ក្រុមហ៊ុនផលិតរថយន្ត កូរ៉េ មួយនេះអះអាងថា ថាមពលចន្លោះពី ៣០ ទៅ ៦០ ភាគរយនៃអាគុយរបស់រថយន្តអាចសាកភ្លើងបានតាមបន្ទះថាមពលពន្លឺព្រះអាទិត្យ។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Hyundai ក្រុមហ៊ុន កូរ៉េ បានប្រាប់ថា បន្ទះថាមពលពន្លឺព្រះអាទិត្យនេះអាចផ្តល់ថាមពលគ្រប់គ្រាន់ដើម្បី “បង្កើនចម្ងាយធ្វើដំណើររបស់អ្នកបើកបរបន្ថែម ១.៣០០ គីឡូម៉ែត្រជារៀងរាល់ឆ្នាំ”។
ខណៈក្រុមហ៊ុន Hyundai បញ្ជាក់ថា ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល “ដើរតួនាទីគាំទ្រ” ដល់ម៉ាស៊ីនហាយប្រ៊ីដរបស់រថយន្ត វាជាការសាកល្បងសម្រាប់រថយន្តម៉ូដែលអគ្គិសនីសុទ្ធសាធនាពេលអនាគត។
ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រុមហ៊ុន Hyundai បានប្រាប់ថា រថយន្ត Sonata ថ្មីកំពុងដាក់លក់នៅ កូរ៉េខាងត្បូង ហើយនឹងមានលក់នៅទ្វីប អាម៉េរិកខាងជើង ឆាប់ៗ នេះ។ ទោះយ៉ាងណា បច្ចុប្បន្ននេះ មិនមានផែនការលក់រថយន្តម៉ូដែលនេះនៅក្នុងតំបន់ផ្សេងទៀតនោះទេ។ តម្លៃក៏មិនទាន់បានបញ្ជាក់សម្រាប់រថយន្ត Sonata ដែលបំពាក់ដំបូលថាមពលពន្លឺព្រះអាទិត្យនោះទេ៕
រថយន្ត Sonata បំពាក់ដំបូលថាមពលពន្លឺព្រះអាទិត្យ |

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី