខែ ៨ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ តម្លៃក្តាមនឹងកើនឡើងបន្តិចម្ដងៗ ហើយរក្សាតម្លៃ ខ្ពស់នៅចុងឆ្នាំ។ ហេតុដូច្នេះ កសិករអាចទទួលបានប្រាក់ចំណូលរាប់រយលានដុង ក្នុងមួយរដូវ។
ក្តាម ណាំកាន់ - ខេត្ត កាម៉ៅ ពិតត្រូវបានបិទតែមខ្សែបង្ការទំនិញក្លែងក្លាយ
ក្តាម ណាំកាន់ - ខេត្ត កាម៉ៅ ពិតត្រូវបានបិទតែមខ្សែបង្ការទំនិញក្លែងក្លាយ
ផលិតផលក្តាម ណាំកាន់ - ខេត្ត កាម៉ៅ មានសាច់ហាប់និងឈ្ងុយឆ្ងាញ់ទើបបាន អតិថិជនជាច្រើននិយមចូលចិត្ត

ផលិតផលក្តាម ណាំកាន់ - ខេត្ត កាម៉ៅ មានសាច់ហាប់និងឈ្ងុយឆ្ងាញ់ទើបបាន
អតិថិជនជាច្រើននិយមចូលចិត្ត


ឆ្នាំ ២០១៥ ក្តាម ណាំកាន់ - ខេត្ត កាម៉ៅ ត្រូវបាននាយកដ្ឋានកម្មសិទ្ធបញ្ញា (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេក វិទ្យា) ផ្ដល់វិញ្ញាបនបត្រស្លាកសញ្ញាសមូហភាព។ ដើម្បីអោយពាណិជ្ជសញ្ញាក្តាម ណាំកាន់ - ខេត្ត កាម៉ៅ ខិតចូលជិតនឹងអតិថិជនជាងទៀត ស្រុក ណាំកាន់ កំពុងជំរុញយ៉ាងសកម្មការឃោសនា ផ្សព្វផ្សាយនិងឧទ្ទេសនាមទូលំទូលាយនូវរូបភាពក្តាម ណាំកាន់ ព្រមទាំងចលនាអ្នកចិញ្ចឹមក្តាម កន្លែងប្រមូលទិញជលផលនៅ លើភូមិសាស្រ្តសន្យាអនុវត្តការចុះឈ្មោះប្រើប្រាស់និង ការពារពាណិជ្ជសញ្ញាក្តាម ណាំកាន់ - ខេត្ត កាម៉ៅ៕     
គីមហា
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍