ក្រុមហ៊ុន Samsung បង្ហាញកុំព្យូទ័រយួរដៃថ្មីឈ្មោះ Galaxy Book S ថ្មកាន់ ២៣ ម៉ោង

ក្រុមហ៊ុន Samsung បង្ហាញកុំព្យូទ័រយួរដៃថ្មីឈ្មោះ Galaxy Book S ថ្មកាន់ ២៣ ម៉ោង
​ក្រុមហ៊ុន​បច្ចេកវិជ្ជា​កូរ៉េខាងត្បូង​មួយ​នេះ​បានបង្ហាញ​ជា​លើកដំបូង​នូវ​កុំព្យូទ័រ​យួរដៃ Galaxy Book S ថ្មី​របស់ខ្លួន​ក្នុងអំឡុង​ព្រឹត្តិការណ៍​មួយ​នៅឯ​មណ្ឌល Brooklyn’s Barclays Center ដោយ​បង្ហាញ​នូវ​កុំព្យូទ័រ “​ទំនើប​និង​ស្រាល​បំផុត​” ជាមួយ​អេក្រង់ ១៣ អ៊ី​ញ ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 និង​ថាមពល​ថ្ម​កាន់​បាន ២៣ ម៉ោង​។​ ​វា​នឹងមាន​ពីរ​ពណ៌​គឺពណ៌មាសនិង​ប្រផេះនៅពេល​ដាក់លក់​ក្នុង​ខែ កញ្ញា ដោយ​ចាប់ផ្តើម​ពី​តម្លៃ ៩៩៩ ដុល្លារ​។
កុំព្យូទ័រ Galaxy Book S នឹងបានដាក់លក់ក្នុងខែ កញ្ញា
កុំព្យូទ័រ Galaxy Book S នឹងបាន​ដាក់លក់​ក្នុង​ខែ កញ្ញា  
​យោងតាម​ក្រុមហ៊ុន Samsung កុំព្យូទ័រ Galaxy Book S មើលទៅ​ដូច​កុំព្យូទ័រ​យួរដៃ​ក៏ពិតមែន ក៏ប៉ុន្តែ​វា​មាន​សមាសធាតុ​សំខាន់​របស់​ស្មា​ត​ហ្វូ​ន​។  ​ក្រុមហ៊ុន​និយាយថា វា​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 និង​ស៊ី​ភី​យូ (CPU) ​ល្បឿន​លឿន​ប្រភេទ Qualcomm’s Snapdragon 8cx និង​មាន​សមត្ថភាព LTE ដើម្បី​ភ្ជាប់​ទៅ​ប្រព័ន្ធ Cloud​។
កុំព្យូទ័រ Galaxy Book S មានតម្លៃ ៩៩៩ ដុល្លារ
កុំព្យូទ័រ Galaxy Book S មានតម្លៃ ៩៩៩ ដុល្លារ​
​កុំព្យូទ័រ​នេះ​មាន​ទម្ងន់ ០,៩៦ គីឡូក្រាម​ប៉ុណ្ណោះ នឹង​មាន​តួខ្លួន​ស្រោប​ដោយ​អាលុយមីញ៉ូម​ដើម្បី​ការពារ​ការធ្លាក់​ខូច​ណាមួយ និង​អេក្រង់ ១៣,៣ អ៊ី​ញ​រប​ស់វា​មាន Multi-Touch ១០ ចំណុច សម្រាប់​ការបញ្ជា​ដោយ​គ្រាន់តែ​គ្រវាស​ម្រាមដៃ​។ ​អ្វីដែល​ចាប់អារម្មណ៍​បំផុត​គឺ​អាយុកាល​ថ្ម​របស់​វា​។ Samsung សន្យាថា​ កុំព្យូទ័រ Galaxy Book S នឹង​កាន់​ថ្ម​បាន ២៣ ម៉ោង​នៅពេល​សាក​ពេញ ដូច្នេះ​ប្រសិនបើ​អ្នកធ្វើដំណើរ​ពេញ​មួយថ្ងៃ អ្នក​មិនចាំបាច់​យក​ឆ្នាំង​សាក​តាម​ខ្លួន​ទេ​។
កុំព្យូទ័រ Galaxy Book S មានពីរពណ៌គឺពណ៌មាសនិងប្រផេះ
កុំព្យូទ័រ Galaxy Book S មាន​ពីរ​ពណ៌​គឺពណ៌មាសនិង​ប្រផេះ
​កុំព្យូទ័រ​នេះ​នឹងដាក់​ប្រើ​ជាមួយ App ឈ្មោះ Your Phone របស់​ក្រុមហ៊ុន Microsoft ដើម្បី​ធ្វើ​សម​កាល​កម្ម​រូបថត App និង សារ​ជូនដំណឹង (Notification) រួមទាំង​ការ​តេ​ទូរស័ព្ទ ឬផ្ញើ​សារ​ជា​អក្សររវាង​កុំព្យូទ័រ​និង​កុំព្យូទ័រ​។ ​យោងតាម​ក្រុមហ៊ុន​បានឱ្យដឹងថា កុំព្យូទ័រ​នេះ​មាន​សមត្ថភាព​ស៊ី​ភី​យូ​ខ្លាំង​ជាង​កុំព្យូទ័រ Galaxy Book 2 ៤០ ភាគរយនិងមាន​សមត្ថភាព​ក្រាហ្វិក​ខ្លាំង​ជាង ៨០ ភាគរយ​ផងដែរ​។ ហើយ​វា​ក៏មាន​រ៉េ​ម​ប្រភេទ LPDDR4X ៨ ​ជី​ហ្គា​បៃនិង​រន្ធ​ដោត MicroSD Card រហូតដល់​ទំហំ ១​ តេ (TB) ផងដែរ​៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

អ្នកប្រហែលជាចាប់អារម្មណ៍