ក្រុមហ៊ុន Samsung បង្ហាញទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 និង 10+ លែងមានរន្ធដោតកាស

ក្រុមហ៊ុន Samsung បង្ហាញទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 និង 10+ លែងមានរន្ធដោតកាស
​ទូរស័ព្ទ Galaxy Note 10 និង 10+ ទាំងពីរ​មាន​ប៊ិក​ឌីជីថល​ថ្មី S Pen ដែល​ឥឡូវ​អាចអនុវត្ត​នូវ​កម្មវិធី Air Actions ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ធ្វើ​ចលនា​កាយវិការ​ពាក់កណ្តាល​អាកាស​ជាមួយ​ប៊ិក​ដើម្បី​គ្រប់គ្រង​ការរាវរ​កលើ​អេក្រង់​។​
ក្រុមហ៊ុន Samsung បង្ហាញ Galaxy Note ស៊េរីថ្មី
ក្រុមហ៊ុន Samsung បង្ហាញ Galaxy Note ស៊េរី​ថ្មី 

Samsung បាន​ណែនាំ​ស៊េរី​ទូរស័ព្ទ Note ជាដំបូង​ក្នុង​ឆ្នាំ ២០១១ ជា​ជម្រើស​អេក្រង់​ធំ​ជាង​មុន​ជំនួស​ឱ្យ​ស្មា​ត​ហ្វូ​ន​ទូទៅពោល​គឺជា “Phablet” ដែល​ដំណើរការ​ប្រៀប​បីដូច​ជា​ថេ​ប្លេ​ត​និង​ទូរស័ព្ទ​ក្នុង​តួ​តែមួយ​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​របស់ ​កូរ៉េ ​មួយ​នេះ​បាន​និយាយថា អេក្រង់​ប្រភេទ Dynamic AMOLED Infinity-O ទំហំ ៦,៨ អ៊ី​ញ​នៅលើ Note 10+ គឺជា​អេក្រង់​ធំ​បំផុត​មិន​ធ្លាប់មាន​នៅលើ​ឧបករណ៍ Note ខណៈដែល Note 10 មាន​អេក្រង់​ទំហំ ៦,៣ អ៊ី​ញ​។​ ​ទូរស័ព្ទ Note 10+ ដែល​អាច​ប្រើ​ជាមួយ​ប្រព័ន្ធ 5G ក៏ត្រូវ​បានបញ្ជាក់​ផងដែរ​។​
Galaxy Note 10 និង 10+ នឹងបានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២៣ ខែ សីហា
Galaxy Note 10 និង 10+ នឹងបានដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៣ ខែ សីហា

​ទូរស័ព្ទ​ថ្មី​ទាំងពីរ​នេះ ដែល​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​មួយ​នៅក្នុង​ទីក្រុង ​ញូវយ៉ក នឹងត្រូវ​ដាក់លក់ បន្ទាប់ពី Samsung បាន​រាយការណ៍​ពី​ការធ្លាក់ចុះ​នៃ​ការលក់​ស្មា​ត​ហ្វូ​ន​លំដាប់​ខ្ពស់ដោយសារ​អ្នកប្រើប្រាស់​កាន់តែ​ច្រើនឡើង​ងាក​ទៅរក​ស្មា​ត​ហ្វូ​ន​លំដាប់​កណ្តាល​។​

​ក្រុមអ្នកវិភាគ​ក្នុង​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​បាន​លើកឡើងថា ក្រុមហ៊ុន​យក្ស​បច្ចេកវិជ្ជា​មួយ​នេះ​សង្ឃឹមថានឹង​ទាក់ទាញ​អ្នកទិញ​សក្តានុពល​ដ៏​ទូលំទូលាយ​តាមរយៈ​ការផ្តល់ជូន​ទូរស័ព្ទ Note 10 ដែលមាន​ពីរ​ប្រភេទ​ផ្សេងទៀត​។​
Galaxy Note 10 និង 10+ នឹងបានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២៣ ខែ សីហា
Galaxy Note 10 និង 10+ នឹងបានដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៣ ខែ សីហា

Galaxy Note 10 និង 10+ ក៏មាន​ថ្ម​ធំ​ផងដែរដែល​ត្រូវ​គ្នា​ជាមួយ​ឆ្នាំង​សាក​ភ្លើង​កំពូល​លឿនដែល​ក្រុមហ៊ុន Samsung និយាយថា អាយុកាល​ប្រើប្រាស់​ពេញ​មួយថ្ងៃ​របស់​វាអាច​សាក​ភ្លើង​ត្រឹម ៣០ នាទី​ប៉ុណ្ណោះ ហើយ​ទូរស័ព្ទ​ទាំងពីរ​ក៏​នឹងមាន​ការថត​វីដេអូ​បែប​ថ្មីនិងកម្មវិធី​កាត់ត​ជាច្រើន​ទៀតផង​ដែរ​។ ចំណែក​រន្ធ​ដោត​កាស​គឺ​ត្រូវបាន​ដក​ចេញពី​ទូរស័ព្ទ​ទាំងពីរ​នេះ​តែម្តង​​៕ 
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា

អ្នកប្រហែលជាចាប់អារម្មណ៍